មានជំងឺទាំងនេះ គួរនឹកដល់ផ្លែចេក!!!

មានជំងឺទាំងនេះ គួរនឹកដល់ផ្លែចេក!!!

ស្ត្រេ​សមាន​ឥទ្ធិពល​បង្កើន​ការរំលាយ​អាហារ​ក្នុង​រាងកាយ​ដែល​អាច​ភ្ញោ​ច​ឱ្យ​រាងកាយ​បញ្ចេញ​សារធាតុ​ប៉ូ​តា​ស្យូម​ទៅក្រៅ​កាន់តែច្រើន​។ ប៉ុន្តែ​ការ​ញ៉ាំ​ផ្លែ​ចេក​ទំហំ​មធ្យម​មួយ​ផ្លែ​គឺមាន​ជាតិ​ប៉ូ​តា​ស្យូម ៤៥០​មី​លី​ក្រាម​ទៅហើយ​។ វា​អាច​ជួយ​បង្ការ​ជំងឺ​ក្រិន​រឹង​សរសៃឈាម និង​ជំងឺ​បេះ​ដូង​បាន​។ ក្រៅពីនេះ ផ្លែ​ចេក​ផ្ទុក​ទៅដោយ​វីតាមីន C ម៉ង់​ហ្គា​ណេ​ស ជាតិ​សរសៃ និង​វីតាមីន B6 រហូតដល់ ៣៦​ភាគរយ​នៃ​តម្រូវការ​យើង​ឯណោះ​។ ផ្លែ​ចេក​មាន​ជាតិ​ស្ករ​បី​ប្រភេទ​ខុសៗ​គ្នា និង​ជាតិ​សរសៃ​ខ្ពស់​។ វា​មាន​សមត្ថភាព​បង្កើន​ថាមពល ហើយ​ការសិក្សា​ជាច្រើន​បាន​អះអាងថា ផ្លែ​ចេក​អាច​ព្យាបាល​ជំងឺ​យ៉ាង​មាន​ប្រសិទ្ធភាព​ជាង​ថ្នាំ​ទៅ​ទៀត​។ ខាងក្រោម​នេះ​គឺ​ជា​ជំងឺ​ដែល​ផ្លែ​ចេក​អាច​ព្យាបាល​បាន​៖

​ទល់​លាមក​
​ផ្លែ​ចេក​គឺជា​ប្រភេទ​នៃ​ជាតិ​សរសៃ និង​សារធាតុ Pectin ដ៏​អស្ចារ្យ ដែល​អាច​ភ្ញោ​ចដ​ល់​ការរំលាយ​អាហារ និង​លាង​សម្អាត​ជាតិពុល និង​លោហៈ​ធ្ងន់ៗ​ក្នុង​រាងកាយ​បាន​។ វា​ក៏​ដើរតួនាទី​ជា​ប្រូ​បាយ​អូ​ទិច​ដែរ​។ ផ្លែឈើ​មួយ​នេះ​មាន​ជាតិ​សរសៃ​រលាយ និង​មិន​រលាយ​។ ជាតិ​សរសៃ​រលាយ​អាច​បឺត​ស្រូប​ជាតិ​ទឹក​ពី​ក្នុង​ពោះវៀន​ដែលនាំឱ្យ​រា​កបាន​។ ដូច្នេះ​វា​នឹង​ជួយ​បំបាត់​អាការៈ​ទល់លាម​កបាន​។

​ស្ត្រេ​ស​
​ស្ត្រេ​សមាន​ឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ធំ​មួយ​ចំពោះ​សុខភាព​មនុស្ស​យើង​។ វា​នឹង​បង្កើន​ការរំលាយ​អាហារ និង​បញ្ចេញ​ជាតិ​ប៉ូ​តា​ស្យូម​ពី​រាងកាយ​កាន់តែច្រើន​។

​លើស​សម្ពាធ​ឈាម​
​ការ​ញ៉ាំ​ជាតិ​ប្រៃ​ច្រើនពេក និង​កង្វះ​ជាតិ​ប៉ូ​តា​ស្យូម​សុទ្ធតែ​នាំ​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ទាំង​អស់​។ ដូច្នេះហើយ អ្នក​គួរតែ​ញ៉ាំ​អាហា​រណា​ដែល​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូម​នោះ​គឺ​ផ្លែ​ចេក​តែម្តង​។ ការសិក្សា​ជា​ច្រើន​បាន​អះអាង​ថា ប៉ូ​តា​ស្យូម​អាច​បន្ថយ​សម្ពាធ​ឈាម​លើ​អ្នក​ញ៉ាំ​ប្រៃ​បាន​។ ប៉ូ​តា​ស្យូម​នឹង​ភ្ញោ​ចដ​ល់​ការបញ្ចេញចោល​ជាតិ​ប្រៃ​តាម​ទឹកនោម​។ ចូរ​ញ៉ាំ​ផ្លែ​ចេក​រាល់​ព្រឹក​ដើម្បី​រក្សា​សម្ពាធ​ឈាម​ឱ្យ​នៅ​ធម្មតា​រហូត​។

​បាក់​ទឹកចិត្ត​
​ផ្លែ​ចេក​ផ្ទុក​ទៅ​ដោយ​សារធាតុ Tryptophan ដែល​អាច​ភ្ញោ​ចដោ​យ​បញ្ចេញ​សារធាតុ Serotonin ដែល​គេ​ស្គាល់​ថា​ជា​អ័រម៉ូន​សប្បាយចិត្ត​។ គ្រាន់​តែ​ផ្លែ​ចេក​មួយ​ផ្លែ​អាច​បង្កើន​ចំនួន Serotonin ទៅហើយ ដូច្នេះ​អ្នកនឹង​ធូរ​អារម្មណ៍ ព្រមទាំង​សប្បាយចិត្ត​ជាមិនខាន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។