ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ នារី​រូប​ស្រស់​វ័យក្មេង​ម្នាក់​ជា​មេខ្លោង​ជួញដូរ​ថ្នាំ​ញៀន ត្រូវ​បាន​ប៉ូលិស​ខណ្ឌដូនពេញ​សហការ​ជាមួយ​​ប៉ូលិស​ប៉ុស្តិ៍​ស្រះ​ចក ធ្វើការ​ឃាត់ខ្លួន​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​៥ និង​២៩​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៦ ។

នារី​វ័យក្មេង​ជា​មេខ្លោង​ជួញដូរ​ថ្នាំ​ញៀន​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ លឹ​ម សុភាព អាយុ​១៩​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ស្នាក់​នៅ​ម្តុំ​ផ្លូវ​រថភ្លើង ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មី​ចំនួន​១៩១​កញ្ចប់​តូច ដែល​នារី​រូប​នេះ​បម្រុង​យក​ទៅ​ចែកចាយ​បន្ត ។

ក្រោយ​ពេល​ចាប់ខ្លួន សមត្ថកិច្ច​បាន​កសាង​សុំ​ណុំ​រឿង​ប​ញ្ចូ​ន​នារី​វ័យក្មេង​ជួញដូរ​ថ្នាំ​ញៀន​នេះ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ និង​កំពុង​ដុតដៃដុតជើង​តាម​ចាប់​មេខ្លោង និង​បក្ខពួក​បន្ត​ទៀត ៕