លោក​​ស្រី ជុន សុថានី ៖ ក្រុមហ៊ុនមួយ​​នឹង​ក្ស័យ​ធន បើ​​គ្មាន​ការ​គ្រប់គ្រង​សាច់ប្រាក់


លោក​​ស្រី ជុន សុថានី ៖ ក្រុមហ៊ុនមួយ​​នឹង​ក្ស័យ​ធន បើ​​គ្មាន​ការ​គ្រប់គ្រង​សាច់ប្រាក់

លោកស្រី ជុន សុថានី នាយិកា​ប្រតិបត្តិ​របស់​​ក្រុមហ៊ុន First Finance បានលើក​​ឡើង​ថា បើទោះបីជាជំនួញ ​ឬ​ក្រុមហ៊ុន​មួយ​ មាន​ប្រតិបត្តិការ​ល្អយ៉់ាងណា​​ក៏ដោយ គឺ​អាច​ក្ស័យធនបាន​​គ្រប់​​ពេល បើសិន​​គ្មាន​ការ​គ្រប់គ្រង​​សាច់ប្រាក់ ឱ្យ​​​បាន​សមរម្យនោះ​ទេ (Financial Management)។ ការ​​ថ្លែង​របស់​លោក​ស្រី បាន​ធ្វើឡើង​ក្នុង​កម្មវិធី Business Forum 2016 នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ​កាល​ពី​ថ្មីៗ​នេះ។

 

“បើ​ទោះ​​ជំនួញ​​មួយ​មាន​ប្រតិបត្តិការ​ល្អ​យ៉ាងណា​ក៏​ដោយ បើ​សិន​ជា​អត់​មាន Financial Management ទេ ជំនួញ​​​នោះអាច​ក្ស័យធន​គ្រប់​ពេល ប៉ុន្តែ​​បើ​សិន​ក្រុមហ៊ុន​ហ្នឹងមាន​ប្រតិបត្តិការ​ល្អ តែ​ខាត​ក៏​ដោយក៏​ក្រុមហ៊ុន​ហ្នឹង ​នៅ​តែ​អាច​ឈរ​ជើង​បាន”។

 

លោក​​ស្រី ជុន សុថានី ៖ ក្រុមហ៊ុនមួយ​​នឹង​ក្ស័យ​ធន បើ​​គ្មាន​ការ​គ្រប់គ្រង​សាច់ប្រាក់លោកស្រី ជុន សុថានី នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Fist Finance

 

 

លោក​ស្រី​​ ជុន សុថានី បាន​រៀបរាប់​បន្ត​ក្នុង​អគារ​សហប្រត្តិបត្តិការ​កម្ពុជា-កូរ៉េ​ នា​ពេល​កន្លង​ទៅ​ថា និយមន័យ Technical របស់ Financial Management គឺ…

 

  1. -ការ​ធ្វើ​ផែនការ៖ រៀបចំ​ថវិកា រួម​ទាំង​ការ​គិត​ពី​លំហូរ​ទឹកប្រាក់ ចំណេញ ឬ​ខាត
  2. -ប្រតិបត្តិការ៖ ធ្វើ​​ប្រតិបត្តិការ​អ្វី​ដែល​យើង​បាន​គ្រោងទុក
  3. -ការ​ត្រួត​ពិនិត្យ៖ ត្រួត​ពិនិត្យ​​តាម​ភាព​ជែក​ស្ដែង ពេល​ផែនការ​ដាក់​ឱ្យ​ដំណើរការ។ តើ​ផែន​ការ​ត្រឹមត្រូវទេ?
  4. -ការ​វាយ​តម្លៃ៖ ត្រូវ​វាយតម្លៃ​ថា​តើ គម្រោង​ហ្នឹង​យ៉ាងម៉េច? ត្រូវ​ការ​ផ្លាស់ប្ដូរ​អ្វី​ខ្លះ​អត់?

 

ទោះបីជា​យ៉ាងណា លោក​ស្រីបញ្ជាក់​ថា ក្នុង​ជំនួញអត្ថន័យ​ Financial Management ជារួមគឺ​ជា​ការ​គ្រប់គ្រង​សាច់ប្រាក់​ក្នុង​ក្រុមហ៊ុនមួយ​ ប្រកប​ដោយ​​​ប្រសិទ្ធភាព​និង​ត្រឹម​ត្រូវ ហើយ​គោលបំណង Financial Management គឺ​មាន​​បួន​ចំណុច​​ធំៗ៖

 

  • ​១-បង្កើន​ប្រាក់​ចំណេញ (Maximizing profit)៖ ធ្វើ​ឱ្យ​ក្រុមហ៊ុន​ចំណេញ​ច្រើន​ជាង​មុន។
  • ២-បង្កើន​ទ្រព្យ​ដល់​ម្ចាស់​ភាគហ៊ុន (Maximizing shareholder’s wreath)៖ ម្ចាស់ភាគហ៊ុន​ទទួល​បាន​ប្រាក់​ចំណេញ​ទៅ​វិញ។
  • ៣-រក្សា​លំហូរ​សាច់ប្រាក់​ក្រុមហ៊ុន (Maintaining proper cash flow) ៖ Finance គេ​ចង់​បាន Cash flow ហើយ​​ដើម្បី​ធ្វើ​អ្វី​មួយ​ឱ្យ​ដើរ ឬ​រីកចម្រើន គេ​ត្រូវ​ដឹង​ថា តើ​គេ​ត្រូវ​គ្រប់គ្រង​លុយដោយ​​របៀប​ណា បើ​ទុកចោល​គឺ​​ចំណេញ​ទេ។ គេ​ត្រូវ​ដឹង​ថា មាន​លុយ​ត្រូវ​ការ​ប្រើអត់ ? ពេល​ណា​ត្រូវ​ការ​លុយ​ចូល? ពេល​ណា​ត្រូវ​ការ​បញ្ចេញប៉ុន្មាន? លុយ​ហ្នឹង​យក​ពី Shareholder ឬ​ខ្ចី​គេ? តើ​ខ្ចី​ពី​ណា និង​ចំនួន​ប៉ុន្មាន? ខាត​ឬ​ចំណេញ​ក៏​ដោយ គឺ​ធ្វើ​យ៉ាងម៉េចឱ្យ​​ក្រុមហ៊ុន មាន​​លំហូរ​សាច់ប្រាក់។ បើ​គ្មាន Cash flow សមរម្យ​ទេ ជំនួញ​អាច​ដួល​បាន​។
  • ៤-ធានាថា​ក្រុមហ៊ុននៅ​ដំណើរ​ការ​បាន (Ensuring survival of the company liquidity)៖ គឺ​​ត្រូវ​ធានា​ថា ក្រុមហ៊ុន​ត្រូវ​តែ​​ដំណើរការ និង​ត្រូវ​ដឹង​ពី​លំហូរ​សាច់​ប្រាក់ ដូចជា​​ពេល​ណាបង្វិល​លុយ​​​​សង​លុយ​គេ ពេល​ណា​យក​លុយ​ថែម យក​ពេល​ណា​ចំណេញ​តិច យក​ពេល​ណា​ចំណេញ​ច្រើន គួរ​ប្រើ​ប្រាក់​របស់ Shareholder ប្រាក់​កម្ចី ឬ​ធ្វើ​យ៉ាងណា ដើម្បី​ឱ្យ​ចំណេញ។

 

“ការ​គ្រប់គ្រង​សាច់ប្រាក់ មាន​សារៈសំខាន់​​គ្រប់​ជំនួញ​ទាំងអស់ មិន​ថា​ជំនួញ​ប្រភេទ​ណា​ទេ រួម​ទាំងមនុស្ស​យើង​ម្នាក់ៗដែរ…បើ​គិត​តែ​ពី​ចាយ អត់​ចំណូល អត់​សន្សំទុក យើង​នឹង​ជួប​បញ្ហា”។ លោក​ស្រី​ថ្លែងបញ្ជាក់​៕

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ