​លោក សុន ឆ័យ ថា​សហជីព អាច​ស្នើ​មក​លោក​ម្តងទៀត បើ​មិន​ពេញ​ចិត្តនឹង​ច្បាប់​សហជីព​

​អនុប្រធាន​គណៈកម្មកា​រ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា និង​ជា​សមាជិក​នៃ​គណៈកម្មការ​ចំពោះ​កិច្ច លោក សុន ឆ័យ ប្រកាស លោក​នៅតែ​បើក​ចិត្ត​ក្នុង​ការទទួល​សំណើ​របស់​ភាគី​សហជីព ប្រសិនបើ​ក្រុម​សហជីព​បន្ត​ស្នើ​មក​លោក ឲ្យ​ពិនិត្យ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​សាជាថ្មី​។ លោក​ថា តំណាងរាស្ត្រ ត្រូវតែ​ស្តាប់​សំឡេង​ទាម​ទាម​និង​ទទួលយក​សំណើ​របស់​ប្រជាពលរដ្ឋ ឲ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ​ដែល​បានចែង​។

​បើទោះបីជា​ការពិនិត្យ​ឡើងវិញ​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព ត្រូវបាន​បញ្ចប់​ក៏ពិតមែន តែ​សហជីព​នៅតែ​មានឱកាស ដើម្បី​ស្នើ​ទៅ លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​បន្ត ប្រសិនបើ​ពួកគេ​នៅតែ​មិន​ស្ងប់ចិត្ត​ចំពោះ​លទ្ធផល​នៃ​ការកែប្រែ​សេចក្តីព្រាងច្បាប់​នេះ​។ លោក សុន ឆ័យ អះអាងថា លោក​នឹង​ស្នើ​ដល់​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា ឲ្យ​ពិចារណា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​ម្តងទៀត ប្រសិនបើ​លោក នៅតែ​ទទួលបាន​សំណើ​ពី​មេដឹកនាំ​សហជីព​។​

​លោក​បញ្ជាក់​បែបនេះ​ថា​៖«​សម្រាប់​ខ្ញុំ ខ្ញុំ​នៅតែ​ផ្តល់ឱកាស​។ បើ​ស្នើ​មក​ខ្ញុំ ខ្ញុំ​នឹងធ្វើ​លិខិត​ទៅលើ​ឲ្យ​មានការ​ពិនិត្យ​ម្តងទៀត​»​។

​សូម​ស្តាប់​សំឡេង​លោក សុន ឆ័យ​

​ការ​ផ្តាំផ្ញើ​ទៅ​ក្រុម​សហជីព​ដូច្នេះ ដោយសារតែ​កន្លងមក មេ​សហជីព​នៅតែ​ខ្វល់ខ្វាយ​ចំពោះ​វត្ត​មាននៃ​ច្បាប់​នេះ ដោយ​ពួកគេ​អះអាងថា បក្ស​ទាំងពីរ​មិនបាន​កែប្រែ​ឬ​លុបចោល​នូវ​ចំណុច​ដែល​ខ្លួន​ស្នើឡើង​នោះទេ ពោលគឺ​គ្រាន់​កែសម្រួល​អក្សរ​និង​អត្ថន័យ​នៃ​ពាក្យពេចន៍​ប៉ុណ្ណោះ តែ​ខ្លឹមសារ​នៃ​ច្បាប់ដើម​នៅតែ​រក្សា​ដដែល​។  ការ​ថ្លែង​របស់លោក សុន ឆ័យ បែបនេះ ធ្វើឡើង​នៅ​ចំពោះមុខ​ក្រុម​អ្នកសារព័ត៌មាន ក្រោយពី​បញ្ចប់​ជំនួប​ជាមួយ​បក្ស​កាន់អំណាច នៅ​វិមាន​រដ្ឋសភា កាលពី​ថ្ងៃទី​១៩ ខែមករា ម្សិលមិញ​។​

​គណៈកម្មការ​ចំពោះ​កិច្ច ដែល​កើតចេញពី​បក្ស​ប្រជាជន​កម្ពុជា​និង​បក្ស​សង្គ្រោះ​ជាតិ បាន​ជួបគ្នា​ចំនួន​៣​លើក ដើម្បី​ពិភាក្សា​លើ​ចំណុច​ទាំង​២១ ដែល​ភាគី​សហជីព​ស្នើ​ឲ្យ​កែប្រែ​។ ជំនួប​លើក​ទី​១ ធ្វើឡើង​នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ ដោយ​សម្រេចបាន​២​ចំណុច​។ ចំណែកឯ​ជំនួប​លើក​ទី​២ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ ដោយ​សម្រេចបាន​៧​ចំណុច​។ នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ បក្ស​ទាំងពីរ បានបញ្ចប់​ការជជែក​គ្នា​លើ​ចំណុច​ទាំង​១២ ។​

​ក្រោយពី​បញ្ចប់​ការពិភាក្សា​ចំនួន​បី​លើ​កមក បក្ស​ទាំងពីរ នឹង​ចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ជុំវិញ​លទ្ធផល​នេះ​។ បន្ទាប់មក បក្ស​ទាំងពីរ នឹង​បើក​សិក្ខាសាលា​ថ្នាក់ជាតិ​មួយ ដើម្បី​ផ្តល់ឱកាស​ដល់​ភាគី​សហជីព រួប​ទាំង​និយោជក ចូលរួម​បញ្ចេញមតិ និង​ផ្តល់យោបល់​បន្ថែម​លើ​សេចក្តីព្រាងច្បាប់​នេះ មុននឹង​ដាក់ជូន​រដ្ឋ​សភា​អនុម័ត​៕

កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​