អា​ហុងដា​បុក​អា​ស្គូ​ពី​ពេញទំហឹង​របួសធ្ងន់​ទាំងសងខាង​

​ខេត្ត​ព្រះសីហនុ​៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ដូចគ្នា​ដោយ​ភាគី​ម្ខាង​បត់​ខ្វះ​ការប្រុងប្រយ័ត្ន បាន​ជ្រុល​ទៅបុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំ​សងខាង​។ ក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍ នេះ​បានកើទ​ឡើង​កាលពី​វេលា​ម៉ោង ០០​និង​៤០​នាទី​យប់ ឈានចូល​ថ្ងៃទី​១៨​មករា​ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវបំបែក​ស្តុ​ប​៣៣៣​ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។​

បើតាម​ប្រភពពី​សមត្ថកិច្ច ប៉ូលិស​ចរាចរណ៍​បានអោយដឹងថា នៅវេលា​កើត ហេតុ​ខាង មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៌​មួយ​កើតឡើង ដែល​បង្ករ​ឡើង​រវាង ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​បិទ​ស្គុ​ត​ខៀវ​គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ផាន់​ណា អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​លេខ​៤ បាន​ជិះ​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ស្កុប​ពី ពណ៌​ស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ រី សយ ភេទ ប្រុស​អាយុ​២០​ឆ្នាំ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បណ្តាលអោយ​រងរបួស​ធ្ងន់ (​បាក់ជើង​ស្តាំ​)​។​

ប្រភពពី​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​អះអាងថា គេ​បានឃើញ​ម៉ូតូ​ស្កូ​ពី​ពណ៌​ស ជិះ​ប​ញ្ជ្រា​សទិស​ចរាចរណ៍​(​ពី​កើ​តទៅ​លិច​) មកដល់​ចំណុចកើតហេតុ​ក៏បាន​បទ​ស្តាំ​ឡើង​ផ្លូវ​ស្រប​ទិស​ចរាច​ណ៍​វិញ ប៉ុន្តែ​នៅពេល​បទ​បាន​ដល់​ពាក់​កណ្តា​ថ្នល់ ក៏​ស្រាប់តែ​ម៉ូតូ​មួយគ្រឿង​ទៀត​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ដូចគ្នា​បាន​បទ​ឆ្វេង​ក្នុង​ល្បឿន​លឿន ក៏បាន​បុក​ម៉ូតូ​ស្កូ​ពី​ពេញទំហឹង​លាន់​ដូច​រន្ទះ​បណ្តាលអោយ​រងរបួស​ទាំង​សងខាង ដោយ​ពួកគេ​ទាំងពី​នាក់​ពុំបាន​ពាក់មួក​សុ​វត្តិភាព​នោះទេ ។ ក្រោយពី​កើតហេតុ​នគរបាល​ចរាចរណ៍​បានមក​វាស់វែង ហើយ​បាន​នាំយក​ម៉ូតូ​ទាំងពី​គ្រឿង​យកទៅ​រក្សាទុក​នៅ ការិយាល័យ​នគរបាល​ចរាច​ណ៍​ក្រុង​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕ សមុទ្រ​ខៀវ​ ​

KA-20-01-2016-23 KA-20-01-2016-24 KA-20-01-2016-25 KA-20-01-2016-27