Q&A : ហេតុអ្វីបានជា​ស្វាមី​ខ្ញុំ ចេះតែ​យក​លេស​គេចវេះ​?​

Doliprane TVC

សំណួរ ៖ នាង​ខ្ញុំ​អាយុ ២៥ ឆ្នាំ ធ្លាប់មាន​ស្វាមី​ម្នាក់​រួចមកហើយ ប៉ុន្តែ​បាន​លែងលះគ្នា​កាលពី ២ ឆ្នាំមុន ។ កាល​រស់នៅ​ជាមួយ​ស្វាមី​មុន​ខ្ញុំ​ហាក់​មាន​អារម្មណ៍​ត្រូវការ​ផ្លូវភេទ​តិចតួច​ណាស់ ប៉ុន្តែ​នៅពេល​រស់នៅ​ជាមួយ​ស្វាមី​ទី ២ នេះ​បើទោះបី​យើង​រួមភេទ​ជាមួយគ្នា​ញឹកញាប់​បែបណា​តែ​ខ្ញុំ​ត្រូវការ​មិនចេះ​ឆ្អែត និង គ្រប់គ្រាន់​សោះ ។ ថ្ងៃ​ណា​ក៏ត្រូវ​ការ​គាត់ ប៉ុន្តែ​ដោយសារ​គាត់​ធ្វើការ​ចាប់តាំងពី​ម៉ោង ៩ ព្រឹក ដល់ ១ យប់ ហេតុនេះ នៅពេល​ខ្ញុំ​ត្រូវការ​ខ្លាំង​ក៏​ដោះស្រាយ​ដោយ​ជួយ​ខ្លួនឯង ។

ស្វាមី​ក្រោយនេះ​ពេល​ត្រឡប់​មកពី​ធ្វើការ​វិញ​ពេល​ខ្ញុំ​បបួល​គាត់​តែង​ចូលចិត្ត​យក​លេសគេចវេះ​រហូត ។ ខ្ញុំ​ខឹង និង តូចចិត្ត​ណាស់​ក៏​សួរ​តាម​ត្រង់ៗ​ថា ហេតុអ្វី​គាត់​មិនត្រូវ​ការ​ខ្ញុំ ឬ ថា​គាត់​ធុញទ្រាន់ ? ចម្លើយ​គាត់​បានត្រឹមតែ​ប្រាប់ថា ធ្វើការហត់​អស់កម្លាំង​មិនអាច​ធ្វើ​អ្វី​កើត​ទេ ព្រោះតែ​ហេតុនេះ​តើ​នាង​ខ្ញុំ​ត្រូវ​ដោះស្រាយ​ដូចម្តេច ?

​ចម្លើយ ៖ ដំបូង​សុំឱ្យ​អ្នកមាន​ចិត្ត​ត្រជាក់ និង មាន​ហេតុផល​ឱ្យបាន​ច្រើនជាង​នេះ​មុននឹង​ខឹងស្វាមី ។ បើតាម​អ្នក​រៀបរាប់​មក​ខាងលើនេះ ស្វាមី​ទី ២ របស់​អ្នកធ្វើការ​ច្រើន​តាំងពីព្រឹក​ដល់​ជាង​ពាក់​កណ្តាលយប់ ហេតុនេះ​បញ្ហា​ការងារ​ជា​មូលហេតុ​ធំ​ដែល​ធ្វើ​ឱ្យគេ​ព្រងើយកន្តើយ​ក្នុង​រឿងនេះ ។ គេ នឿយហត់​ទាំង​ការងារ និង ផ្លូវកាយ ហេតុនេះ​មានអារម្មណ៍​ឯណា​គ្រប់គ្រាន់​ក្នុងការ​រួមភេទ ។

​បើ​ចង់​ដោះស្រាយ​បញ្ហា​នេះ​អ្នក​ចាំបាច់​ត្រូវ​រក​ចន្លោះ​ពេលវេលា​ល្អ​ណាមួយ​សម្រាប់​រួមភេទ ។ អ្នក​អាច​យក​ថ្ងៃ​ឈប់សម្រាក ឬ ពេលវេលា​គេ​មាន​អារម្មណ៍ល្អ​ក៏​ទទួលផល​ដូចគ្នា ។ ក្រៅពីនេះ​អ្នក​ត្រូវ​ជជែក​វែកញែក​ពី​បញ្ហា​លើ​គ្រែ​ជាមួយគ្នា​ខ្លះ​ដើម្បី​ឱ្យគេ​បានគិត និង ដោះស្រាយ​រឿងនេះ​ជាមួយ​អ្នក​បាន​ត្រឹមត្រូវ ។ អ្នក​ត្រូវ​ចងចាំ​ថា មានតែ​ការជជែក​គ្នា​ទេទើ​បរក​ច្រកចេញ​មួយ​ដ៏​ល្អ​បំផុត ដាច់ខាត​មិនត្រូវ​ប្រើ​កំហឹង​មក​ដោះស្រាយ​ឡើយ បើ​មិន​ដូចនេះ​អ្នកនឹង​ទទួលបាន​មកវិញគឺ​ភាពឈឺចាប់​ចំពោះ​គ្នា​តែប៉ុណ្ណោះ ៕

Related