ព្រឹកនេះ ព្រឹទ្ធសភា បើកកិច្ចប្រជុំ អចិន្ត្រៃយ៍ ពិភាក្សាលើ របៀបវារៈចំនួនបី

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំអចិន្ត្រៃយ៍ ពិភាក្សាទៅលើរបៀបវារៈចំនួន៣ ដែលកិច្ចប្រជុំនេះ ដឹកនាំដោយអនុប្រធានព្រឹទ្ធសភាទី១ លោក នៃ ប៉េងណា។

របៀបវារៈទាំង៣នោះរួមមាន ទី១. ពិនិត្យ និងសម្រេចសំណើរបស់គណៈកម្មការទី២ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការបង្កើតធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៨ ព្រឹទ្ធសភានីតិកាលទី៣, ទី២. ពិនិត្យ និងសម្រេចសំណើរបស់គណៈកម្មការទី២ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៨ ព្រឹទ្ធសភានីតកាលទី៣ និងទី៣. កំណត់របៀបវារៈ កាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៣៕