ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​បានសរសេរនៅលើបណ្តាញទំនាក់ទំនង​សង្គម (FacebooK) Page ​ផ្លូវការរបស់​សម្តេចបង្ហោះនៅព្រឹក ថ្ងៃទី២១​ មករា ២០១៦ ​មានខ្លឹមសារទំាងស្រុងដូចតទៅ៖​ "ជនរួមជាតិជាទីស្រឡាញ់!

តាំងពីមុន ​និងក្រោយរំដោះប្រទេសពីរបប​ខ្មែរក្រហម ប៉ុលពត​ រូបខ្ញុំតែងតែនៅរួមសុខរួមទុក្ខបម្រើ​ជនរួមជាតិអោយបានរស់នៅក្នុង​សន្តិភាពរហូតមកទល់សព្វថ្ងៃ។ អ្វីដែលខ្ញុំចង់បានខ្លាំងបំផុតនោះ ​​គឺប្រជាពលរដ្ឋបានរស់នៅប្រកបដោយសេចក្តីសុខ​ និងសប្បាយរីករាយក្នុងគ្រួសារ ​ជាមួយជីវភាពរស់នៅ​កាន់តែប្រសើរឡើង។ ទន្ទឹមនឹងនោះ​ គឺខ្ញុំចង់ឃើញយុវជនខ្មែរ​ កាន់តែមានឱកាសច្រើនក្នុងការសិក្សា ​ការប្រកបការងារ​ និងការចូលរួមក្នុងសង្គមជាតិ។ ​មានអ្នកនយោបាយជាច្រើន ​ ដែលបាន និយាយ​និងសន្យាអោយតែពិរោះស្តាប់ ​រីឯការអនុវត្តន៍គឺ​ផ្ទុយស្រឡះ។

នៅក្រោមម្លប់សន្តិភាពនេះហើយ ​ទើបប្រទេសយើង​បានកសាងនូវសមិទ្ឋផលជាតិជាច្រើន​ ដែលពេលនេះបានធ្វើអោយ​កម្ពុជាយើងក្លាយទៅប្រទេសស្មើមុខ ​មាត់លើឆាក អន្តរជាតិ។ ​​យើងត្រូវរួមគ្នាថែររក្សាការពារ​សន្តិភាពអោយនៅគង់វង្ស។

ខ្ញុំសុំអរគុណជនរួមជាតិ ​និងយុវជនទូទាំងប្រទេស ​ដែលបានផ្តល់ទំនុកចិត្តនិងគាំទ្ររូបខ្ញុំក្នុង​ការដឹកនាំប្រទេសជាតិយើងអោយកាន់​តែរីកលូតលាស់ទៅមុខ៕"