បក្ស​ហ្វ៊ុនស៊ិនប៉ិច​អាច​បែកបាក់​គ្នា​ជា​ទ្រង់ទ្រាយ​ធំ​ម្តងទៀត

​អនុប្រធាន​គណបក្ស​ហ្ច៊ុ​ន​ស៊ិនប៉ិច​លោក ញឹក ប៊ុនឆៃ មើលឃើញថា គណបក្ស​លោក​ដែល​ដឹកនាំ​ដោយ​សម្ដេច​នរោត្តម រណឫទ្ធិ នោះ មិនទាន់មាន​ការរីក​ចម្រើន​អ្វី​ទេ ក្នុង​រយៈពេល​១​ឆ្នាំ​មកនេះ ដោយសារ​បក្ស​មិនទាន់មាន​ការរួបរួម​គ្នា​បានល្អ ហើយ​សមាជិក​ខ្លះ​ចាក​ចេញពី​បក្ស​ផ្សេងទៀត​។ អ្នកវិភាគ មើលឃើញថា ការចាកចេញ​របស់​ស​មា​ជិ​ក​បក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ការលើកឡើង​របស​អនុប្រធាន​បក្ស​នេះ គឺជា​សញ្ញា​ឈានទៅរក​ការបែកបាក់​ម្ដងទៀត ដោយ​អាចធ្វើ​ឲ្យ​បក្ស​នេះ​រលាយ​តែម្ដង​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​កាលពី​ម្សិលមិញ​លោក ញឹក ប៊ុនឆៃ បាន​បញ្ជាក់ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិនទាន់មាន​ការរីក​ចម្រើន និង​មិនទាន់មាន​ការរួម​រួប​គ្នា​បានល្អ​នោះឡើយ ក្រោម​ការដឹកនាំ​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជាង​១​ឆ្នាំនេះ តែ​ផ្ទុយទៅវិញ​គណបក្ស​នេះ មានតែ​ធ្លាប់​ប្រជាប្រិយភាព​។ អ្នកវិភាគ​មើលឃើញថា គណបក្ស​នេះ​នឹង​អាច​បែកបាក់​គ្នា​ទ្រង់ទ្រាយ​ធំ​ជាថ្មី​ម្ដងទៀត​។

​អ្នកវិភាគ​សង្គម និង​នយោបាយ លោក មាស នី មើលឃើញថា ការចេញ​និយាយ​ជា​ចំហរ​របស់​អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ពេលនេះ បង្ហាញថា បក្ស​នេះ​កំពុងមាន​បញ្ហា​ផ្ទៃក្នុង ដោយសារតែ​លោក ញឹក ប៊ុនឆៃ ក៏​មិន​ពេញចិត្ត​នឹង​ការដឹកនាំ​របស់​សម្តេច​ក្រុមព្រះ​ប្រធាន​គណបក្ស​ខ្លួន​ដែរ​។ អ្នកវិភាគ​រូបនេះ ដែល​មើលឃើញថា​បក្ស​ហ្វ៊ុនស៊ិនប៉ិច ងាយ​រងគ្រោះ​ក្នុងការ​បែកបាក់​ផ្ទៃ​ក្នុងនោះ យល់ឃើញថា បើ​ទ្រង់ រណឫទ្ធិ មិន​ផ្លាស់ប្ដូរ​ការដឹកនាំ​ខ្លួន​ទេនោះ បក្ស​នេះ​នឹង​មិនអាច​ទប់ស្កាត់​ការបែកបាក់​គ្នា​បានឡើយ​។ «​បក្ស​នេះ​ប្រៀបដូចជា​អ្នកជំងឺ​ប្រឹង​មក​ធ្វើ​នយោបាយ​ទាំង​ខ្លួន​នៅ​ឈឺ ដូចនេះ​ជីវិត​ងាយ​រងគ្រោះ​ណាស់ ដែល​ងាយ​បែកបាក់​គ្នា បើសិនជា​មេបក្ស​ដឹកនាំ​មិនមាន​គោលនយោបាយ​ច្បាស់លាស់ និង​មិន​ផ្លាស់ប្ដូរ​របៀប​ដឹកនាំ​បុគ្គលនិយម​ដែល​យក​អំណាច​ខ្លួន​មក​គ្រប់គ្រង​។ លោក មាស នី និយាយ​ដូច្នេះ ហើយ​បន្ត​អះអាង​បែបនេះ​ថា​៖«​បក្ស​នេះ​មាន​ពីរ​ក្រុម គឺ​ក្រុម​ពី​ខាង​សម្ដេចក្រុមព្រះ និង​ក្រុម​លោក ញឹក ប៊ុនឆៃ ដូចនេះ​ស្នាម​បែកបាក់​ចាស់​គឺអាច​កើតឡើង​ពេលណា​ក៏បាន​ដែរ​»​។

​អ្នកវិភាគ​សង្គម និង​នយោបាយ​មួយរូប​ទៀត លោក សូ ចន្ថា យល់ឃើញថា មូល​ហេតុដែល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នៅ​ទ្រឹង ហើយ​សមាជិក​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ខ្លះ ដើរ​ចេញពី​បក្ស​នេះ គឺ​ពួកគេ​មានការ​អន់ចិត្ត​នឹង​ការបាត់​តួនាទី​ផង និង​មិន​ពេញការ​ដឹកនាំ​របស់​ប្រធាន​បក្ស​នេះ​ផង ដោយសារតែ​ការ​អសមត្ថភាព​របស់​ព្រះអង្គ រណឫទ្ធិ ដែល​ដឹកនាំ​បក្ស​តាមរបៀប​បុគ្គលនិយម មិនសូវ​ស្ដាប់​យោបល់​របស់​សមាជិក​ខ្លួន​។ លោក​ថា ការដឹកនាំ​តាមបែប​បុគ្គលនិយម​នេះ គឺអាច​ធ្វើ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បែកបាក់​គ្នា​ម្ដងទៀត ហើយនឹង​អាចរំលាយ​បក្ស​តែម្ដង ដោយ​មិនអាច​ស្ដារ​បាន​ឡើងវិញ​នោះទេ​។​

​កាលពី​ថ្ងៃទី​១៨ មករា លោក ញឹក ប៊ុនឆៃ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា លោក​សូម​អភ័យទោស​ដល់​សមាជិក សមាជិកា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​ទូទាំងប្រទេស ចំពោះ​រឿង​ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សម្រេច​ចិត្ត​យាង​សម្ដេចក្រុមព្រះ មក​ដឹកនាំ​គណបក្ស​វិញ​ក្នុង​ស្មារតី​បង្រួម​បង្រួម​អ្នករាជានិយម​តែមួយ ដោយបាន​ធ្វើ​ឲ្យ​បាត់បង់​តួនាទី​សមាជិក​ខ្លះ​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អនុប្រធាន​បក្ស​ហ្វ៊ុនស៊ិនប៉ិច​រូបនេះ បានបញ្ជាក់​បន្ថែមថា ការដឹកនាំ​បក្ស​របស់​សម្ដេច រណឫទ្ធិ ជាង​មួយ​ឆ្នាំនេះ​គ្មាន​ការរីកចម្រើន​ឡើយ គឺ​មានតែ​ការធ្លាក់ចុះ​សំឡេង​ច្រើន ព្រោះ​សមាជិក​បក្ស​ខ្លះ បាន​ចាក់​ចេញពី​បក្ស​ដោយសារ​មានការ​អន់ចិត្ត​ជាមួយនឹង​ប្រធាន​គណបក្ស ដែល​ផ្លាស់ប្ដូរ និង​លុប​តួនាទី​របស់​ពួកគេ ។ តែ​យ៉ាងណា​លោក ញឹក ប៊ុនឆៃ បាន​អះអាងថា លោក​និង​ទ្រង់ រណឫទ្ធិ នឹងមិន​បែកបាក់​គ្នា​ម្ដងទៀត​ទេ បើទោះជា​ការដឹកនាំ​បក្ស​របស់​ទ្រង់ មិនទាន់មាន​ការរីក​ចម្រើន​ច្រើន និង​មិនទាន់​រួម​រួប​គ្នា​បានល្អ​ក៏ដោយ​៕

កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​