ប្រើ​តែ​ឃ្នាប​ពីរ​​អាច​ធ្វើ​ជើង​ទម្រ​ទូរសព្ទ​ ​​​ងាយៗចំណាយ​តិច​ទៀត

ប្រើ​តែ​ឃ្នាប​ពីរ​​អាច​ធ្វើ​ជើង​ទម្រ​ទូរសព្ទ​ ​​​ងាយៗចំណាយ​តិច​ទៀត

ប្រិយមិត្ត​ដែល​ចូលចិត្ត​ទស្សនា​វីដេអូ ឬ ខ្សែភាពយន្ត​ផ្សេង​ៗ​តាម​រយៈ​ស្មាតហ្វូន ​​ប្រាកដ​ជា​ធុញទ្រាន់​និង​ការ​កាន់​ទូរសព្ទ​ជាប់​ដៃ​រហូត ហើយ​អាច​ធ្វើ​ឲ្យ​ឧបករណ៍​ទាំង​នោះ​ឡើង​កម្ដៅ​ទៀត​ផង​ពេល​ប៉ះ​ផ្ទាល់​ជាមួយ​ស្បែក​ដៃ។

 

Sabay ណែនាំ​​បង្ហាញ​​ពី​វិធី​សាស្រ្ត​ដ៏​សាមញ្ញ​ដែល​ប្រិយមិត្ត​អាច​​កែច្នៃ​សម្ភារៈ​ការិយាល័យ​ធម្មតា​ទៅ​ជាជើង​ទម្រ​ទូរសព្ទ ឬ ថេប្លេត​​ដែល​​ងាយ​ស្រួល និង​​ចំណាយ​អស់​ថវិកា​តិច​ទៀត​ផង​។

 

តោះ! សាកល្បង​ធ្វើ​ទាំង​អស់​គ្នា !

 

ប្រើ​តែ​ឃ្នាប​ពីរ​​អាច​ធ្វើ​ជើង​ទម្រ​ទូរសព្ទ​ ​​​ងាយៗចំណាយ​តិច​ទៀត

 

ប្រើ​តែ​ឃ្នាប​ពីរ​​អាច​ធ្វើ​ជើង​ទម្រ​ទូរសព្ទ​ ​​​ងាយៗចំណាយ​តិច​ទៀត

 

ប្រើ​តែ​ឃ្នាប​ពីរ​​អាច​ធ្វើ​ជើង​ទម្រ​ទូរសព្ទ​ ​​​ងាយៗចំណាយ​តិច​ទៀត

 

 

សម្ភារៈ​ដែល​ត្រូវ​មាន

 

– ដង្កាប់​ធំ​ចំនួន​១ ឬ អ្វី​ដែល​​អាច​​ពត់​ដែក​បាន
– ឃ្នាប​សៀវភៅ​ចំនួន​២

 

របៀប​ធ្វើ

 

១)  យក​ឃ្នាប​ទាំង​ពីរ​ដាក់​បញ្ចូល​គ្នា រួច​យក​ដង្កាប់​ពត់​ចុង​ឃ្នាប​ម្ខាង​ត្រឹម 45 ដឺក្រេ ឬ​ទាប​ជាង​នេះ​ដើម្បី​ឲ្យ​ស៊ី​​ទទឹង​នៃ​ទូរសព្ទ។ ចំណែក​ឃ្នាប​ធំ​សម្រាប់​ថេប្លេត​វិញ អនុវត្ត​ដូច​គ្នាប៉ុន្តែ​ត្រូវ​ពត់​ឃ្នាប​ឲ្យ​បាន 45 ដឺក្រេឬ​ខ្ពស់​ជាង​នេះ។

 

ដើម្បី​ឲ្យ​បាន​យល់​ច្បាស់ ​ប្រិយមិត្ត​អាច​រៀន​អនុវត្ត​តាម​ការ​ណែ​នាំ​ខាង​ក្រោម៖

 

 

បន្តអាន៖  ងាយ​ៗ​ធ្វើ​ជើង​ទម្រ​ Laptop ​ដោយ​ប្រើ​ដែក​ព្យួរ​ខោ​អាវ

 

អត្ថបទ៖ រក្សា