លោក ប្រា​យុទ្ធ សុខចិត្ត​អញ្ជើញលោក ពូ​ទីន មក​ទស្សនកិច្ច​នៅ​ថៃ​ម្តងទៀត​

​ប្រមុខ​របប​សឹក​ថៃ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ចា បាន​អញ្ជើញ​ប្រ​ធា​ធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ឲ្យ​មក​ទស្សនកិច្ច​នៅ​ថៃ​ជាថ្មីទៀត​នៅ​ថ្ងៃ​អង្គារ ទី​១៩ មករា ម្សិលមិញ​នេះ​។  ការអញ្ជើញ​នេះ​ធ្វើឡើង​ក្នុងជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​ថៃ​។ នេះ​បើ​យោងតាម​ទីភ្នាកងារ​ព័ត៌មាន Xinhua ។​

​អ្នកនាំពាក្យ​រង​រដ្ឋាភិបាល​ថៃ Virachon Sukhonthapatipak បានបញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា បាន​អញ្ជើញ​ប្រធានាធិបតី​រុស្ស៊ី​ឲ្យ​មក​ទស្សនកិច្ច​នៅ​ថៃ​។ លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា បានដាក់​សំណើរ​អញ្ជើញ​ប្រមុខរដ្ឋ​រុស្ស៊ី​ឲ្យ​មក​ទស្សនកិច្ច​នៅ​ថៃ ក្នុងពេលដែល​លោក​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​ប្រទេស​ថៃ​លោក  Kirill Barsky នៅ​វិមាន​រដ្ឋាភិបាល​។​

​តាមពិតទៅ​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ធ្លាប់​អញ្ជើញលោក ពូ​ទីន ម្តងមកហើយ​ក្នុងពេលដែល​លោក​ជួប​ជាមួយ លោក ឌី​មេ​ទ្រី ម៉េ​ដ​វេ​ឌេ​វ នាយករដ្ឋមន្ត្រី​រុស្ស៊ី ក្នុងពេល​លោក​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ កាលពី​ខែមេសា​ឆ្នាំ ២០១៥ កន្លងទៅ​។ ប៉ុន្តែ គេ​មិនឃើញ​មានការ​ឆ្លើយតប​ពី​ខាង​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​នៅឡើយ​ទេ​។ តែ​លោក ប្រា​យុទ្ធ រំពឹងថា លោក ពូ​ទីន នឹង​មក​ទស្សនកិច្ច​នៅ​ថៃ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​ក្នុងឆ្នាំនេះ​ទំនាក់ទំនង​ការទូត​រុស្ស៊ី​និង​ថៃ មាន​រយៈពេល ១២០​ឆ្នាំ​ហើយ ហើយ​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ថា​នឹង​ពង្រីក​និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ច្រើន​វិស័យ​មាន​ទាំង​ពាណិជ្ជកម្ម​ទ្វេភាគី វិនិយោគទុន យោធា និង​ទេសចរណ៍​ផងដែរ​។ ពាក់ព័ន្ធ​បញ្ហា​យោធា កាលពី​ថ្មីៗ​នេះ រដ្ឋាភិបាល​ថៃ ស្រាប់តែ​បង្ហាញ​ចំណាប់អារម្មណ៍​ចង់​ទិញ​រថក្រោះ​ស៊េរី  T-90S របស់​រុស្ស៊ី ដើម្បី​ជំនួស​រថក្រោះ​របស់​អ៊ុយ​ក្រែ​ន​ផងដែរ​។​

​ក្រោយ​របប​សឹក​ដណ្តើម ថៃ​ចាប់ផ្តើម​ងាក​ទៅរក​ដៃគូ​ថ្មី ចិន​និង រុស្ស៊ី ព្រោះ​ទំនាក់ទំនង​រវាង​ថៃ ជាមួយ​លោកខាងលិច​ធ្លាក់ចុះ​ខ្លាំង​។ សម្រាប់​ថៃ ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​សំខាន់​ណាស់ ព្រោះ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​កើនឡើង​ជាប្រចាំ ហើយ​អ្នកទេសចរ​រុស្ស៊ី​ច្រើនណាស់​មក​ទស្សនា​ប្រទេស​ថៃ​រាល់​ឆ្នាំ​។ ប៉ុន្តែ​ក្រោយ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​កើតឡើង ចំនួន​អ្នកទេសចរ​រុស្ស៊ី​ចាប់ផ្តើម​ធ្លាក់ចុះ​ដែរ ព្រោះតែ​សេដ្ឋកិច្ច​រុស្ស៊ី​ជួប​វិបត្តិ​៕

កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​