ជឿ​អត់? គ្រាន់​តែ​ថត​រូប​ឲ្យ​១​សន្លឹក ក្មេងៗ​ក្រីក្រ​ទាំង​នេះ​សប្បាយ​ចិត្ត​បិទ​មាត់​មិន​ជិត

ជឿ​អត់? គ្រាន់​តែ​ថត​រូប​ឲ្យ​១​សន្លឹក ក្មេងៗ​ក្រីក្រ​ទាំង​នេះ​សប្បាយ​ចិត្ត​បិទ​មាត់​មិន​ជិត

ក្មេងៗ​ក្រីក្រ​ទាំង​នេះ សប្បាយ​ចិត្ត​ញញឹម​ញញែម​រក​អ្វី​ប្រៀប​ផ្ទឹម​គ្មាន នៅ​ពេល​ដែល​ក្រុម​អ្នក​ថត​រូប​អាជីព​បាន​ទៅ​ថត​រូប និង​ផ្ដិត​ឲ្យ​ពួកគេ​ភ្លាមៗ​នៅ​នឹង​កន្លែង ខណៈ​ដែល​នេះ​ជា​លើក​ដំបូង​បំផុត​ដែល​ពួកគេ​បាន​រូប​ថត​ខ្លួន​ពួកគេ​ស្អាត​ៗ​ពី​អ្នក​ថត​អាជីព​នៅ​ក្នុង​ព្រឹត្តិការណ៍ Help-Portrait។

 

ជឿ​អត់? គ្រាន់​តែ​ថត​រូប​ឲ្យ​១​សន្លឹក ក្មេងៗ​ក្រីក្រ​ទាំង​នេះ​សប្បាយ​ចិត្ត​បិទ​មាត់​មិន​ជិត

 

អ្នក​ថត​រូប​ខ្មែរ និង​បរទេស សហការ​ជាមួយ​អ្នក​ផាត់​មុខ និង​អ្នក​ស្ម័គ្រចិត្ត​ជា​ច្រើន បាន​ចុះ​ទៅ​ផាត់​មុខ និង​ថត​រូប​ឲ្យ​ក្មេងៗ​មក​ពី​មជ្ឈមណ្ឌល​កុមារ​កំព្រា Little Angels និង​មជ្ឈមណ្ឌល​សិល្បៈ​ខ្មែរ​ជិត​១០០​នាក់ ទុក​ជា​អនុស្សាវរីយ៍។

 

ចង់​ដឹង​ថា​ក្មេង​ៗ​កំព្រា​ទាំង​នេះ សប្បាយ​ចិត្ត​ប៉ុណ្ណា សូម​មើល​វីដេអូ​ខាង​ក្រោម​នេះ៖

 

 

Help-Portrait ជា​ចលនា​ទូទាំង​ពិភពលោក​របស់​អ្នក​ថតរូប អ្នក​ធ្វើ​ម៉ូដ​សក់ និង​ផាត់​មុខ ដែល​ចំណាយ​ពេល សម្ភារៈ និង​ជំនាញ​ពួកគេ ដើម្បី​ផ្ដល់​ឲ្យ​អ្នក​ដទៃ។ Help-Portrait Cambodia 2015 នេះ រៀប​ចំ​ដោយ​លោក Peter Phoeng នៅ​ផ្ទះ​ឈើ​មួយ​ជិត​ប្រាសាទ​ព្រះ​គោ ក្នុង​ភូមិ​រលួស ជាយ​ក្រុង​សៀមរាប កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៥៕

 

មជ្ឈមណ្ឌល​កុមារ​កំព្រា Little Angels បាន​ផ្ដល់​​ទីកន្លែង​ជ្រកកោន​ អាហារ​និង​ការអប់រំ​ដល់​កុមារ​ជា​ច្រើន​ដែល​ស្ថិត​ក្នុង​ភាព​ក្រីក្រ​លំបាក​ដែល​រស់​នៅ​ជាយក្រុង​នៃ​ខេត្ត​សៀមរាប៕