​ទីតាំង​ឈឺពោះ​អាច​បញ្ជាក់​ថា​មាន​អ្វី​កើតឡើង​មិន​ធម្មតា​បាន​

​ទីតាំង​ឈឺពោះ​អាច​បញ្ជាក់​ថា​មាន​អ្វី​កើតឡើង​មិន​ធម្មតា​បាន​

​ការ​ឈឺពោះ​អាច​ជា​សញ្ញា​បញ្ជាក់​អំពី​ជំងឺ​ធ្ងន់ធ្ងរ​ជា​ច្រើន​បាន​។ វេជ្ជបណ្ឌិត Dinesh Dedhia ដែល​ជា​គ្រូពេទ្យ​វះកាត់​ទូទៅ​ម្នាក់ បាន​និយាយ​អំពី​កន្លែង​ខុសៗ​គ្នា​នៃ​ការ​ឈឺពោះ​របស់​មនុស្ស​យើង​។

​ឈឺពោះ​នៅ​ចំហៀង​ខាងឆ្វេង​
​បើសិន​ជា​អ្នក​កំពុងតែ​មាន​បញ្ហា​ឈឺចាប់​នៅ​ផ្នែក​ខាងឆ្វេង​នៃ​ពោះ វា​អាច​មានឱកាស​ច្រើន​ដែល​ថា​អ្នក​កំពុងតែ​មាន​គ្រួស​ក្នុង​តម្រង​នោម​។ ដូច្នេះ​គួរតែ​ធ្វើការ​ពិនិត្យ​ឱ្យបាន​លឿន​តាម​តែ​អាច​ធ្វើទៅបាន​ទៅ​។

​ឈឺពោះ​នៅ​ចំហៀង​ខាងស្តាំ​
​ការឈឺចាប់​នៅ​ចំហៀង​ខាងស្នាំ​នៃ​ពោះ​អាច​បញ្ជាក់​អំពី​រឿង​ច្រើនណាស់​។ ថ្វី​បើ​ការឈឺចាប់​ច្រើន​តែ​បញ្ជាក់​អំពី​ការ​រលាក​ខ្នែងពោះវៀន​ក៏ដោយ ក៏​មាន​ស្ត្រី​ខ្លះ​អាច​បញ្ជាក់​អំពី​បញ្ហា​ធ្ងន់ធ្ងរ​មួយចំនួន​លើ​ក្រពេញ​អូវែ​ដែរ​។
​ទីតាំង​ឈឺពោះ​អាច​បញ្ជាក់​ថា​មាន​អ្វី​កើតឡើង​មិន​ធម្មតា​បាន​
​ឈឺ​នៅ​ចំ​កណ្តាល​ពោះ​
​ការឈឺចាប់​នៅ​ចំ​កណ្តាល​ពោះ​អាច​ជា​សញ្ញា​បញ្ជាក់​អំពី​ជំងឺ​ដំបៅ​ក្រពះ ឬ​រលាក​ក្រពះ​។ ដូច្នេះ​ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​បើសិន​ជា​ការឈឺចាប់​នេះ​នៅតែ​បន្ត​រយៈពេល​យូរ​ទៅមុខទៀត​។
​ទីតាំង​ឈឺពោះ​អាច​បញ្ជាក់​ថា​មាន​អ្វី​កើតឡើង​មិន​ធម្មតា​បាន​
​ឈឺ​នៅ​ផ្នែក​ខាងលើ​នៃ​ពោះ​
​ការឈឺចាប់​របៀប​នេះ​ច្រើនតែ​បញ្ជាក់​អំពី​ការ​ចាល​អាហារ​។ ចូរ​ព្យាយាម​ញ៉ាំ​ទឹកដោះគោ​មួយ​កែវ ឬ​ទំពារ​ខ្ញី​មួយ​ដុំ​តូច​មុន​ពេល​ញ៉ាំ​ថ្នាំ​។ បើសិនជា​ការ​ឈឺចាប់​មិន​ស្រាកស្រាន្ត​ទៅវិញ​ទេ អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ​។
​ទីតាំង​ឈឺពោះ​អាច​បញ្ជាក់​ថា​មាន​អ្វី​កើតឡើង​មិន​ធម្មតា​បាន​
​ឈឺ​នៅ​ផ្នែក​ខាងក្រោម​នៃ​ពោះ​
​ការឈឺចាប់​នៅ​ផ្នែក​ខាងក្រោម​អាច​ជា​សញ្ញា​មួយ​បញ្ជាក់​អំពី​ការបង្ក​រោគ​នៅ​ប្លោកនោម គី​ស ឬ​មាន​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​។ ស្ត្រី​ដែល​កំពុង​តែ​មក​រដូវ​ច្រើន​តែ​មាន​ការឈឺចាប់​នៅ​ផ្នែក​ខាងក្រោម​នៃ​ពោះ​នេះ​តែម្តង​៕
​ទីតាំង​ឈឺពោះ​អាច​បញ្ជាក់​ថា​មាន​អ្វី​កើតឡើង​មិន​ធម្មតា​បាន​

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី21  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។