មហាសេដ្ឋីឥណ្ឌាមួយរូប ត្រូវតុលាការកំពូល កាត់ទោសពីបទ មនុស្សឃាតលើ អង្គរក្សរបស់ខ្លួនផ្ទាល់

ញ៉ូដេលី៖ យោងតាមទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ថា បុរសម្នាក់ដែលគេស្គាល់ច្បាស់ថា ជាមហាសេដ្ឋីមួយរូប នៅក្នុងប្រទេសឥណ្ឌា បានសម្លាប់អង្គរក្សផ្ទាល់ខ្លួន ។

គួររំលឹកថា កាលពីឆ្នាំមុន លោក Mohammed Nisham ដែលជាមហាសេដ្ឋីឥណ្ឌា មួយរូបបានធ្វើសកម្មភាព សម្លាប់អង្គរក្សរបស់ខ្លួន ហើយក្រោយមក ត្រូវបានតុលាការ ក្នុងស្រុកធ្វើការស៊ើប អង្កេតនិងចាប់ខ្លូនដោយ ប៉ូលិសក្នុងតំបន់ ហើយបញ្ជូនទៅកាន់ តុលាការដើម្បីវិនិច្ឆ័យទោស ។

តាមដំណើរនសាច់រឿង អំពើឃាតកម្មមួយនេះ ត្រូវបានប្រភពព័ត៌មាន ខាងលើផ្សព្វផ្សាយថា លោក Nisham វ័យ៣៨ឆ្នាំ បានសម្លាប់អង្គរក្ស ផ្ទាល់របស់ខ្លួនឈ្មោះ Chandrabose ដែលមានវ័យ៥០ឆ្នាំ ដោយសារតែរឿងបើកទ្វារ យឺតយ៉ាវចូលភូមិគ្រឹះ របស់ខ្លួនតែប៉ុណ្ណោះ ជាមួយនឹងវត្ថុរឹង នៅក្រុង Thrissur ប្រទេសឥណ្ឌា ។

ជនរងគ្រោះបានត្រូវព្យាបាល បានបន្តអាយុ ២សប្តាហ៍ គត់ក៏បាត់បង់ជីវិតទៅ នៅក្នុងខែមករា ឆ្នាំ២០១៥ ។

នៅថ្ងៃព្រហស្បតិ៍ តុលាការកំពូលបាននាំខ្លួន ឧក្រិដ្ឋជនមកកាន់តុលាការ ដើម្បីកាត់ទោស ទៅតាមផ្លូវច្បាប់ ។

គេបានដឹងថា មហាសេដ្ឋីរូបនេះ មានមុខជំនួញជាអ្នកពាណិជ្ជករ ខាងលក់ចេញថ្នាំជក់ គ្រឿងអល័ង្កា និងមានបើកសណ្ឋាគារ នៅឯមជ្ឈិមបូព៌ាផងដែរ ៕

មហាសេដ្ឋីឥណ្ឌាមួយរូប ត្រូវតុលាការកំពូល កាត់ទោសពីបទ មនុស្សឃាតលើ អង្គរក្សរបស់ខ្លួនផ្ទាល់