ផ្ទុះជំងឺផ្តាសាយបក្សី H7N9 នៅភាគខាងកើត ប្រទេសចិន

ស៊ាម៉េន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ថា នៅភាគខាងកើតប្រទេសចិន មានករណីផ្ទុះជំងឺ ផ្តាសាយមកលើមនុស្សជាលើកដំបូង ឈានចូលរដូវរងានេះ ។

នៅខេត្តហ្វូជៀន ភាគខាងកើតប្រទេសចិន កាលពីថ្ងៃអង្គារម្សិលមិញនេះ មានសេចក្តីរាយការណ៍មួយថា ករណីផ្តាសាយបក្សីបង្កឡើងដោយវីរុស H7N9 បានកើតឡើងមកលើមនុស្ស ដែលនេះជាករណីដំបូង ហើយសម្រាប់រដូវកាលរងារ នៅក្នុងឆ្នាំថ្មីនេះ ។

នាយកដ្ឋានសាធារណៈ នៅក្នុងតំបន់បានបញ្ជាក់ថា អ្នកជំងឺមកពីតំបន់ Zhangpu ហើយឆ្លងជំងឹផ្តាសាយ បក្សីកាលពីថ្ងៃសៅរ៍ ហើយកំពុងស្ថិត នៅក្នុងការតាមដាន និងមានស្ថានភាពធម្មតា នៅឡើយទេ ។

អាជ្ញាធរនៅក្នុងតំបន់បាន ធ្វើការបោសសំអាត និងចាត់វិធានការណ៍អនាម័យ ទៅលើបណ្តាកសិកដ្ឋាន ចិញ្ចឹមសត្វនៅក្នុងតំបន់ ដែលជនរងគ្រោះបាន ឆ្លងវីរុសនេះ ដើម្បីបញ្ចៀសការឆ្លងរាល ដាលខ្លាំងក្លា ។

នៅថ្ងៃអង្គារម្សិលនេះដែរ អាជ្ញារនៅក្រុងសៀងហៃ ក៏បានបញ្ជាក់ថា មានអ្នកជំងឺពីរនាក់ ដែលបានឆ្លងវីរុស H7N9 តែពួកគេក៏បានធូរ ស្រាលបន្តិចដែរ ។

អ្នករងគ្រោះទាំងពីរនោះ ជាស្រ្តីម្នាក់មានអាយុ ៥៨ម្នាក់ និងបុរសវ័យ ៥៩ឆ្នាំម្នាក់ ៕