វីត វីត មិន​ប្រាថ្នា​ប្តីមានទ្រព្យ​

Doliprane TVC

​សិល្បៈការិនី​មួយចំនួន នៅពេល​សួរនាំ​ពី​បំណង​ជ្រើសរើស​ប្តី ជា​បុរស​ប្រភេទ​ណា​នោះ​? មាន អ្នកខ្លះ​បានបញ្ជាក់​ថា ចង់បាន​ប្តី មន្ត្រីរាជការ​មានទ្រព្យ អ្នកជំនួញ ឬ​អ្នក​ក្រៅ​ស្រុក​ជាដើម ប៉ុន្តែ​ក៏មាន​សិល្បៈការិនី ដែលមាន​ជីវភាព​ធូ​ធា​មួយចំនួន​បានលើកឡើង​ដែរ​ថា អ នាគ​ត​ប្តី​របស់​ពួកគេ ពួកគេ​មិន​ចង់បាន​ប្តី​អ្នកមាន ឬ​ជាម​ន្ត្រី​នោះទេ សំខាន់​គឺ​បុរស​ម្នាក់​នោះ ជា​មនុស្ស​មានការ​ទទួល​ខុសត្រូវ ចេះ​គោរព​ស្រឡាញ់ ភរិយា និង​សាច់ញាតិ ហើយក៏​ជាម​នុស្ស​ស្មោះត្រង់ ផងដែរ​។​

វីត វីត មិន​ប្រាថ្នា​ប្តីមានទ្រព្យ​

ចំណែក​ពិធី​ការិនី កញ្ញា វីត​វីត បានផ្តល់​បទ​សម្ភាស​ថា សម្រាប់​អនាគត​ប្តី នាង​ក៏​មិន ជ្រើសរើស​បុរស​មានទ្រព្យ ឬ​មានមុខមាត់ ដោយ​មិន​គិតពី​អត្ត​ច​រិ​ក​ដែរ គឺ​នាង​ប្រាថ្នា​គូ អនាគត​ជា​បុរស​មាន​ច​រិ​ក​ស្លូតបូត ស្មោះត្រង់ មិន​ថា​អ្នក​នៅក្នុង ឬ​ក្រៅ​ស្រុក​នោះទេ នាង អាច​ទទួលបាន​ទាំងអស់ តែ​ចំណុច​សំខាន់​មួយ​គឺ​នាង​ចង់បាន បុរស​មានចំណេះដឹង ជ្រៅជ្រះ និង​ឆ្លាត​វ័យ ព្រោះ​នាង​យល់ថា បើ​បុរស​ម្នាក់​នោះ មាន​លក្ខណៈ​ល្អ ដែល​នាង ពេញចិត្ត​ហើយ ទោះជា​មិនមាន​ទ្រព្យ​ច្រើន តែបើ​គាត់​មានចំណេះដឹង និង​ភាព​ឆ្លាត​វ័យ គឺ​ទ្រព្យសម្បត្តិ​អាច​រកបាន​តាម​ក្រោយ ដោយ​ងាយ​។

វីត វីត មិន​ប្រាថ្នា​ប្តីមានទ្រព្យ​

វីត​វីត បាន​បន្តថា និយាយ​ពី​រឿង​គូ​អនាគត មាន​បុរស​ជាច្រើន​បាន​ទាក់ទង​មក​នាង និង​គ្រួ សារ ដោយ​បុរស​ទាំងនោះ ចង់​ចូល​ស្តីដណ្តឹង​នាង​រៀបការ​ពេញ​ច្បាប់ ប៉ុន្តែ​នាង​មិនទាន់​អាច​ទទួលយកបាន ព្រោះ​បុរស​ទាំងនោះ​មាន​ច​រិ​ក​លក្ខណៈ ដែល​នាង​មិនអាច​ទទួលយកបាន​។​តែបើ​នាង រកឃើញ​បុរស​ល្អ​ក្នុង​ពេលនេះ នាង​ក៏​មិនទាន់​ចូល​រោងការ​ដែរ ព្រោះ​នាង​ចង់​នៅ​បន្ត អាជីព​សិល្បៈ​មួយរយៈ​ទៀត​សិន តែ​ដល់ពេល​រៀបការ​រួច នាង​ក៏​បញ្ចប់​អាជីព​សិល្បៈ​ដែរ​៕ ប្រមាញ់ តារា​

វីត វីត មិន​ប្រាថ្នា​ប្តីមានទ្រព្យ​

វីត វីត មិន​ប្រាថ្នា​ប្តីមានទ្រព្យ​

វីត វីត មិន​ប្រាថ្នា​ប្តីមានទ្រព្យ​

វីត វីត មិន​ប្រាថ្នា​ប្តីមានទ្រព្យ​

វីត វីត មិន​ប្រាថ្នា​ប្តីមានទ្រព្យ​

វីត វីត មិន​ប្រាថ្នា​ប្តីមានទ្រព្យ​

Related