កំហុសឆ្គង ៩ ចំណុច ធ្វើឲ្យអ្នកនៅតែក្រ

ដើម្បីអាចក្លាយទៅជាអ្នកមាន អ្នក​ត្រូវ​ប្រើសមត្ថភាពខួរក្បាល, ចេះគ្រប់គ្រងលើខ្លួនឯង និងចេះស្វែង​យល់​ក្នុង​ពេល​សម្រេចលើ​លើ​ការប្រើប្រាស់ហិរញ្ញ​វត្ថុ។ ប៉ុន្តែមាន​កំហុស​ឆ្គង ៩ ចំណុច ដែលមនុស្សជា​ច្រើន​ណាស់តែងតែប្រព្រឹត្តិដោយមិន​ដឹងខ្លួន ហើយ​ធ្វើឲ្យ​ពួកគេ​មិន​អាចងើប​ពីភាព​ក្រីក្រនេះ​រួច។

កំហុសឆ្គង ៩ ចំណុច ធ្វើឲ្យអ្នកនៅតែក្រ
ការវិនិយោគលើខ្លួនឯង

សេដ្ឋីទី ១ ​ជនជាតិអាមេរិចលោក Benjamin Franklin បាននិយាយ​ថា "កុំវិនិយោគលើ​ខ្លួន​ឯង ដើម្បី​ប្រាក់” ព្រោះវា​មិន​អាច​ធ្វើឲ្យ​អ្នក​ ក្លាយទៅជា​អ្នក​មាន​ដូចបំណងឡើយ ។

កំហុសឆ្គង ៩ ចំណុច ធ្វើឲ្យអ្នកនៅតែក្រ

ការកំសាន្ត​ច្រើនពេក

ការកំសាន្ត​ជារឿងមួយសំខាន់ អាចជួយធ្វើឲ្យអ្នក​មានអារម្មណ៏​ស្រស់ស្រាយ និងមាន​កម្លាំងឡើង​វិញ បន្ទាប់ពីធ្វើការងារ​ពេញមួយថ្ងៃ ប៉ុន្តែ​មនុស្ស​ភាគច្រើន​មិន​ត្រូវ​ចំណាយ​ពេល​លើការ​កំសាន្ត ៥០% ឡើយ។

កំហុសឆ្គង ៩ ចំណុច ធ្វើឲ្យអ្នកនៅតែក្រ
ការទិញ​របស់មិនល្អ

ប្រសិនបើអ្នក​ទិញអ្វីមួយ ដែលអ្នក​មិនទាន់ត្រូវការ អ្នកនឹង​មិនអាច​ទិញរបស់អ្វី​ដែលអ្នក​នឹងត្រូវការ​នៅថ្ងៃក្រោយ​ឡើយ។ ដូច្នេះត្រូវ​មានភាពឆ្លាតវៃ​ក្នុង​ការចំណាយ។

កំហុសឆ្គង ៩ ចំណុច ធ្វើឲ្យអ្នកនៅតែក្រ
ការទិញរបស់​ដោយប្រើ​កាតឥណទាន

គ្រប់ធនាគារទាំងអស់​នឹងចែកចាយ​កាតឥណទាន​ដោយ​ឥតគិតថ្លៃ ប៉ុន្តែត្រូវ​សួរខ្លួនឯង​សិន ថាតើអ្នក​ពិតជា​ត្រូវការ ឬក៏អត់។

កំហុសឆ្គង ៩ ចំណុច ធ្វើឲ្យអ្នកនៅតែក្រ
ការបញ្ចាំផ្ទះ

ការបញ្ចាំផ្ទះរបស់អ្នក​អាចធ្វើឲ្យ​អ្នកបង់រំលួសវិញគ្មាន​ទីបញ្ចប់, គ្មានប្រាក់​បង់ ហើយ​ការប្រាក់កាន់​តែឡើងខ្ពស់។ នៅពេល​អ្នកបញ្ចាំផ្ទះ​របស់អ្នក អ្នកនឹង​ត្រូវចំណាយ​សងគេ​វិញ​ទ្វេដង។

កំហុសឆ្គង ៩ ចំណុច ធ្វើឲ្យអ្នកនៅតែក្រ
ស្វាមីភរិយាចេះ​លាក់បាំងគ្នា

ជាធម្មតា គូស្វាមីភរិយាជា​ច្រើនមិនគួរ​និយាយពីរឿង​ប្រាក់​ឡើយ។ ការនិយាយ​ពីរឿងប្រាក់ធ្វើឲ្យ​ពួកគេមិន​សប្បាយក្នុង​ចិត្ត និង​អាចបង្កជា​ជម្លោះ។ គូស្វាមីភរិយា​ត្រូវ​ចេះចុះ​សម្រុង​នឹង​គ្នា ហើយ​ពិភាក្សា​ពីហិរញ្ញវត្ថុ​ជាមួយគ្នា។

កំហុសឆ្គង ៩ ចំណុច ធ្វើឲ្យអ្នកនៅតែក្រ
គ្មានពេល​សប្បាយ​រីករាយ
ដោយសារតែ​ចង់ស្វែងរកប្រាក់ចំណូលបាន​ច្រើន មាន​មនុស្សជា​ច្រើន​តែងតែគិត​ និងព្រួបារម្ភចំពោះ​ការ​ងាររបស់ខ្លួន​ជានិច្ច បើទោះបី​ជា​កំពុងតែ​វិស្សមកាលក៏ដោយ។ យក​ល្អ​ដើម្បី​ឲ្យមានភាពសប្បាយរីករាយ កុំដាក់បន្ទុកការងារ​​មកលើ​ខ្លួនទៀតអី ក្នុងដំណាក់កាលនេះ។

 

កំហុសឆ្គង ៩ ចំណុច ធ្វើឲ្យអ្នកនៅតែក្រ
មិនចេះ​សន្សំសំចៃ
ការមិន​ចេះសន្សំប្រាក់​ គឺជា​កំហុស​ឆ្គងមួយដល់​ធំ ជាពិសេស​អ្នក​នឹងដឹងខ្លួន​នៅ​ពេល​ដែលមាន​ឱកាសល្អចូលមកដល់ តែ​បែរជាគ្មាន​ប្រាក់ដើម្បី​ប្រើប្រាស់។

 

កំហុសឆ្គង ៩ ចំណុច ធ្វើឲ្យអ្នកនៅតែក្រ
ធ្វើការ​ដើម្បីលុយ

មនុស្សភាគច្រើន​នៅលើពិភពលោក​នេះសុទ្ធតែ​ធ្វើការ​ដើម្បីលុយ ហើយអ្នក​មានលុយតែងតែ​ឲ្យលុយធ្វើការ​ឲ្យពួកគេ។ ពួកគេដឹង​ថា លុយជា​សេវាកម្មអនុផល ឬជាផលិតផល​ដែលពួកគេ​កំពុង​លក់។ ត្រូវយកចិត្តទុកដាក់​មើលតម្លៃសង្គម កុំរត់ក្រោយ​លុយ៕

កំហុសឆ្គង ៩ ចំណុច ធ្វើឲ្យអ្នកនៅតែក្រ
ដោយ៖ ដារ៉ា

ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • កំហុសឆ្គង ៩ ចំណុច ធ្វើឲ្យអ្នកនៅតែក្រ