​MG-1 ​​​Drone​ សម្រាប់​ប្រើ​ក្នុង​វិស័យ​កសិកម្ម​តម្លៃ​ ​១៥០០០​ដុល្លារ​

​MG-1 ​​​Drone​ សម្រាប់​ប្រើ​ក្នុង​វិស័យ​កសិកម្ម​តម្លៃ​ ​១៥០០០​ដុល្លារ​

​MG-1 ​ជា​ម៉ូដែល​ Drone ​មួយ​ប្រភេទ​របស់​ក្រុមហ៊ុនផលិត​ Drone ​ឈាន​មុខ​គេ​មួយ​នៅ​លើ​ពិភព​លោក​ DJI។​ ​ជា​ធម្មតា​ Drone ​DJI ​​បម្រើ​តែ​ក្នុង​វិស័យ​កម្សាន្ត​តែ​ប៉ុណ្ណោះ​ ដែល​មាន​ដូច​ជា​ការ​ថត​វីដេអូ​ និង​រូបភាព​ ​តែ​ពេល​នេះ​ពួក​គេ​បាន​បោះ​ជំហាន​ចូល​វិស័យ​កសិកម្ម​ ដែល​អាច​សាប​ព្រោះ​គ្រាប់​ធញ្ញជាតិ​បាន​យ៉ាង​ងាយ​ស្រួល ​និង​ឆាប់​រហ័ស​។​

 

​MG-1 ​​​Drone​ សម្រាប់​ប្រើ​ក្នុង​វិស័យ​កសិកម្ម​តម្លៃ​ ​១៥០០០​ដុល្លារ​

 

DJI ​បាន​អះ​អាង​ថា​ MG-1 ​មាន​សមត្ថភាព​សាប​ព្រោះ​បាន​ល្អ​ជាង​ការ​សាប​ព្រោះ​ទូទៅ​ រហូត​ដល់​ទៅ​៤០ដង​។​ ​ពួក​គេ​បាន​បំពាក់​ឲ្យ​ ​MG-1​ ​នូវ​បច្ចេកវិទ្យា​ ​Microwave Radar​ ដែល​ផ្ដល់​លទ្ធភាព​ដល់ MG-1 ​ក្នុង​ការ​វិភាគ​នូវ​គុណភាព​ដី​បាន​ត្រឹម​ត្រូវ​មុន​នឹង​ធ្វើ​ការ​សាប​ព្រោះ​។​ Drone នេះ​ក៏​មាន​បំពាក់​មក​ជា​មួយ​នូវ​កង្ហារ​ចំនួន​៨ ដែល​មាន​លទ្ធភាព​អាច​ហោះ​សាប​ព្រោះ​គ្រប់​ដណ្ដប់​លើ​ដី​ទំហំ​ប្រមាណ​ជាង​ ៤ម៉ឺនម៉ែត្រការេ ក្នុង​មួយ​ម៉ោង​។

 

ដោយ​សារ​តែ​ Drone ប្រភេទ​នេះ​មាន​សមត្ថភាព​ខ្ពស់​ ដូច​នេះ​តម្លៃ​របស់​ពួក​វា​គឺ​មាន​រហូត​ដល់​ ១៥០០០ដុល្លារ ក្នុង​មួយ​គ្រឿង​ ហើយ​វា​នឹង​មាន​វត្តមាន​លើ​ទីផ្សារ​ប្រទេស​ចិន ​និង​ជប៉ុន​នា​ពេល​ឆាប់ៗ​ខាង​មុខ​៕

 

ចុចអាន៖ ពិភព​បច្ចេកវិទ្យា​ភ្ញាក់​ផ្អើល​ក្រោយចិន​​ផលិត​យន្តហោះ Drone ប្រភេទ​នេះ​ដំបូង​គេ​ក្នុង​លោក

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ theverge