អេឡិច ហ្សូរ៉ា៖ កុំ​វាយ​តម្លៃ​មនុស្ស​តាមរយៈ​ស្នាម​សាក់

អេឡិច ហ្សូរ៉ា៖ កុំ​វាយ​តម្លៃ​មនុស្ស​តាមរយៈ​ស្នាម​សាក់

“ការ​សាក់​រូប​គឺជា​សិល្បៈ​នៃ​ការ​តុបតែង​ខ្លួន​របស់​បុគ្គល​នីមួយ​ៗតែ​ប៉ុណ្ណោះ ដូចនេះ​កុំ​មក​វាយ​តម្លៃ​ខ្ញុំ​តាម​រយៈ​រូបភាព​មួយ​នេះ​ឲ្យ​សោះ។” តួឯក​ប្រុស​ក្នុង​រឿង “ទេសចរណ៍​ឋាននរក” ពោល។

 

អេឡិច ហ្សូរ៉ា៖ កុំ​វាយ​តម្លៃ​មនុស្ស​តាមរយៈ​ស្នាម​សាក់

 

លោក​គ្រូ​កំលោះ​ខាងលើ​ ក៏​បាន​បន្ត​ទៀត​ដែរ​ថា​ កន្លង​មក​លោក​ធ្លាប់​ឮ​សម្ដី​គេ​តែង​និយាយ​ឲ្យ​អ្នក​ដែល​មាន​ស្នាម​សាក់​ថា​ជា​មនុស្ស​មិន​ល្អ។ តែ​ចំពោះ​លោក​វិញ​បាន​តប​ថា នោះ​មិន​អាច​ជា​គ្រឿង​សំគាល់​បុគ្គលិក​លក្ខណៈ​មនុស្ស​បាន​ទេ ព្រោះ​អ្នក​ខ្លះ​មិន​បាន​សាក់​តែ​ក៏​ប្រព្រឹត្ត​អាក្រក់​បាន។ តែ​ស្នាម​សាក់​នេះ​វា​ជា​ស្ទីល​លម្អ​ខ្លួន​របស់​មនុស្ស​ម្នាក់​ៗ​ប៉ុណ្ណោះ។

 

លោក​ក៏​បាន​បន្ត​ទៀត​ដែរ​ថា​ ស្នាម​សាក់​លើ​ខ្លួន​លោក​ផ្នែក​ខាង​លើ គឺ​តំណាង​ឲ្យ​ធម៌​មេត្តា ករុណា រំលឹក​គុណ​ឪពុក​គុណ​ម្ដាយ ហើយ​រូប​ខាង​ក្រោម​ជា​រាជ​សី​តំណាង​ឲ្យ​សេចក្ដី​សុខ​សប្បាយ ទៅ​ដល់​ទី​ណា​មាន​ភាព​ជួប​តែ​រឿង​ល្អ​ៗ និង​មួយ​ទៀត​គឺ​រូប​នាគ។

 

អេឡិច ហ្សូរ៉ា៖ កុំ​វាយ​តម្លៃ​មនុស្ស​តាមរយៈ​ស្នាម​សាក់

 

គ្រូ​បង្រៀន​ភាសា​បារាំង​រូប​នេះ​ ក៏​បាន​លើក​ឧទាហរណ៍​លើ​តារា​បរទេស​ភាគច្រើន​គឺ​ពួកគេ​បាន​ជ្រើស​រើស​យក​ការ​សាក់​រូប​នេះ ​មក​តំណាង​ឲ្យ​អ្វី​មួយ​ដូច​អ្នកនាង អេន ជេលីណាជូលី ក៏​មាន​សាក់​រូប​ជាច្រើន​ដែរ។ “មិន​ថា​តែ​បរទេស​ទេ​មាន​សាក់​រូប​នោះ សូម្បី​តែ​បុរស​ខ្មែរ​ពី​ជំនាន់​មុន ​ក៏​សម្បូរ​មាន​អ្នក​សាក់​រូប​នេះ​ដែរ ដែល​ភាគច្រើន​គឺ​តំណាង​ឲ្យ​រិទ្ធីនុភាព ឬ​មន្ត​អាគម​អី​ជាដើម៕”

 

អេឡិច ហ្សូរ៉ា៖ កុំ​វាយ​តម្លៃ​មនុស្ស​តាមរយៈ​ស្នាម​សាក់

 

អេឡិច ហ្សូរ៉ា៖ កុំ​វាយ​តម្លៃ​មនុស្ស​តាមរយៈ​ស្នាម​សាក់

 

អត្ថបទ៖ទ្រី រ៉ាវី

រូបភាព៖ផ្ដល់ឲ្យ