បំផ្ទុះ​គ្រាប់​បែក​អត្តឃាតនៅ​អាហ្វហ្គានីស្ថាន បុគ្គលិក​ទូរទស្សន៍​៧​នាក់​ស្លាប់ ២០​នាក់​រង​របួស

បុគ្គលិក​​​ទូរទស្សន៍​ អាហ្វហ្គានីស្ថាន​​ ៧​ នាក់ ​បាន​ស្លាប់​​បន្ទាប់​ពី​មាន​ហេតុការណ៍​​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ដោយ​​ឡាន​មួយ​គ្រឿង​​​នៅ ក្បែរ​ស្ថាន​ទូត​រុស្ស៊ី​ ក្នុង​​​ រដ្ឋ​ធានី​ Kabul ប្រទេស​អាហ្វហ្គានីស្ថាន។

បំផ្ទុះ​គ្រាប់​បែក​អត្តឃាតនៅ​អាហ្វហ្គានីស្ថាន បុគ្គលិក​ទូរទស្សន៍​៧​នាក់​ស្លាប់ ២០​នាក់​រង​របួស
 
គោល​ដៅ​វាយ​ប្រហារ​​បាន​​ធ្វើ​លើ​រថយន្ត​ក្រុង​​មួយ​​គ្រឿង​ដែល​មាន​ដឹក​​ក្រុម​ការងារ​ទូរទស្សន៍​ កាល​ពី​ល្ងាច​ម្សិលមិញ។ មនុស្ស​​យ៉ាង​តិច​ ២០​នាក់​ទៀត​ ដែល​​​ជា​​អ្នក​ដំណើរ​ បាន​រង​របួស​។

ក្រុម​ភេរវករ​ Taliban បាន​ឲ្យ​ដឹង​ថា ពួក​គេ​គឺ​ជា​អ្នក​​ធ្វើ​រឿង​នោះ​ឡើង។ ពួក​ Taliban បាន​គំរាម​​ទៅ​ដល់​ ប៉ុស្តិ៍​ទូរទស្សន៍ Tolo បន្ទាប់​ពី​​ផ្សាយ​​អំពី​អំពើ​ហិង្សា​​​នៅ​ក្នុង​ទី​ក្រុង Kunduz កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ។

បំផ្ទុះ​គ្រាប់​បែក​អត្តឃាតនៅ​អាហ្វហ្គានីស្ថាន បុគ្គលិក​ទូរទស្សន៍​៧​នាក់​ស្លាប់ ២០​នាក់​រង​របួស
 
តាម​សេចក្ដី​រាយការណ៍ រថយន្ត​​​ក្រុង​​បាន​ដឹក​​បុគ្គលិក​ទូរទស្សន៍​ ​ចេញ​ពី​ស្នាក់​ការ​ទូរទស្សន៍ ទៅ​ផ្ទះ​របស់​ពួក​គេ ក្រោយ​មក​ក៏​បាន​ជួប​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​ នា​វេលា​ម៉ោង ៥​ល្ងាច៕​​

បំផ្ទុះ​គ្រាប់​បែក​អត្តឃាតនៅ​អាហ្វហ្គានីស្ថាន បុគ្គលិក​ទូរទស្សន៍​៧​នាក់​ស្លាប់ ២០​នាក់​រង​របួស
បំផ្ទុះ​គ្រាប់​បែក​អត្តឃាតនៅ​អាហ្វហ្គានីស្ថាន បុគ្គលិក​ទូរទស្សន៍​៧​នាក់​ស្លាប់ ២០​នាក់​រង​របួស
 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ aljazeera, BBC ​​​​​​​