ព្រឹក​នេះ​ យូណេស្កូ​ ប្រគល់​វិញ្ញាបនបត្រ​ទទួល​ស្គាល់​ ល្បែង​ទាញព្រ័ត្រ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​


ព្រឹក​នេះ​ យូណេស្កូ​ ប្រគល់​វិញ្ញាបនបត្រ​ទទួល​ស្គាល់​ ល្បែង​ទាញព្រ័ត្រ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​

អង្គការ​យូណេស្កូ UNESCO ត្រៀម​ប្រគល់​វិញ្ញាបនបត្រ​ទទួល​ស្គាល់​ការ​ចុះ​បញ្ជី​ “ល្បែង​ទាញព្រ័ត្រ” ក្នុង​បញ្ជី​តំណាង​នៃ​បេតិកភណ្ឌ​វប្បធម៌​នៃ​មនុស្សជាតិ។ ពិធី​ប្រគល់​វិញ្ញាបនបត្រ​នេះ​ប្រព្រឹត្តិ​ទៅ​នៅ សារៈ​មន្ទីរ​ជាតិ ក្រោម​អធិបតី​ភាព​ ឧបនាយក​រដ្ឋមន្រ្តី​ សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដី​ការ​គណៈរដ្ឋមន្រ្តី។

 

ព្រឹក​នេះ​ យូណេស្កូ​ ប្រគល់​វិញ្ញាបនបត្រ​ទទួល​ស្គាល់​ ល្បែង​ទាញព្រ័ត្រ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​

 

ផ្អែក​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​វប្បធម៌​ និង វិចិត្រ​សិល្បៈ​ បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ ២០១៣ មាន​ប្រទេស ៤ គឺ​ ប្រទេស​កម្ពុជា សាធារណរដ្ឋ​កូរ៉េ វៀតណាម និង ហ្វីលីពីន ដែល​មាន​ល្បែង​នេះ បាន​ផ្ដួច​ផ្ដើម​រួម​សហការ​គ្នា​ យ៉ាង​ជិត​ស្និទ្ធ​រៀប​ចំ​ឯកសារ​​ដាក់​ស្នើ​ចុះ​បញ្ជូល​ល្បែង​ទាញព្រ័ត្រ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្ស​ជាតិ។

 

ក្រោយ​ពីការ​រួបរួម​គ្នា​នេះ កាល​ពី​ថ្ងៃ​ទី ២ ខែ​ធ្នូ ឆ្នាំ ២០១៥ កន្លង​ទៅ​​នៅ​ទី​ក្រុង​វិនឌុក ប្រទេស​ណាមីប៊ី គណៈកម្មការ​អន្ដររដ្ឋាភិបាល​នៃ​អង្គការ​យូណេស្កូ បាន​សម្រេច​សេចក្ដី​សម្រេច​លេខ ១០.COM ១០.១២ ចុះ​ “ល្បែង​ទាញ​ព្រ័ត្រ” ចូល​ក្នុង​បញ្ជី​តំណាង​នៃ​បេតិកភណ្ឌ​វប្បធម៌​នៃ​មនុស្សជាតិ​ តាម​ការ​ស្នើ​សុំ​ ហើយ​ដែល​ប្រកា​នេះ​នឹង​ធ្ើវ​ឲ្យ​ល្បែង​នេះ​ទទួល​បាន​នូវ​ការ​​ទទួល​ស្គាល់​និង​ការ​លើក​តម្លៃ​ ហើយ​នឹង​ត្រូវ​បាន​ការ​យក​ចិត្ត​​ទុក​ដាក់​ការពារ​ឲ្យ​គង់វង្ស​តទៅ​មុខ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា