ហេតុអ្វី រតនៈ ពិសី ប្តូរ​ចិត្ត​លឿន​ម្ល៉េះ ?

Doliprane TVC

​ស្រប​ពេលដែល​តារា​មួយចំនួន ​និយម​តុបតែង​ខ្លួន​សិច​ស៊ី បង្ហាញ​រូបរាងកាយ​តូច​ស្រ​លូន​ជាមួយ និង​ការ​រូបថត​បែប​សិល្បៈ​ដើម្បី​ទាក់ទាញ​ការចាប់​អារ​ម្ម​ណ៏​ពី​សំណាក់​មហាជន​នោះ​។​សម្រាប់​ស្រី​ស្អាត រតនៈ ពិសី វិញ កន្លងមក​នាង ក៏​ធ្លាប់​មានបំណង​ចង់បង្ហាញ​រូបថត​សិច​ស៊ី ដល់​មហាជន ដើម្បី​ជាការ​កំសាន្ត​អារ​ម្ម​ណ៏ ផងដែរ​។​ ប៉ុន្តែ​ពេលនេះ​ស្រី​ស្អាត​រូបនេះ​បាន​អះអាងថា នាង​ប្តូរ​ចិត្ត​វិញ​ហើយ​។​

ហេតុអ្វី រតនៈ ពិសី ប្តូរ​ចិត្ត​លឿន​ម្ល៉េះ ?

​ក្នុង​ពិភព​សិល្បៈ​សុទ្ធតែ​បានដឹងថា អតីត​គូ​ស្នេ​ហ៏​របស់ រតនៈ ពិសី បានមក​ភ្ជាប់ពាក្យ​ជាមួយ ស្រី​ស្អាត ធី ណា​តា កាលពី​ថ្ងៃទី​១៣ ខែមករា កន្លងទៅនេះ ដោយមាន​ការចូលរួម​អបអរសាទរ​ពី​សំណាក់ មិត្តភក្តិ​ក្នុង​សិល្បៈ​។​ប៉ុន្តែ​យ៉ាងណា រតនៈ ពិសី បាន​ប្រាប់ថា នាង​មិនបាន​ឈឺចិត្ត​ឆ្អិត​ទ្រូង​អ្វី​ឡើយ ។ អ្វីដែល​កន្លង​ហួស​ទៅហើយនោះ នាង​មិន​ចង់​យកមក​គិត​ឬ​និយាយ​ទៀត​នោះទេ​។​នាង​ចង់អោយ​រឿងរ៉ាវ​ទាំងនោះ ស្ងប់ស្ងាត់​ទៅតាម​ពេលវេលា​ទៅ​ចុះ ហើយ​នៅពេលនេះ នាង​ក៏​មិន​ចង់បង្ហាញ​រូបភាព​សិច​ស៊ី ទាក់ទាញ​អារម្មណ៍​មហាជន​អ្វី​ដែរ​។​

ហេតុអ្វី រតនៈ ពិសី ប្តូរ​ចិត្ត​លឿន​ម្ល៉េះ ?

រតនៈ ពិសី បានអោយដឹងថា ក្នុង​រយៈពេល​នេះ នាង​កំពុង​មមាញឹក​ជាមួយនិង​ការងារ សិល្បៈ​។​នាង​មិន​ចង់​គិត​រឿង​អ្វី​ផ្សេង​នោះទេ​។​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ នាង​ត្រៀម​ចេញទៅ សម្តែង​នៅក្រៅ​ប្រទេស​ផងដែរ​។​អ្វីដែល​គួរអោយកត់សំគាល់​នោះ រតនៈ ពិសី បាន​និយាយថា មាន ផលិតកម្ម​ធំ​មួយចំនួន បាន​ទាក់ទង​នាង​ជា​បន្តបន្ទាប់ ហើយ​នាង​នឹង​ពិចារណា ក្រោយពី​វិល​ត្រលប់​មកពី​សម្តែង នៅ​ប្រទេស​អូស្ត្រាលី​វិញ​។​

ហេតុអ្វី រតនៈ ពិសី ប្តូរ​ចិត្ត​លឿន​ម្ល៉េះ ?

​ក្រៅពី​ជា​អ្នកចម្រៀង រតនៈ ពិសី ក៏​ជា​ម្ចាស់​ហាង​សាគូ​រ៉ា ម៉ាស្សា​និង​ស្ទី​ម​ផងដែរ​។​តែ​យ៉ាងណា នាង​បាន ប្រាប់ថា ដើមទុន​ទាំងនេះ ជា​ញើស​ឈាម​របស់​នាង មិនមាន​ការជួយជ្រោមជ្រែង​ពី​បុរស​ណា​ម្នាក់​នោះឡើយ​។​ឥឡូវនេះ នាង​មិន​ចង់​គិតគូរ​រឿង​សេ្ន​ហា​ទៀត​នោះទេ នាំ​តែមាន​អារម្មណ៍មិនល្អ អ្វីដែល​សំខាន់ សម្រាប់​នាង នៅពេលនេះ​គឺ​ការងារ​សិល្បៈ​និង​ការងារ​រកស៊ី​របស់​នា​ង រឿងរ៉ាវ​ស្នេហា​ទុក​មួយ​ឡែក​សិន​៕ ចេ​នី​

Related