នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ស្រី​ម្នាក់ ពាក់ព័ន្ធ​គ្រឿង​ញៀ​ម ១៩១​កញ្ចប់​តូច​

ភ្នំពេញ: កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក បាន​ឃាត់​ខ្លូន​ជនសង្ស័យ​ម្នាក់ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ល្ងាច​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦​នេះ​ចំណុច​ផ្លូវ​រទេះភ្លើង ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ឯក ហួត ចាន់​យ៉ា​រ៉ា​ន់ អធិការនគរបាល​ខ​ណ្ឌ​ដូនពេញ បាន​ប្រាប់ថា ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច បាន​ចាប់យក​វត្ថុតាង​ពី​ជនសង្ស័យ​រួមមាន​គ្រឿងញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​) ចំនួន ១៩១​កញ្ចប់​តូច កាបូបស្ពាយ​មួយ និង​ប្រាក់រៀល ចំនួន​១០​ម៉ឺន​រៀល ពី​ឈ្មោះ​លឹម សុភាព ភេទ​ស្រី អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ពុំ​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះជួល ផ្លូវ​រទេះភ្លើង ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ។

​បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕

នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ស្រី​ម្នាក់ ពាក់ព័ន្ធ​គ្រឿង​ញៀ​ម ១៩១​កញ្ចប់​តូច​