រដ្ឋាភិបាល​ផ្ដល់​សំណង​ជាង​១០​លាន​ដុល្លារ​វិញ​ទៅដល់​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ​វេ​ង​ស្រេង​

​ក្រោយពី​រដ្ឋាភិបាល​សម្រេច​ដកហូត​ផ្លូវ​វេ​ង​ស្រេង មក​គ្រប់គ្រង​ដោយ​ខ្លួនឯង​វិញ​នោះ រដ្ឋាភិបាល​ក៏បាន​សម្រេច​សង​ប្រាក់ ប្រមាណ​ជា​១០ ,៥០០,០០០ ដុល្លារ​ដល់​ក្រុមហ៊ុន BOTT WAYS ដែល​បាន​ស្ថាបនា​ផ្លូវ​វេ​ង​ស្រេង​នេះ​វិញ ។

​ក្នុង​កិច្ច​បើក​កិច្ចប្រជុំ​ក្រុមការងារ វាយតម្លៃ​ទុនវិនិយោគ ដើម្បី​សង​ត្រឡប់​ទៅ​ក្រុមហ៊ុន​វិញ​នោះ តំណាង​ក្រុមហ៊ុន បាន​អះអាងថា ក្រុមហ៊ុន​បាន​ចំណាយ​ការសាងសង់​ផ្លូវ វេ​ង​ស្រេង នេះ​អស់ប្រាក់​ចំនួន​ប្រមាណ ១០.៥០០.០០០​ដុល្លារ បូក​ការប្រាក់​ដែល​ខ្លួន​បាន​ចំណាយ​ចំនួន ៤០​ម៉ឺន​ដុល្លារ​ទៀត សរុប​ប្រមាណ ១០. ៩០០. ០០០​ដុល្លារ ដោយ​ក្រុមហ៊ុន​សុំ​ឲ្យ​គណៈកម្មការ​ដោះស្រាយ​ទូទាត់​សំណង​ផ្តល់​ទឹកប្រាក់​សាងសង់​ទាំងនេះ​ត្រឡប់មកវិញ ។​

​ជាការ​ឆ្លើយតប​តំណាង​មកពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក កែវ បេង​វឌ្ឍន៍ បាន​បញ្ជាក់ថា ក្រសួង​នឹង​សង​ថវិកា ១០.៥០០.០០០​ដុល្លារ ដូច​កិច្ចសន្យា​នោះ ត្រឹម​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​ក្រុមហ៊ុន ផ្តល់​របាយការណ៍​ជាក់ស្តែង ។ ចំពោះ​ថវិកា​ចំនួន​៤០​ម៉ឺន​ដុល្លារ ដែល​ក្រុមហ៊ុន​អះអាងថា ជា​ថ្លៃ​ការប្រាក់​នោះ ក្រសួង​មិនអាច​សម្រេច​សង​បាន​នោះទេ ដោយ​សុំ​ពេល​ប្រជុំពិភាក្សា​ជាមួយ​គណៈកម្មការ​បន្ត​ទៀត ។​

​អភិបាល​រាជធានី​ភ្នំពេញ​លោក ប៉ា សុជាតិ​វង្ស បាន​បញ្ជាក់ថា ផ្លូវ​វេ​ង​ស្រេង​នេះ​មាន​ប្រវែង ៦.៥០០ ម៉ែត្រ ដោយ​ចាក់​កម្រាល​បេតុង​កម្រាស់​២០​សង់ទីម៉ែត្រ ពង្រីក​ទទឹងផ្លូវ​២២​ម៉ែត្រ និង​មាន​សួនច្បារ កណ្តាល​ទំហំ ២,៥០​ម៉ែត្រ ដែល​បច្ចុប្បន្ន​បាន​កសាង​ហើយ​ប្រមាណ​៩៥​ភាគរយ នៃ​គម្រោង​វិនិយោគ ដោយ​ក្រុមហ៊ុន BOTT WAYS និង​នៅសល់​ប្រមាណ ៥​ភាគរយ​ទៀត នៃ​គម្រោង​នឹងត្រូវ​ផ្ទេរ​ទៅឱ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ជា​បន្ដធ្វើ​ការសាងសង​បញ្ចប់​។​

​គួរ​បញ្ជាក់ថា កន្លងមក​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​យក​ដកហូត​ផ្លូវ​វេ​ង​ស្រេង មក​គ្រប់គ្រង​ដោយ​ខ្លួនឯង​វិញ ដោយ​សន្យា​សង​ប្រាក់​ទៅកាន់​ក្រុមហ៊ុន ដែល​បាន​សាងសង​ផ្លូវ​វេ​ង​ស្រេង​នេះ​ឲ្យ​បាន​គ្រប់​ចំនួន​វិញ​៕
ប្រភពពីAKP
កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​