សណ្ឋាគារ​ខ្មែរ​​មួយ​ជាប់​លេខ​២ ​ជា​សណ្ឋាគារ​ល្អ​ដាច់​គេទាំង​១០ ​នៅ​អាស៊ី​

សណ្ឋាគារ​ខ្មែរ​​មួយ​ជាប់​លេខ​២ ​ជា​សណ្ឋាគារ​ល្អ​ដាច់​គេទាំង​១០ ​នៅ​អាស៊ី​

​​ជា​រៀង​រាល់​ឆ្នាំ​​គេហទំព័រ​ល្បី​ឈ្មោះ TripAdvisor ​តែង​តែ​ធ្វើ​ចំណាត់​ថ្នាក់​រក​​ទីកន្លែង​ទេសចរណ៍​នានា​ជុំវិញពិភពលោក​​ ឲ្យ​គ្រប់គ្នា​​បាន​ស្គាល់ បាន​ដឹង​ ហើយ​​ពេល​នេះ​គេ​បាន​ចាត់​ថ្នាក់​​ស្វែង​រក​សណ្ឋាគារ​ប្រណិត​ៗ​ជុំវិញ​ពិភពលោក ក៏​ដូច​ជា​នៅ​ទូទាំង​ប្រទេស​ក្នុង​អាស៊ី​ផង​ដែរ ​ក្នុង​ពាន​រង្វាន់​ឈ្មោះ “Travellers’ Choice Awards “។

 

​​​ប្រធាន​ផ្នែក​ទីផ្សារ​របស់ TripAdvisor លោក Barbara Messing បាន​ធ្វើ​សន្និសីទ​កាសែត​​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ថា លទ្ធផល​ស្វែង​រក​​​សណ្ឋាគារ​ល្អ​ដាច់​គេ​ប្រចាំ​ឆ្នាំ​​រក​ឃើញ​ហើយ ​​​និង​មាន​សមាជិក​​របស់ TripAdvisor ​រាប់​លាន​នាក់​សប្បាយ​រីករាយ​​ចង់​ឃើញ​​លទ្ធផល។ ​គេហទំព័រ​​​​ដដែល​លើក​ឡើង​ថា​សណ្ឋាគារ​ដែល​ជាប់​បញ្ជី​កំពូល​ទាំង​១០ ​​នៅ​អាស៊ី​ ត្រូវ​គេ​គិត​ទៅ​លើ ​សេវាកម្ម​ល្អ គុណភាព និង​តម្លៃ​​​សមរម្យ​ ជា​អាទិភាព។

 

សណ្ឋាគារ​​​​កំពូល​ទាំង​១០ ប្រចាំ​ឆ្នាំ ២០១៦ នោះ​រួម​មាន៖
​​​១. Umaid Bhawan Palace Jodhpur ​នៅ​ទីក្រុង Jodhpur ប្រទេស​ឥណ្ឌា

 

សណ្ឋាគារ​ខ្មែរ​​មួយ​ជាប់​លេខ​២ ​ជា​សណ្ឋាគារ​ល្អ​ដាច់​គេទាំង​១០ ​នៅ​អាស៊ី​

 

 

២. Shinta Mani Resort នៅ​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា

 

សណ្ឋាគារ​ខ្មែរ​​មួយ​ជាប់​លេខ​២ ​ជា​សណ្ឋាគារ​ល្អ​ដាច់​គេទាំង​១០ ​នៅ​អាស៊ី​

 

 

៣. Hanoi La Siesta Hotel & Spa នៅ​ទីក្រុង​ហាយ​ណូយ ប្រទេស​វៀតណាម

 

សណ្ឋាគារ​ខ្មែរ​​មួយ​ជាប់​លេខ​២ ​ជា​សណ្ឋាគារ​ល្អ​ដាច់​គេទាំង​១០ ​នៅ​អាស៊ី​

 

 

៤. Mirihi Island Resort ​លើ​កូន​កោះ Mirihi នៃ​កោះ​ម៉ាល់ឌីវ

 

សណ្ឋាគារ​ខ្មែរ​​មួយ​ជាប់​លេខ​២ ​ជា​សណ្ឋាគារ​ល្អ​ដាច់​គេទាំង​១០ ​នៅ​អាស៊ី​

 

 

៥. Gili Lankanfushi Maldives លើ​កូន​កោះ Lankanfushi នៃ​កោះ​ម៉ាល់ឌីវ

 

សណ្ឋាគារ​ខ្មែរ​​មួយ​ជាប់​លេខ​២ ​ជា​សណ្ឋាគារ​ល្អ​ដាច់​គេទាំង​១០ ​នៅ​អាស៊ី​

 

៦. Orange County Resorts Kabini លើ​​ឧទ្យានជាតិ Nagarhole ​ប្រទេស​ឥណ្ឌា

 

៧. Wapa di Ume Resort and Spa ​លើ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី

 

៨. Cocoa Island by COMO លើ​កូន​​កោះ Cocoa នៃ​កោះ​ម៉ាល់ឌីវ

 

៩. Baros Maldives លើ​កូន​​កោះ Baros នៃ​កោះ​ម៉ាល់ឌីវ

 

១០. Komaneka at Bisma លើ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី

 

 

ចុចអាន៖ សណ្ឋាគារ​ក្នុង​ទឹកដំបូងគេ​ តម្លៃ​​ជាង​១៩​លាន​ដុល្លារ​ មើល​ឃើញ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​​នៅ​បាត​​សមុទ្រ

ចុចអាន៖ ទិដ្ឋភាព​សណ្ឋាគារ​ផ្កាយ​ពេញ​មេឃ ស្អាតៗ​ក្នុង​លោក

 

ប្រែ​សម្រួល៖​ឡេង ភារុណ
ប្រភព៖ TripAdvisor