អភិបាល​រាជធានី ចុះ​ដោះស្រាយ​បញ្ហា ធ្វើ​ផ្លូវ​ប្រឡាយ​បឹងត្របែក​

ភ្នំពេញ: ​អភិបាល​រាជធានី​ភ្នំពេញ​‬ ដឹកនាំ​ក្រុមការងារ ចុះ​ដោះស្រាយ​បញ្ហា​ករណី ធ្វើ​ផ្លូវ និង​ស្តារ​ប្រឡាយ​បឹងត្របែក ជាមួយ​ប្រជាពលរដ្ឋ នៅ​សង្កាត់​បឹងត្របែក ខណ្ឌចំការមន​។​

​នៅ​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ លោក ប៉ា សុជាតិ​វង្ស អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ សាលា​រាជធានី​ភ្នំពេញ​ចុះ​ធ្វើការ​ដោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​មួយចំនួន របស់​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់ ខណៈដែល​អាជ្ញាធរ បានដាក់​គ្រឿងចក្រ​ធ្វើ​ផ្លូវ​ក្រវ៉ាត់​បឹងត្របែក និង​ស្តារ​ប្រឡាយ​បង្ហូរ​ទឹកស្អុយ នៅក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ។​

​លោក​អភិបាល បានបញ្ជាក់​ផងដែរ ចំពោះ​អង្គការ​សង្គម​ស៊ីវិល ដែល​ចូលរួម​មក​ដោះស្រាយ​តំណាង​ឲ្យ​បងប្អូន សូម​ចូលរួម​ដោះស្រាយ​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ ហើយ​សូមកុំ​ឡូកឡំ​នឹង​រឿង​នយោបាយ ពោលគឺ​រួមគ្នា​ស្វែងរក​ដំណោះស្រាយ​រួមមួយ​ដើម្បី​បញ្ចប់​បញ្ហា ជៀសវាង ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​។​

‪‎​សូមបញ្ជាក់ថា​‬ កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ ក្រុមការងារ​សាលាខណ្ឌ​ចំការមន និង​សង្កាត់​ផ្សារ​ដើមថ្កូវ បាន​សហការ ជាមួយ​ក្រុមការងារ សាលា​រាជធានី​ភ្នំពេញ ដាក់​គ្រឿងចក្រ​ដើម្បី​ធ្វើ ផ្លូវ​ក្រវ៉ាត់​បឹង និង​ស្ដារ​ប្រឡាយ​បង្ហូរ​ទឹកស្អុយ ៕​