តំាងពីមុន និងក្រោយរំដោះប្រទេស ពីរបបខ្មែរក្រហម ប៉ុលពត តេជោ សែន តែងតែនៅរួមសុខទុក្ខ និងបម្រើជនរួមជាតិ ឲ្យបានរស់ក្នុង សន្តិភាពដូចសព្វថ្ងៃ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជានាករដ្ឋមន្រ្តី បម្រើរាស្ត្រម្នាក់ អ្វីដែលសម្តេចចង់បានបំផុតនោះ គឺប្រជាពលរដ្ឋរស់នៅប្រកប ដោយសេចក្តីសុខ និងសប្បាយរីករាយក្នុងគ្រួសារ ជាពិសេសនោះ គឺមានជីវភាពរស់នៅកាន់តែប្រសើរ រូបសម្តេចផ្ទាល់ តាំងពីមុន និងក្រោយថ្ងៃរំដោះប្រទេសជាតិ ពីរបបខ្មែរក្រហម សម្តេចតែងតែនៅរួមសុខទុក្ខ និងបម្រើជនរួមជាតិឲ្យបានរស់នៅក្នុងសន្តិភាពរហូតមកទល់បច្ចុប្បន្ននេះ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម ហ្វេកប៊ុក នៅព្រឹកថ្ងៃទី២១ ខែមករា នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា "តាំងពីមុន និងក្រោយរំដោះ ប្រទេសពីរបប ខ្មែរក្រហម ប៉ុលពត រូបខ្ញុំតែងតែ នៅរួមសុខរួមទុក្ខ បម្រើជនរួមជាតិ អោយបានរស់នៅក្នុង សន្តិភាពរ ហូតមកទល់សព្វថ្ងៃ។ អ្វីដែលខ្ញុំ ចង់បានខ្លាំងបំផុតនោះគឺ ប្រជាពលរដ្ឋ បានរស់នៅប្រកបដោយ សេចក្តីសុខ និងសប្បាយរីករាយ ក្នុងគ្រួសារ ជាមួយជីវភាពរស់នៅ កាន់តែប្រសើរឡើង ទន្ទឹមនិងនោះ គឺខ្ញុំចង់ឃើញ យុវជនខ្មែរ កាន់តែមានឱកាសច្រើន ក្នុងការសិក្សា ការប្រកបការងារ និងការចូលរួមក្នុងសង្គមជាតិ ។

សម្តេច បានបញ្ជាក់បន្ថែមទៀតថា "មានអ្នកនយោបាយជាច្រើន ដែលបាននិយាយ និងសន្យាអោយតែពិរោះស្តាប់ រីឯការអនុវត្តន៍ គឺផ្ទុយស្រឡះ នៅក្រោមម្លប់សន្តិភាព នេះហើយ ទើបប្រទេសយើង បានកសាងនូវ សមិទ្ឋផលជាតិជាច្រើន ដែលពេលនេះ បានធ្វើអោយកម្ពុជាយើង ក្លាយទៅប្រទេស ស្មើមុខមាត់ លើឆាកអន្តរជាតិ។ យើងត្រូវរួម គ្នាថែររក្សា ការពារសន្តិភាព អោយនៅគង់វង្ស ខ្ញុំសុំអរគុណជនរួមជាតិ និងយុវជនទូទាំងប្រទេស ដែលបានផ្តល់ទំនុកចិត្ត និងគាំទ្ររូបខ្ញុំ ក្នុងការដឹកនាំប្រទេសជាតិ យើងអោយកាន់តែ រីកលូតលាស់ទៅមុខ"៕