ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា ដឹកនាំ​ដោយ​លោក​ណី ប៉េ​ណា អនុប្រធាន​ទី​១​ព្រឹទ្ធសភា បាន​បើក​សម័យ​ប្រជុំ​​លើ​របៀបវារៈ​ចំនួន​៣ ១-​ពិនិត្យ និង​សម្រេច​សំណើ​គណៈកម្មការ​ទី​២​ព្រឹទ្ធសភា​ សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​នៃ​កិច្ចព្រមព្រាង​ស្តី​ពី​ការ​បង្កើត​ធនាគារ​វិនិយោគ​ ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ក្នុង​របៀបវារៈ​សម័យប្រជុំ​លើក​ទី​៨ព្រឹទ្ធសភា​នីតិកាល​ទី​៣ ។ ២-​ពិនិត្យ និង​សម្រេច​គណៈកម្មការ​ទី​២ ​សុំ​ដាក់​សេចក្តីព្រាងច្បាប់​ ស្តី​ពី​សុំ​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៤ នៅ​ក្នុង​របៀបវារៈ​សម័យប្រជុំ​លើក​ទី​៨ និង​៣-​កំណត់​របៀបវារៈ​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​ព្រឹទ្ធសភា​នីតិ​កាល​​ទី​៣ ។