ស្លាក​សញ្ញា​លើ​តាប្លូមួយ​ចំនួន​​​ដែល​​បង្ហាញ​ថា​រថយន្ត​អ្នក​មាន​បញ្ហា​


ស្លាក​សញ្ញា​លើ​តាប្លូមួយ​ចំនួន​​​ដែល​​បង្ហាញ​ថា​រថយន្ត​អ្នក​មាន​បញ្ហា​

​ជឿ​ជាក់​ថា​មាន​ម្ចាស់​រថយន្ត​តិច​​តូច​ណាស់​ដែល​បាន​ដឹង​ពី​អត្ថន័យ​សញ្ញា​នៅ​លើ​តាប្លូ​​​រថយន្ត​របស់​ខ្លួន។ ​​សញ្ញា​ទាំង​អស់​នេះ​មាន​​នាទី​​សំខាន់​​ដើម្បី​​បង្ហាញ​ឲ្យ​ដឹង​ពី​សភាព​នៃ​រថយន្ត​ថា​មាន​បញ្ហា​អ្វី​ខ្លះ។

 

ស្លាក​សញ្ញា​លើ​តាប្លូមួយ​ចំនួន​​​ដែល​​បង្ហាញ​ថា​រថយន្ត​អ្នក​មាន​បញ្ហា​

 

អត្ថបទ​ខាង​ក្រោម​នឹង​បង្ហាញ​​អ្នក​​ពី​អត្ថន័យ​នៃ​សញ្ញា​សំខាន់​ៗ​មួយ​ចំនួន​​លើ​រថយន្ត​​របស់​ក្រុមហ៊ុន​​ Toyota ភាគ​ច្រើន៖

 

ស្លាក​សញ្ញា​លើ​តាប្លូមួយ​ចំនួន​​​ដែល​​បង្ហាញ​ថា​រថយន្ត​អ្នក​មាន​បញ្ហា​

 

១. ​​ពោង​សុវត្ថិភាព៖ សញ្ញា​ខាង​លើ​​បង្ហាញ​ពី​បញ្ហា​​ប្រព័ន្ធ​ពោង​សុវត្ថិភាព ដែល​គួរ​តែ​ឲ្យ​អ្នក​ជំនាញ​ត្រួត​ពិនិត្យ​ភ្លាមៗ​ប្រសិន​បើ​អ្នក​គិត​គូរ​សុវត្ថិភាព​ជា​ចម្បង​នោះ។ ជា​ធម្មតា​សញ្ញា​នេះ​លោត​ឡើង​នៅ​ពេល​ដែល​ពោង​សុវត្ថិភាព​ចំនួន​មួយ​ ឬ​ច្រើន​មិន​ដំណើរ​ការ។

 

 

ស្លាក​សញ្ញា​លើ​តាប្លូមួយ​ចំនួន​​​ដែល​​បង្ហាញ​ថា​រថយន្ត​អ្នក​មាន​បញ្ហា​

 

២. ម៉ាស៊ីន​ឡាន៖ នេះ​អាច​ជា​សញ្ញា​ដែល​គួរ​ឲ្យ​ខ្លាច​ជាង​គេ ដោយ​​សញ្ញា​នេះ​មាន​ន័យ​ថា​ម៉ាស៊ីន​ឡាន​មាន​បញ្ហា។ សញ្ញា​នេះ​ក៏​អាច​មាន​ន័យ​ថា​ម៉ាស៊ីន​ឡាន​បញ្ចេញ​ផ្សែង​ពុល​ខ្លាំង​ជាង​មុន​ផង​ដែរ។ យ៉ាង​ណា​ក្ដី​អ្នក​គួរ​តែ​ឲ្យ​អ្នក​ជំនាញ​ត្រួត​ពិនិត្យ​មើល។

 

 

ស្លាក​សញ្ញា​លើ​តាប្លូមួយ​ចំនួន​​​ដែល​​បង្ហាញ​ថា​រថយន្ត​អ្នក​មាន​បញ្ហា​

 

៣. សម្ពាធ​ប្រេង​ម៉ាស៊ីន៖ ពេល​ដែល​សញ្ញា​នេះ​លោត​ឡើង​មាន​ន័យ​ថា​ សម្ពាធ​ប្រេង​ក្នុង​ម៉ាស៊ីន​អាច​ខ្ពស់​ពេក​ ឬ​ទាប​ពេក​ ដូច​នេះ​គួរ​ត្រួត​ពិនិត្យ​កម្រិត​សម្ពាធ​ជា​មុន​ មុន​ធ្វើ​ដំណើរ​ឆ្ងាយ។ សញ្ញា​នេះ​ក៏​អាច​​ឲ្យ​អ្នក​ដឹង​ថា​ប្រព័ន្ធ​បូម​ប្រេង​រង​ការ​ខូច​ខាត​ ឬ​ស្ទះ។ ប្រេង​ម៉ាស៊ីន​ល្អក់កករ​ក៏​អាច​ធ្វើ​ឲ្យ​សញ្ញា​នេះ​លោត​ឡើង​មក​ដែរ។

 

 

ស្លាក​សញ្ញា​លើ​តាប្លូមួយ​ចំនួន​​​ដែល​​បង្ហាញ​ថា​រថយន្ត​អ្នក​មាន​បញ្ហា​

 

៤. ​សីតុណ្ហភាព​ម៉ាស៊ីន​ចុះ​ត្រជាក់៖ សញ្ញា​នេះ​បង្ហាញ​ថា​ទឹក​បញ្ចុះ​កម្ដៅ​ក្នុង​​ម៉ាស៊ីន​​រថយន្ត​របស់​អ្នក​គឺ​ត្រជាក់​ពេក​សម្រាប់​ម៉ាស៊ីន។ ប្រសិន​សញ្ញា​នេះ​មិន​បាត់​ទៅ​វិញ​បន្ទាប់​ពី​បើកបរ​មួយ​រយៈ​ ត្រូវ​ឲ្យ​អ្នក​ជំនាញ​ត្រួត​ពិនិត្យ។ នេះ​អាច​​មិន​មែន​ជា​បញ្ហា​ធំ​មួយ​ឡើយ​ ប៉ុន្តែ​ការ​ដែល​ម៉ាស៊ីន​ដំណើរការ​ក្នុង​កម្រិត​សីតុណ្ហភាព​មិន​ត្រឹមត្រូវ​ វា​នឹង​ធ្វើ​ឲ្យ​ម៉ាស៊ីន​ប្រើ​ប្រាស់​ប្រេង​ឥន្ធនៈ​​កាន់​តែ​ច្រើន​ និង​បញ្ចេញ​សារធាតុ​ពុល​កាន់​តែ​ច្រើន។

 

 

ស្លាក​សញ្ញា​លើ​តាប្លូមួយ​ចំនួន​​​ដែល​​បង្ហាញ​ថា​រថយន្ត​អ្នក​មាន​បញ្ហា​

 

៥. ម៉ាស៊ីន​ក្ដៅ៖ បង្ហាញ​ថា​ម៉ាស៊ីន​ឡាន​មាន​កម្ដៅ​ក្ដៅ​ខ្លាំង ដូច​នេះ​ឈប់​ឡាន​ជា​ប្រញាប់​ និង​ហៅ​អ្នក​ជំនាញ​​មក​ជួយ​ដោះ​ស្រាយ​ ឬ​សណ្ដោង​ឡាន​ទៅ​យានដ្ឋាន​តែ​ម្ដង។ ប្រសិន​បន្ត​បើក​ឡាន​ទាំង​លោត​សញ្ញា​នេះ​ អាច​បណ្ដាល​ឲ្យ​​​រថយន្ត​មាន​បញ្ហា​ធ្ងន់ធ្ងរ​លើស​ដើម​បាន។

 

 

ស្លាក​សញ្ញា​លើ​តាប្លូមួយ​ចំនួន​​​ដែល​​បង្ហាញ​ថា​រថយន្ត​អ្នក​មាន​បញ្ហា​

 

៦. សំពាធ​កង់​ឡាន៖ មាន​ន័យ​ថា​សំពាធ​ក្នុង​កង់​មួយ​ ឬ​ច្រើន​ ធូរ​ពេក​ ឬ​តឹង​ពេក ឬ​មាន​ន័យ​ថា​កង់​ណា​មួយ​របស់​រថយន្ត​បែក។

 

 

ស្លាក​សញ្ញា​លើ​តាប្លូមួយ​ចំនួន​​​ដែល​​បង្ហាញ​ថា​រថយន្ត​អ្នក​មាន​បញ្ហា​

 

៧. ​ហ្វ្រាំង៖ សញ្ញា​នេះ​អាច​មាន​ន័យ​ច្រើន​យ៉ាង។ ទី​មួយ​អាច​មក​ពី​​ហ្វ្រាំង​ដៃ​នៅ​ដំណើរ​ការ​ ហើយ​គ្រាន់​តែ​ប្រលែង​ហ្វ្រាំង​ដៃ​សញ្ញា​នេះ​នឹង​បាត់។ ករណី​ដែល​សញ្ញា​នេះ​មិន​រលត់​ទៀត​ មាន​ន័យ​ថា​ប្រេង​ហ្រ្វាំង​មិន​គ្រប់​គ្រាន់​ ឬ​ប្រព័ន្ធ​ហ្វ្រាំង​ដំណើរ​ការ​ខុស​ប្រក្រតី។​​​​​​​​​​​​​​​​

បញ្ជាក់​ថា​សញ្ញា​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​អាច​មាន​ឬ​គ្មាន​ និង​អាច​មាន​ភាព​ខុស​គ្នាអាស្រ័យ​លើ​ស៊េរី​ និង​ប្រភេទ​រថយន្ត​នីមួយៗ៕
​​

ចុច​អាន៖ ចំណុច​បី​គួរ​ស្វែង​យល់​ដើម្បី​ធានា​សុវត្ថិភាព​ពេល​ចត​ឡាន​នៅ​តំបន់​​​ចំណោត​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AutoEvolution​​​​