Harvard Kennedy School ប្រកាស​ជ្រើសរើស​បេក្ខជន​ចូលរួម​កម្មវិធី Fellowship 2016-17

​ភ្នំពេញ​៖ Harvard Kennedy School ប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨​កន្លែង ដល់​បេក្ខជន​ទូទាំង​ពិភពលោក ដែល​កំពុងធ្វើការ​ស្រាវជ្រាវ​ក្នុង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ នយោបាយ និង​គោលនយោបាយ​សាធារណៈ ឲ្យ​ចូលរួម​ក្នុង​កម្មវិធី Fellowship រយៈពេល ១ ឆមាស នៅក្នុង​មជ្ឈមណ្ឌល Shorenstein (The Shorenstein Center) សហរដ្ឋអាមេរិក​។​

​បេក្ខជន​មាន​សិទ្ធិ​ដាក់ពាក្យ​ចូលរួម​កម្មវិធី ត្រូវតែ​ជា​អ្នកសារព័ត៌មាន​អាជីព​ដែលមាន​ពិសោធន៍​ការងារ​យ៉ាងតិច ៥​ឆ្នាំ អ្នកនយោបាយ​ក្នុង​ជួរ​រដ្ឋាភិបាល អ្នកស្រាវជ្រាវ​ដែលមាន​បទពិសោធន៍​យ៉ាងតិច ៧​ឆ្នាំ និង​អ្នកបង្កើត​គោលនយោបាយ​ដែលមាន​ពិសោធន៍​ការងារ​យ៉ាងតិច ១០​ឆ្នាំ​។ បេក្ខជន​ទូទាំង​ពិភពលោក នឹងត្រូវ​ឆ្លងកាត់​ការជ្រើសរើស​ពី​គណៈកម្មការ Harvard Kennedy School​។​

The Shorenstein Center នៃ Harvard Kennedy  School នឹង​ឧបត្ថម្ភ​ថវិកា​ចំនួន ៣​ម៉ឺន​ដុល្លារ​អាមេរិក ដល់​បេក្ខជន​ជ័យលាភី សម្រាប់​ចំណាយ​អំឡុងពេល​សិក្សា រយៈពេល ១​ឆមាស​។ កាលបរិច្ឆេទ​បំផុត​កំណត់​ទទួល​ពាក្យ នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៦ សម្រាប់​រដូវ​ស្លឹកឈើ​ជ្រុះ ក្នុង​ឆ្នាំ ២០១៦ និង និ​ទាឃ​រដូវ​ឆ្នាំ ២០១៧​។ បេក្ខជន​ត្រូវមាន​ពិន្ទុ​ភាសា​អង់គ្លេស TOEFL ឬ IELTS លើកលែងតែ​បេក្ខជន​សញ្ជាតិ​អាមេរិក​។​

​កម្មវិធី​អាហារូបករណ៍ Joan Shorenstein នេះ មាន​គោលបំណង​ជំរុញ​ការស្រាវជ្រាវ និង​បោះពុម្ពផ្សាយ​ឯកសារ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ផ្នែក​នយោបាយ និង​គោលនយោបាយ​សាធារណៈ ដើម្បី​ផ្តល់ឱកាស​ឲ្យ​ពួកគេ​សិក្សា​ស្រាវជ្រាវ​ពី​បញ្ហា​ប្រឈម និង​កាលានុវត្តន៍​ភាព នៅ​ថ្ងៃ​អនាគត​។ បេក្ខជន​នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលរួម​ស្រាវជ្រាវ និង​ព្រឹត្តិការណ៍​នានា នៅ The Shorenstein Center និង​សាកលវិទ្យាល័យ Harvard ។ ការស្រាវជ្រាវ​ថ្មី​នេះ នឹងត្រូវ​បាន​បោះ​ពុ​ម្ភ​ផ្សាយ​នៅក្នុង Columbia Journalism Review, Foreign Affairs, The New Republic Fortune magazine និង The New York Times ជាដើម​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ពី​កម្មវិធី​នេះ លោកអ្នក​អាចទាក់ទង​សួរ​លោកស្រី Katie Miles តាមរយៈ​អ៊ី​ម៉ែ​ល ឬ​ទូរ​សព្ទ​លេខ 617-496-8636 ឬ​គេហទំព័រ ៕

កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​