បង្ហោះ​តែ​រូប​សិចស៊ី ដេននី ក្ដាប់​បាន​​តំណែង​តួឯក​មួយ​បាត់

បង្ហោះ​តែ​រូប​សិចស៊ី ដេននី ក្ដាប់​បាន​​តំណែង​តួឯក​មួយ​បាត់

តារា​សម្ដែង កញ្ញា ដេននី ដែល​ចូល​ចិត្ត​ថត​រូប​សិចស៊ី​​បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ ពេល​នេះ​មាន​ឱកាស​បាន​ថត​ខ្សែភាពយន្ត​​​ហើយ ដោយ​នាង​បាន​​គ្រង​​តំណែង​តួឯក​​ទៀត​ផង។

 

បង្ហោះ​តែ​រូប​សិចស៊ី ដេននី ក្ដាប់​បាន​​តំណែង​តួឯក​មួយ​បាត់

 

ខ្សែភាពយន្ត​​ដែល ដេននី​គ្រោង​ថត​នោះ មាន​​ចំណង​ជើង​ថា​​​រឿង”ចំណារ​ព្រហ្មលិខិត” ដែល​ជា វណ្ណកម្ម​របស់​ស្ថានីយ​ទូរទស្សន៍​​ខ្មែរ​ប៉ុស្តិ៍​លេខ៩។តារា​ស្រី​វ័យ២២ឆ្នាំ​ខាង​​លើ​បាន​ប្រាប់​ថា ខ្សែភាពយន្ត​មួយ​នេះ​ជា​ប្រភេទ​រឿង​ភាគ ដែល​មាន​ទាំង​អស់៦០ភាគ ដោយ​នៅ​ក្នុង​នោះ​តួឯក​មាន​រហូត​ដល់​ទៅ​២គូ។  ដេននី និង សុវណ្ណ រ៉ាផា គឺ​ជា​តួឯក​ស្រី ចំណែក​តួឯក​ប្រុស គឺ​លោក  ណារ៉ុង និង តារា​ប្រុស​ម្នាក់​ទៀត​នាង​មិន​ចាំ​ឈ្មោះ។

 

ដេននី​បាន​បន្ត​ឲ្យ​ដឹង​​ទៀត​ថា រឿង”ចំណារ​ព្រហ្មលិខិត” នាង​​ដើរ​តួ​ជា​កូន​មហាសេដ្ឋី​ម្នាក់​រស់​នៅ​​រាជធានី​ភ្នំពេញ ចំណែក សុវណ្ណ រ៉ាផា គឺ​ជា​កូន​អ្នក​ក្រីក្រ​ម្នាក់​​រស់​នៅ​ជន​បទ។ ដេននី មិន​ចាំ សាច់​រឿង​ទាំង​មូល​ឡើយ តែ​នាង​បាន​ប្រាប់​ថា រឿង​មួយ​នេះ​ប្រើ​ពេល​វេលា​នៃ​ការ​ថត ២ខែ ដោយ​ចាប់​ផ្ដើម​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ​ទៅ។

 

បង្ហោះ​តែ​រូប​សិចស៊ី ដេននី ក្ដាប់​បាន​​តំណែង​តួឯក​មួយ​បាត់

 

បង្ហោះ​តែ​រូប​សិចស៊ី ដេននី ក្ដាប់​បាន​​តំណែង​តួឯក​មួយ​បាត់

 

 

នេះ​ជា​លើក​ទី១ហើយ តារា​សិចស៊ី ដេននី មាន​ឱកាស​បាន​ថត​ខ្សែភាពយន្ត ដែល​ដំបូង​ឡើយ​តារា​មាន​កំណើត​មក​ពី​ខេត្ត ព្រះវិហារ រូប​នេះ​គ្រាន់​តែ​ជា​តារា​សម្ដែង​ខារ៉ាអូខេ​ម្ដងម្កាល​ និង​ចូល​ចិត្ត​ថត​រូប​សិចស៊ី​​បង្ហោះ​លើ​បណ្ដាញ​សង្គម​ប៉ុណ្ណោះ។
នាង​បាន​លើក​ឡើង​ថា ពិត​ជា​សប្បាយ​ចិត្ត​រក​អ្វី​ប្រៀប​បាន​ឡើយ ត្បិតអី តំណែង​​តួឯក​នេះ​ខ្លួន​បាន​ប៉ង​តាំង​ពី​​ចូល​សិល្បៈ​ដំបូង​មក​ម្ល៉េះ។ ជា​មួយ​​គ្នា​នោះ ដេននី បាន​ប្ដេជ្ញា​​ថា នឹង​ខំ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព មិន​ឲ្យ​​អ្នក​ដឹកនាំ​សម្ដែង​ខក​បំណង​ឡើយ៕

 

បង្ហោះ​តែ​រូប​សិចស៊ី ដេននី ក្ដាប់​បាន​​តំណែង​តួឯក​មួយ​បាត់

 


អត្ថបទ៖ ខុត សីហា
រូបថត៖ ផ្ដល់ឲ្យ