Yoona ត្រូវ​អ្នក​លេង​អ៊ិនធឺណិត​ចោទ​ថា​វះ​កាត់​​តម្រង់​ជើង

Yoona ត្រូវ​អ្នក​លេង​អ៊ិនធឺណិត​ចោទ​ថា​វះ​កាត់​​តម្រង់​ជើង

បើ​ទោះ​ជា​សមាជិក Yoona របស់​ក្រុម​ចម្រៀង​ Girls’ Generation តែងតែ​ត្រូវ​បាន​គេ​សរសើរ​ថា​ជា​តារា​មាន​​សម្រស់​ធម្មជាតិ​ដ៏​កម្រ​ម្នាក់​ក្នុង​វិស័យ​ចម្រៀង KPOP ប៉ុន្តែ​ថ្មី​ៗ​នេះ បណ្ដា​អ្នក​លេង​អ៊ីនធឺណិត​ហាក់​រក​ឃើញ​ថា តារា​វ័យ ២៥ឆ្នាំ​ទើប​តែ​ធ្វើ​ការ​វះ​កាត់​កែ​សម្ផស្ស​មួយ​។

បន្ទាប់​ពី​រូប​ភាព ដែល​តារា​ប្រចាំ​ផលិតកម្ម SM Entertainment រូប​នេះ​​បាន​ចូល​រួម​កម្មវិធី​សម្ពោធ​​ភាពយន្ត​ “Thinking of my elder brother” លេច​ឡើង​លើ​បណ្ដាញ​សារព័ត៌មាន ក្រុម​អ្នក​លេង​បណ្ដាញ​សង្គម​បាន​​អះអាង​ថា Yoona ទើប​តែ​វះ​កាត់​តម្រង់​ជើង​ឲ្យ​ត្រង់​ជាង​មុន។ ពួក​គេ​បន្ត​ថា ​កន្លង​មក​ជើង​របស់ តួ​ឯក​ស្រី​រឿង “Love Rain” រូប​នេះ គឺ​មើល​ទៅ​កោង​យ៉ាង​ច្បាស់ និង​មិន​សូវ​មាន​សាច់​ឡើយ ប៉ុន្តែ​ពេល​នេះ​មើល​ទៅ​ខុស​ប្លែក​ពី​ធម្មតា។

រូបភាព​ថ្មី​ៗ​របស់​ Yoona ដែល​អ្នក​លេង​អ៊ិនធឺណិត​អះអាង​ថា​វះកាត់​កែ​សម្ផស្ស៖

Yoona ត្រូវ​អ្នក​លេង​អ៊ិនធឺណិត​ចោទ​ថា​វះ​កាត់​​តម្រង់​ជើង

Yoona ត្រូវ​អ្នក​លេង​អ៊ិនធឺណិត​ចោទ​ថា​វះ​កាត់​​តម្រង់​ជើង

រូបថត​ចាស់​ៗ​របស់ Yoona៖

ចុះ​ប្រិយមិត្ត គិត​ថា Yoona ពិត​ជា​វះ​កាត់​តម្រង់​ជើង​មែន​ឬ​យ៉ាង​ណា?

ចុចអាន៖១០សន្លឹក​ថ្មី​ដ៏​ស្រស់​ស្អាត​របស់ Yoona ក្នុង​រឿង​ភាគ​បុរាណ​ចិន

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ koreaboo