១៨នាក់ ពុលនំប៉័ងសាច់ នៅត្បូងឃ្មុំ ៤៨នាក់ ផ្សេងទៀត ពុលនំប៉័ងសាច់ក្រចេះ

ត្បូងឃ្មុំ៖ យ៉ាងហោច ណាស់មនុស្ស ៦៦នាក់ បានពុលនំបុ័ងសាច់ នៅខេត្តពីរផ្សេងគ្នា បណ្តាលឲ្យក្អួត និងរាគរួស បន្ទាប់ពីបាន បរិភោគ នំបុ័ង ដែលទិញពីជនជាតិវៀតណាម នៅម៉ោង១៧៖០០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ប៉ុន្តែនៅថ្ងៃទី២០ ខែមករា នេះ បានធូរស្រាលឡើងវិញហើយ បន្ទាប់ពីពលរដ្ឋទាំងនោះ ត្រូវបានអាជ្ញាធរបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ពលរដ្ឋមានអាការៈ ក្អួតរាករួស ខណៈមនុស្ស១៨នាក់ ដែលមានស្រី ៣នាក់ផងដែរ នៅភូមិស្រែសោមថ្មី ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានទទួលទាន នំបុ័ងដែលទិញ ពីជនជាតិវៀតណាម ជាមួយគ្នានោះ មនុស្ស៤៨នាក់ ផ្សេងទៀត ក៏មានអាការៈក្អួតរាគ រួសផងដែរ បន្ទាប់ពីបានទទួលទាន នំបុ័ង ដែលទិញពីជនជាតិវៀតណាម ស្ថិតនៅចំណុចគីឡូ ម៉ែត្រលេខ៦២ នៅភូមិស្រែចារ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

មន្ត្រីនគរបាលស្រុកមេមត់ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៩ ខែមករា ពលរដ្ឋមួយចំនួន បានទិញនំបុ័ងសាច់ របស់ ជនជាតិវៀតណាម ហូប រួច ក៏មានអាការៈក្អូតរាករួស ដែលអាការៈនេះ គឺបណ្តាលមក ពីពុលនំប៉័ងសាច់ ប៉ុន្តែ ករណីពុលនេះ មិនមានមនុស្សស្លាប់នោះទេ។

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នេះ ក្រោយពីបានបញ្ចូនមកសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកមេមត់ និងបានបញ្ចូនទៅ ព្យាបាលនៅមន្ទីពេទ្យ ខេត្តជនរងគ្រោះទាំងនោះ បានធូរស្រាលវិញ អស់ហើយ ដោយឡែក អ្នកភូមិស្រែចារ ឃុំស្រែចារ ស្រុកស្នួល ៤៨នាក់ ដែលពុលនំបុ័ងសាច់ជនជាតិ វៀតណាមនោះ ក៏បានធូរស្រាលដែរ បន្ទាប់ពីបានព្យាបាលនៅមន្ទីរពេទ្យបង្អែក៕

១៨នាក់ ពុលនំប៉័ងសាច់ នៅត្បូងឃ្មុំ ៤៨នាក់ ផ្សេងទៀត ពុលនំប៉័ងសាច់ក្រចេះ

១៨នាក់ ពុលនំប៉័ងសាច់ នៅត្បូងឃ្មុំ ៤៨នាក់ ផ្សេងទៀត ពុលនំប៉័ងសាច់ក្រចេះ
១៨នាក់ ពុលនំប៉័ងសាច់ នៅត្បូងឃ្មុំ ៤៨នាក់ ផ្សេងទៀត ពុលនំប៉័ងសាច់ក្រចេះ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត