ជំងឺ ៣ ប្រភេទ​ដែល​មិនគួរ​ឃ្លាត​ពី​ប៉េងប៉ោះ​

Doliprane TVC

​ប្រជាជន​អាមេរិក​ធ្លាប់មាន​ការយល់ច្រឡំ​ថា​ប៉េងប៉ោះ​ជា​រុក្ខជាតិ​ពុល​អស់​រយៈកាល​ជាង ២០០​ឆ្នាំ ដោយសារ​មាន​ប្រភេទ​ប៉េងប៉ោះ​ពុល​ម្យ៉ាង ​។ ទោះជា​យ៉ាងណា បច្ចុប្បន្ននេះ ប៉េងប៉ោះ​ត្រូវបាន​ទទួលស្គាល់​ជា​បន្លែ​ពេញនិយម និង ​មាន​អត្ថប្រយោជន៍​ក្រាស់ក្រែល​ចំពោះ​សុខភាព​ ។ ប៉េងប៉ោះ​មាន​សារធាតុ​លី​កូ​ពី​ន​(Lycopene) ដែលជា​គីមី​ធម្មជាតិ​ជួយ​ការពារ​ប្រឆាំងនឹង​ជំងឺ​រ៉ាំរ៉ៃ​ច្រើន​ប្រភេទ ហើយ​ហេតុផល​សុខភាព​ដែល​យើង​គួរតែ​បរិភោគ​ប៉េងប៉ោះ​នោះ​មាន​រៀបរាប់​ដូចខាងក្រោម​៖

ជំងឺ ៣ ប្រភេទ​ដែល​មិនគួរ​ឃ្លាត​ពី​ប៉េងប៉ោះ​

​ការ​ទទួលទាន​ប៉េងប៉ោះ​ជួយ​ដល់​សុខភាព​រាងកាយ​ទាំងស្រុង ដោយសារ​ប៉េងប៉ោះ​មាន​ជីវជាតិ​ចិញ្ចឹម​ច្រើនយ៉ាង និង​អាចជួយ​ព្យាបាល​ជំងឺ​មួយចំនួន ព្រមទាំង​ថែទាំ​លំនឹង​សុខភាព​បានល្អ​ទៀតផង ។ នៅក្នុង​ប៉េងប៉ោះ មាន​អាស៊ីតហ្វូលីក វីតាមីន​អា វីតាមីន​សេ លី​កូ​ពី​ន​(lycopene) អាស៊ីត​អាល់​ហ្វា​លី​ប៉ូ​អ៊ី​ក (Alpha-lipoic acid) លុយ​តេ​អ៊ី​ន​(lutein) បេ​តា​ការ៉ូ​ទីន​(beta-carotene) និង​ កូ​លីន​(choline) ហើយ​សារធាតុ​ទាំងនេះ​ផ្តល់នូវ​អត្ថប្រយោជន៍​ផ្សេងៗ​គ្នា ។

ជំងឺ ៣ ប្រភេទ​ដែល​មិនគួរ​ឃ្លាត​ពី​ប៉េងប៉ោះ​

-​ ​លី​កូ​ពី​ន​ដែល​ធ្វើឱ្យ​សំបក​ប៉េងប៉ោះ​ឡើង​ក្រហម​នោះ ដើរតួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នៃ​រាងកាយ ។
-​ ​អាស៊ីត​អាល់​ហ្វា​លី​ប៉ូ​អ៊ី​ក ជួយ​បំប្លែង​ជាតិ​ស្ករ​ជា​ថាមពល គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ថែរក្សា​ជាលិកា​ប្រសាទ និង​ខួ​ក្បាល និង​សម្រួល​ដល់​ការពង្រីក​សរសៃឈាម ។
-​ ​សារធាតុ​កូ​លីន មានគុណ​សម្បត្តិ​ជំនួយ​ដល់​ការចងចាំ ការរៀនសូត្រ ចលនា​សាច់ដុំ និង​ដំណេក ។​

​ការ​ទទួលទាន​ប៉េងប៉ោះ​នេះ​ទៀតសោត មិន​ថា​ជា​អាហារ​ចម្រាញ់​ពី​ប៉េងប៉ោះ ឬ​ប៉េងប៉ោះ​ស្រស់​ទេ គឺអាច​ជួយ​កាត់បន្ថយ​កម្រិត​កូ​លេ​ស្តេ​រ៉ូ​ល និង​ទ្រី​គ្លី​សេរី​ត ការពារ​បណ្តុំ​កោសិកា​ឈាម​ដែល​បង្កឱ្យមាន​ការស្ទះ​សរសៃឈាម និង​កាត់បន្ថយ​ឱកាស​កើត​ជំងឺ​សរសៃឈាម និង​បេះដូង ។ ប៉េងប៉ោះ​ជា​អាហារ​ល្អ​ចំពោះ​សុខភាព​បេះដូង ពីព្រោះ​វា​មាន​សារធាតុ​ភី​តូ​នូ​ទ្រាន (Phytonutrients) 2 យ៉ាង​គឺ Glycoside និង Chalconaringenin ។  ​ក្រៅពី​ជួយ​ការពារ​បេះដូង​ហើយ​នោះ ប៉េងប៉ោះ​នៅ​ជួយ​ប្រឆាំងនឹង​ជំងឺ​សំខាន់ៗ​ផ្សេងទៀត រួមមាន ៖

-​ ​ជំងឺមហារីក ៖ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន​សេ​ក្នុង​ប៉េងប៉ោះ ជួយ​កម្ចាត់​រ៉ាឌីកាល់​សេរី ដែលជា​បុព្វហេតុ​នៃ​ជំងឺមហារីក ជាពិសេស​មហារីក​ប្រូ​ស្តា​ត និង​មហារីក​ពោះវៀន ។​
-​ ​ជំងឺ​តានតឹង ៖ ហ្វូ​លី​ក​អាស៊ីត​ក្នុង​ប៉េងប៉ោះ ជួយ​កាត់បន្ថយ​អត្រា​ប្រឈម​នឹង​ភាព​តានតឹង ដោយ​បញ្ឈប់​ការកកើត​នៃ​អូ​ម៉ូ​ស៊ី​ស្តេ​ន (homocysteine) នៃ​រាងកាយ ។ អូ​ម៉ូ​ស៊ី​ស្តេ​ន នេះ​ជា​កត្តា​រាំងស្ទះ​ជីវជាតិ​ចិញ្ចឹម និង​ឈាម​មិនឱ្យ​ផ្គត់ផ្គង់​ដល់​ខួរក្បាល​បាន ហើយ​បន្ទាប់មក​ក៏​រាំងស្ទះ​ដល់​ការផលិត​នូវ​សមាសធាតុ Dopamine, serotonin និង​norepinephrine ដែលជា​អ័រម៉ូន​ធ្វើឱ្យមាន​អារម្មណ៍ល្អ ។​

-​ ​ជំងឺ​ទល់លាមក ៖ សារធាតុ​កាក​សរសៃ និង​ជាតិ​ទឹក​នៃ​ផ្លែ​ប៉េងប៉ោះ​ជួយ​សម្រួល​ដល់​ការ​បន្ទោ​របង់ និង រក្សា​ជាតិ​សំណើម​នៃ​រាងកាយ ព្រមទាំង​សម្រួល​ដល់​ចលនា​ពោះវៀនធំ​ទៀតផង ៕ ​លក្ខិណា

Related