ទេព រិនដារ៉ូ ឆ្លើយ​តប​អ្នក​រិះគន់​រឿង​ពាក់​ឯក​សណ្ឋាន​យោធា

ទេព រិនដារ៉ូ ឆ្លើយ​តប​អ្នក​រិះគន់​រឿង​ពាក់​ឯក​សណ្ឋាន​យោធា

រូប​ថត​ក្នុង​ឯក​សណ្ឋាន​យោធា ១​សន្លឹក​របស់ ទេព រិនដារ៉ូ ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ខ្លះ​នាំ​គ្នា​ពោល​ពាក្យ​រិះគន់ ហើយ​មួយ​ចំនួន​បាន​ភ្ជាប់​រូប​លោក​ទៅ​រឿង​នយោបាយ​ទៀត​ផង។ សាមី​ខ្លួន​បាន​លើក​ឡើង​ថា ដោយ​សារ​តែ​ពួក​គេ​គ្មាន​ការងារ​ធ្វើ ទើប​ចាំ​តែ​រិះគន់​គ្មាន​មូលដ្ឋាន​ដូច្នេះ។

 

ទេព រិនដារ៉ូ ឆ្លើយ​តប​អ្នក​រិះគន់​រឿង​ពាក់​ឯក​សណ្ឋាន​យោធា

 

“ចុះ​ពេល​ខ្ញុំ​ធ្វើ​ក្រ ធ្វើ​ទេវតា​អី​នោះ ម៉េច​មិន​នាំ​គ្នា​រិះគន់? ក្រែង​ដឹង​ហើយ​តើ ខ្ញុំ​ជា​តួ​កុន​នោះ​អី”។ ទេព រិនដារ៉ូ ថ្លែង​មក​កាន់ Sabay។ លោក​បន្ត​ថា ការ​ពិត​ទៅ​រូប​ថត​ក្នុង​សំលៀក​បំពាក់​យោធា ១​សន្លឹក ដែល​មាន​អ្នក​រិះគន់ និង​អ្នក​ពោល​សរសើរ​នោះ ជា​ការ​សម្ដែង​អំឡុង ៧ ឆ្នាំ​មុន ដែល​លោក​ខ្លួន​ឯង​មិន​ចាំ​ចំណង​ជើង​ផង។

 

តារ​ជើង​ចាស់​រូប​នេះ បាន​ស្នើ​កុំ​ឱ្យ​ភ្ជាប់​រូប​លោក​ជាមួយ​នយោបាយ ព្រោះ​លោក​ជា​តារា​សម្ដែង​មាន​ជីវភាព​សាមញ្ញ។ “ខ្ញុំ​ថា បើ​ពួក​គាត់​ទំនេរ​ណាស់ គួរ​តែ​ទៅ​រក​ការងារ​ធ្វើ​វិញ​ល្អ​ជាង កុំ​ចាំ​តែ​រិះគន់​គេ​អញ្ចឹង(សើច)”៕

 

ទេព រិនដារ៉ូ ឆ្លើយ​តប​អ្នក​រិះគន់​រឿង​ពាក់​ឯក​សណ្ឋាន​យោធា

 

អត្ថបទ៖ សំ ជំនាញ