ជាងសំណង់ម្នាក់ ត្រូវរថយន្តបុកស្លាប់ ទាំងព្រលប់ ខណះជិះម៉ូតូត្រឡប់ ទៅផ្ទះក្រោយចប់ការងារ

បន្ទាយមានជ័យ៖ ជាងសំណង់ម្នាក់ ត្រូវរថយន្តបុកស្លាប់ ទាំងព្រលប់ កាលពីម៉ោង ១៨និង១៥នាទី យប់ថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៥ នៅចំនុចខាងលិច ការ៉ាស់សាំងប៉ោវណ្ណះ១០០ម៉ែត្រ ក្នុងភូមិ /សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណះដែលជនរង គ្រោះជិះម៉ូតូត្រ ឡប់ទៅផ្ទះក្រោយបញ្ចប់ការងារ។

ជនរងគ្រោះមានឈ្មោះ ឈៀន ផេន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិម៉ក់ហើន ឃុំពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានមុខរបរជាកម្មករសំណង់ បើកបរម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1K-5263។

លោក បោន សីហា អធិការរងនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា តាមសាក្សីឃើញហេតុការណ៍ បាននិយាយថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូលើផ្លូវជាតិម្នាក់ឯងក្នុងទិស ដៅពីលិចទៅកើត មកដល់ចំណុចគ្រោះថ្នាក់ ស្រាប់តែមានរថយន្តតូច ១គ្រឿង មិនស្គាល់ម៉ាក បាន ឡើងវ៉ាឡានធំក្នុងទិសដៅបញ្ច្រាស់គ្នា ក៏បានរ៉េចង្កូតទៅបុកម៉ូតូ ដែលកំពុងធ្វើដំណើរពេញទំហឹង បណ្តាលឲ្យប៉ើងដូចសី ទើបជនរងគ្រោះបោកក្បាល ទៅលើផ្លូវក៏ប្រកាច់ស្លាប់ភ្លាមៗតែម្តង ខណះនោះ រថយន្តបង្កបានបន្ថែមល្បឿន បើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុម៉ូតូត្រូវបាន នគរបាលនាំយកទៅរក្សាទុក រីឯសពត្រូវបាន សាច់ញាត់មកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី៕

ជាងសំណង់ម្នាក់ ត្រូវរថយន្តបុកស្លាប់ ទាំងព្រលប់ ខណះជិះម៉ូតូត្រឡប់ ទៅផ្ទះក្រោយចប់ការងារ

ជាងសំណង់ម្នាក់ ត្រូវរថយន្តបុកស្លាប់ ទាំងព្រលប់ ខណះជិះម៉ូតូត្រឡប់ ទៅផ្ទះក្រោយចប់ការងារ