អភិបាលរង ខណ្ឌដូនពេញ ដឹកនាំកម្លាំងចុះ ពិនិត្យអាវុធជាតិផ្ទុះ និងច្បាប់ចរាចរ

ភ្នំពេញ៖ អភិបាលរងខណ្ឌដូនពេញ លោក ឈឹម ឌីណា នៅម៉ោង ២០និង០០នាទី យប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំង ចំនួនប្រមាណ ៦៤នាក់ ដាក់គោលដៅចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តន៍ច្បាប់ចរាចរ នៅចំណុចផ្លូវលេខ ៥១ កែង ផ្លូវលេខ១៨៥ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

នៅក្នុងការចុះត្រួតពិនិត្យ និងអនុវត្តន៍ច្បាប់ចរាចរនេះ គឺមានការចូលរួមពី កម្លាំងនគរបាល ខណ្ឌដូនពេញចំនួន ៣៦នាក់ ដឹកនាំដោយ លោកអធិការរងនគរបាលខណ្ឌដូនពេញ ពេញ សុខន (មិនា០៧), កម្លាំងអាវុធហត្ថ ខណ្ឌដូនពេញចំនួន ១០នាក់ ដឹកនាំដោយ មេបញ្ជាការរង ឃ្លោក ច័ន្ទតារា (គ្រុឌ១៤) និងកម្លាំងប្រជាការពារ ខណ្ឌដូនពេញចំនួន ១៨នាក់ផងដែរ។

លោក ឈឹម ឌីណា អភិបាលរងខណ្ឌដូនពេញ បានបញ្ជាក់ថា ចំពោះការត្រួតពិនិត្យ និងអនុវត្តន៍ ច្បាប់ចរាចរនៅពេលយប់នេះ ទី១.ធ្វើការផាកពិន័យចំពោះ អ្នកជិះម៉ូតូអត់ពាក់ មួកសុវត្ថិភាព, ទី២.ធ្វើការផាកពិន័យចំពោះ អ្នកជិះម៉ូតូអត់កញ្ចក់, ទី៣.ធ្វើការផាកពិន័យចំពោះ អ្នកជិះ ម៉ូតូអត់ស្លាកលេខ, ទី៤.ធ្វើការផាកពិន័យចំពោះ អ្នកជិះរថយន្តអត់ ពាក់ខ្សែក្រវ៉ាត់៕