ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបាន​ឲ្យដឹងជំហានដំបូងមកថា ​អភិបាលនៃគណៈអភិបាល​រាជធានីភ្នំពេញ ​លោក ប៉ា សុជាតិវង្ស ​បានចុះ​ដោះស្រាយជូន​ប្រជាពលរដ្ឋជាង២០០គ្រួសារ ​ដែលរងផលប៉ះពាល់ពី​គម្រោងអភិវឌ្ឍន៍តំបន់បឹងទំពុន និងជើងឯករបស់រាជរដ្ឋាភិបាល ។

សេចក្តីរាយការណ៍​បានស្រង់ប្រសាសន៍លោក ​ប៉ា ​សុជាតិវង្ស នៅព្រឹកថ្ងៃទី២១ មករា ២០១៦នេះ​ឲ្យដឹងទៀតថា ​ផ្ទៃដីដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍​ខាងលើសរុប​២៥៧២​ហិកតា ​ហើយថាប្រជាពលរដ្ឋដែល​មិនស្ថិតនៅក្នុងដីកញ្ចប់គម្រោង​អភិវឌ្ឍន៍២៥៧២ហិកតានេះ ​សាលារាជធានីភ្នំពេញ​នឹងចេញប្លង់ប័ណ្ណកម្មសិទ្ឋិជូន ៕