ជនជាតិម៉ុងតាញញ៉ា ១៣នាក់ ដែលកំពុងរស់នៅកម្ពុជា នឹងត្រូវបញ្ជូនទៅកាន់ ប្រទេសទី៣

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ជនជាតិម៉ុងតាញញ៉ាចំនួន ១៣នាក់ ក្នុងចំណោម ១៨៤នាក់ នឹងត្រូវបញ្ជូនទៅកាន់ប្រទេសទី៣ នៅពេលខាងមុខនេះ។

ក្នុងជំនួបពិភាក្សាជាមួយ អ្នកសម្របសម្រួលប្រចាំ តំបន់អាស៊ីអាគ្នេយ៍ របស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNHCR នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ជនជាតិម៉ុងតាញញ៉ា ដែលបានទទួលជាជនភៀសខ្លួនរួចហើយមានចំនួន ១៣នាក់ នៅថ្ងៃខាងមុខ គេនឹងត្រូវបានបញ្ជូនទៅកាន់ប្រទេសទី៣ទៀត។

សម្តេចបានបញ្ជាក់ថា អ្នកនៅសេសសល់ប្រមាណ ១៧១នាក់ផ្សេងទៀត បានកំពុងធ្វើការធ្វើការពិនិត្យវាយតម្លៃ និងជួបសម្ភាសន៍ ដើម្បីទទួលបានឋានៈជាជនភៀសខ្លួន និងការទទួលនូវសិទ្ធិជ្រកកោន៕

ជនជាតិម៉ុងតាញញ៉ា ១៣នាក់ ដែលកំពុងរស់នៅកម្ពុជា នឹងត្រូវបញ្ជូនទៅកាន់ ប្រទេសទី៣

ជនជាតិម៉ុងតាញញ៉ា ១៣នាក់ ដែលកំពុងរស់នៅកម្ពុជា នឹងត្រូវបញ្ជូនទៅកាន់ ប្រទេសទី៣