ក្រុម​អ្នក​ស្រាវជ្រាវ​៖ ធាតុ​ពិត ​មិត្ត​ភាព​មិន​ស្ថិត​នៅ​តាម​បណ្តាញ​សង្គម​ Facebook ​ទេ​

ជា​ធម្មតា​គណនី​ប្រើ​ប្រាស់​សង្គម​Facebook ​មួយ​ប្រើ​ពី​មួយ​ឆ្នាំ​ឡើង​ទៅ ​យ៉ាង​ហោច​ណាស់​ក៏​មាន​មិត្ត​លើស​ពី​មួយ​រយ​នាក់​ដែរ ​តែ​ធាតុ​ពិត​មិត្ត​ដែល​ស្និទ្ធ​ស្នាល​ មាន​តែ​ពីរ​ឬ​ក៏​បី​នាក់​ប៉ុណ្ណោះ​។ នៅ​ជុំវិញ​ពិភព​លោក ​មនុស្ស​គ្រប់​គ្នា​តែ​ង​តែ​ប្រើ​ប្រាស់​ប្រព័ន្ធ​ទំនាក់​ទំនង ​ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​គត់​សម្គាល់​នោះ​ មាន​តែ​ពីរ​ទៅ​បី​នាក់​ប៉ុណ្ណោះ​ដែល​ឆ្លើយ​តប​មក​កាន់​យើង​វិញ​នោះ​។ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាក​ល​វិទ្យាល័យ​ Oxford University ​បាន​និយាយ​ថា​ គំនិត​រាប់​ពាន់​គំនិត​តាម​រយៈ​មិត្ត​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ បាន​បង្ហោះ​គ្រាន់​តែ​ជា​គំនិត​ទេវកថា​តែ​ប៉ុណ្ណោះ។​ តាម​ការ​ពិត​ទៅ​មាន​តែ​ត្រឹម​ ជាង​មួយ​រយនាក់​ប៉ុណ្ណោះ ​នៅ​ជុំ​វិញ​ពិភព​លោក​ដែល​ជា​គំនិត​ពិត ​។តែ​មនុស្ស​ទាំង​អស់​នោះ​គឺ​នៅ​ឆ្ងាយ​ពី​យើង ​ដែល​យើ​ង​មិន​អាច​ទំនាក់​ទំនង​គេ​បាន  ​រី​អ្នក​ដែល​នៅ​ជិត​យើង​គឺ​មាន​ត្រឹម​តែ​បី​ទៅ​បួន​នាក់​ប៉ុណ្ណោះ​ ដែល​ជា​មិត្ត​ស្និទ្ធិ​ស្នាល​ពិត​ប្រាកដ​របស់​យើង ​ដែល​យើង​អាច​រាប់​បាន​នៅ​ពេល​មួយ​ដែល​យើង​ជួប​ទុក្ខ​។ការ​សិក្សា​ថ្មី​ដែល​គួរ​ឱ្យ​ខ្មាស់​អៀន​នោះ​គឺ​ថា ​មនុស្ស​ភាគ​ច្រើន​រាប់​អាន​គ្នា​គឺ​តែ​ទៅ​លើ​ប្រូហ្វាល​ស្អាតៗ​តែ​ប៉ុណ្ណោះ​ជា​ពិ​សេស​រូប​ប្រូហ្វាល​មនុស្ស​ស្រី។​ដែល​ស្អាត​ៗ។លោក​សាស្ត្រា​ចារ្យ ​នៃ​សាកល​វិទ្យាល័យ​Oxford University បាន​និ​យាយ​ថា៖​ “ទំនួល​ខុស​ត្រូវ ​អ្នក​ជា​ធ​ម្មតា​ មាន​បណ្តាញ​ទំនាក់​ទំនង​ទូលាយ​ តែ​អ្វី​ដែល​គួរ​ឱ្យ​សោក​ស្តាយ​តាមរយៈ​សង្គម​ហ្វេស​បុក ​គឺ​មិន​បាន​ប​ង្កើន​មិត្ត​ភាព​នោះ​ទេ​”៕

ក្រុម​អ្នក​ស្រាវជ្រាវ​៖ ធាតុ​ពិត ​មិត្ត​ភាព​មិន​ស្ថិត​នៅ​តាម​បណ្តាញ​សង្គម​ Facebook ​ទេ​

  

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ dailymail