ពី​ឆ្នាំ​២០១៧​តទៅ ប្រធាន​អាស៊ាន​នឹង​អនុវត្តតាម​អក្ខរក្រម​ភាសា​អង់គ្លេស​វិញ​ហើយ

​រយៈពេល​៤៨​ឆ្នាំ​ហើយ ដែល​អាស៊ាន​ត្រូវបាន​បង្កើតជា​ផ្លូវការ​។ ដើម្បី​បង្កើន​កិច្ចសហការ​រវាង​បណ្តា​រដ្ឋ​សមាជិក និង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​លើ​បញ្ហា​ប្រឈម​ផងដែរ​នោះ អាស៊ាន​បាន​បង្កើត​យន្តការ​មួយ​ដោយ​ត្រូវមាន​កិច្ចប្រជុំ​រៀងរាល់ឆ្នាំ ដែល​រដ្ឋ​អាស៊ាន​នីមួយៗ ត្រូវ​ធ្វើជា​ប្រធាន​វិលជុំ​។ កន្លងមក អាស៊ាន មិនបាន​គោរព​តាម​គោលការណ៍​របស់ខ្លួន​នោះទេ ទោះបីជា​អាស៊ាន មាន​ធម្មនុញ្ញ​ដែល​បានកំណត់​ពី​បញ្ហា​នេះ​ក៏ដោយ​។ យ៉ាងណាក៏ដោយ មន្ត្រី​អគ្គលេខាធិការដ្ឋាន​អាស៊ាន បានបញ្ជាក់​ថា​ចាប់ ពី​ឆ្នាំ​២០១៧​តទៅ​អាស៊ាន​នឹង​អនុវត្តតាម​អក្ខរក្រម​នៃ​ភាសា​អង់គ្លេស​វិញ​ហើយ​។

​យោងតាម​មាត្រា​៣១ នៃ​ធម្មនុញ្ញ​អាស៊ាន ប្រធាន​នៃ​អាស៊ាន  ត្រូវ​ប្រព្រឹត្តឡើង​ដោយ​វិលជុំ ដោយ​ផ្អែក​តាម​លំដាប់​អក្ខរក្រម​ជា​ភាសា​អង់គ្លេស​នៃ​ឈ្មោះ​សមាជិក​នីមួយៗ​។ តាម​បទ​បញ្ញា​ត្តិ​ដដែល រដ្ឋ​នីមួយ​ដែលជា​ប្រធាន នឹងត្រូវ​ធ្វើ​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងៗ ដែលជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​។ តែ​តាម​ការអនុវត្ត​ជាក់ស្តែង អាស៊ាន មិនបាន​អនុវត្តតាម​ការកំណត់​របស់ ធម្មនុញ្ញ​នោះទេ ក្នុងការ​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​។

​រដ្ឋ​ខ្លះ​ធ្វើជា​ប្រធាន​មុនពេល​កំណត់ ខ្លះ​ទើបតែ​ធ្វើ​ប្រធាន​បានតែ​ម្តង​ខណៈ​រដ្ឋ​ផ្សេងៗ​ទៀត យ៉ាងហោចណាស់​ធ្វើ ជា​ប្រធាន​ពីរដង​រួច​បាន​ទៅហើយ​។  ការផ្លាស់​កាន់តែខ្លាំង​បំផុត​នោះ​គឺ​ចាប់ពី​ឆ្នាំ​២០១១​ទៅ​ដែល​ពេលនោះ ប្រ៊ុយណេ បាន​ផ្លាស់ប្តូរ​វេន​ជាមួយនឹង​ឥណ្ឌូនេស៊ី​។ បន្ទាប់មកទៀត នៅ​ឆ្នាំ​២០១៤ មី​យ៉ាន់​ម៉ា បាន​ធ្វើជា​ប្រធាន​អាស៊ាន​ជំនួស​ឡាវ​ទៅវិញ​។

​ឆ្លើយតប​បញ្ហា​នេះ លោកស្រី Anindhitya Sasti មន្ត្រី​បច្ចេកទេស​ទទួលបន្ទុក​ផ្នែក​ផ្សព្វផ្សាយ​នៃ​អគ្គលេខាធិការដ្ឋាន​អាស៊ាន​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាមរយៈ e-mail នៅ​ថ្ងៃទី​១៩​ខែមករា​ម្សិលមិញ​ថា ការ​មិនបាន​អនុវត្ត​ទៅតាម​អក្ខរក្រម​នៃ​ប្រធាន​អាស៊ាន​ចាប់ពី​ឆ្នាំ​២០១១ ក៏​ព្រោះតែ​ឥណ្ឌូនេស៊ី ស្នើ​ប្តូរ​វេន​ជាមួយនឹង​ព្រុយ​ណេ​ហើយ មី​យ៉ាន់​ម៉ា បានស្នើ​ប្តូរ​ជាមួយនឹង​ឡាវ​។ លោកស្រី បាន​បន្ថែមទៀតថា «​ទាំងនេះ គឺជា​ការរៀបចំ និង​ការឆ្លើយតប​ទៅនឹង​សំណើ​របស់​សមាជិក​អាស៊ាន​នៅពេល​ដែលមាន​បញ្ហា »​។

​យ៉ាងណាក៏ដោយ លោកស្រី Anindhitya បាន​សង្កត់ធ្ងន់ថា​ចាប់ពី​ឆ្នាំក្រោយ​តទៅ​ពោលគឺ​ឆ្នាំ​២០១៧ អាស៊ាន នឹង​អនុវត្តតាម​អក្ខរក្រម​នៃ​ឈ្មោះ​របស់​ប្រទេស​ជា​ភាសា​អង់គ្លេស​វិញ​ហើយ​។ នៅ​ឆ្នាំ​២០១៧ ហ្វីលីពីន នឹង​ធ្វើជា​ប្រធាន​អាស៊ាន ហើយ​ឆ្នាំ​បន្ទាប់​២០១៨ គឺជា​វេន​របស់​សិង្ហ​បុរី​។ 

​សូមបញ្ជាក់​ផងដែរ​ថា សមាជិក​អាស៊ាន​ទាំង​ដប់ (​តាម​អក្ខរក្រម​) មានដូចជា ព្រុយ​ណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម​៕

កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​