Werder Bremen កំពុង​ចរចា​យក​ខ្សែការពារ​លេង​បានត្រឹមតែ ១នាទី​ឲ្យ Chelsea

កីឡាករ Papy Djilobodji អាច​នឹង​ទៅលេង​នៅ​ក្លិប​អាល្លឺម៉ង់ Werder Bremen ជា​លក្ខណៈ​ខ្ចី​ជើង​វិញ បន្ទាប់ពី​បាន​លេង​ត្រឹមតែ ១ នាទី ឲ្យ​ក្លិប​តោ​ខៀវ Chelsea។

papy-dijlobodjiខ្សែការពារ​វ័យ ២៧ឆ្នាំនេះ បាន​ផ្ទេរ​ចេញពី​ក្លិប Nantes កាលពី​ខែសីហា ឆ្នាំមុន ប៉ុន្តែ​ការបង្ហាញ​ខ្លួន​របស់គេ​ជា​កីឡាករ​តែ​ម្នាក់ មិន​ធ្លាប់មាន​របស់​ក្លិប Chelsea រហូតមកដល់​ពេលនេះ បាន​ចូល​លេង​តែមួយ​ប្រកួត​ប៉ុណ្ណោះ ហើយ​ជា​កីឡាករ​ត្រូវ​ប្តូរ​ចូល​ជំនួស នៅ​នាទីចុងក្រោយ​នៃ​ការប្រកួត ក្នុង​ក្របខណ្ឌ Capital One Cup កាលពី​ខែកញ្ញា។

លោក Thomas Eichin នាយក​ប្រតិបត្តិ​ក្លិប Werder Bremen នេះ​បាន​និយាយថា «ពួកយើង​កំពុងធ្វើការ​ចរចា» ខណៈ​ក្លិប Chelsea បាន​បដិសេធ​មិន​ផ្តល់​ការអធិប្បាយ។ អតីត​គ្រូបង្វឹក​ក្លិប Chelsea លោក Jose Mourinho បាន​ទទួលស្គាល់ថា ការទិញ​ខ្សែការពារ​សញ្ជាតិ សេ​ណេ​ហ្គា​ល់ នេះ​ដោយសារ​មាន​គេ​ផ្តល់យោបល់​ឲ្យ ប៉ុន្តែ​ទោះជា​នៅ​រដូវ​កាល​នេះ Chelsea កំពុងមាន​បញ្ហា​ខ្សែការពារ ក៏​ទាំង​លោក Mourinho និង​គ្រូបង្វឹក​បន្ទាប់ គឺ​លោក Guus Hiddink មិនដែល​ដាក់​កីឡាករ​នេះ​ចូល​លេង​ក្នុង​ការប្រកួត​នៅ Premier League ដែរ៕