ក្រុម​ AnTuTu ឲ្យ​ដឹង​​កាន់​តែ​ច្បាស់​​​ពី​​លក្ខណៈ​សម្បត្តិ​របស់​ Galaxy S7


ក្រុម​ AnTuTu ឲ្យ​ដឹង​​កាន់​តែ​ច្បាស់​​​ពី​​លក្ខណៈ​សម្បត្តិ​របស់​ Galaxy S7

ទើបតែថ្មីៗ​នេះ​ក្រុម​អ្នក​ជំនាញ​ធ្វើ​តេស្ត​សមត្ថភាព​ទូរសព្ទ​​ AnTuTu បាន​​បង្ហាញ​ឲ្យ​ដឹង​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ទូរសព្ទ​ Galaxy S7 ដែល​ពួក​គេ​កំពុង​ធ្វើ​តេស្ត។

 

ក្រុម​ AnTuTu ឲ្យ​ដឹង​​កាន់​តែ​ច្បាស់​​​ពី​​លក្ខណៈ​សម្បត្តិ​របស់​ Galaxy S7

រូបរាងគំរូ​ Galaxy S7

 

តាម​ការ​ឲ្យ​ដឹង​ពី​ទូរសព្ទ​ Galaxy S7 ដែល​ធ្វើ​​តេស្ត​នេះ​ជា​ប្រភេទ​ដែល​បំពាក់​នូវ​​បន្ទះ​ Chip Exynos 8890 ​មាន​កូដ​ឈ្មោះ​ថា​ SM-G930F។ ទូរសព្ទ​នេះ​មាន​បំពាក់​អេក្រង់​ទំហំ​៥,១​អ៊ីញ​ ជា​មួយ​កម្រិត​ Resolution ១៤៤០x២៥៦០​ភីកសែល។ RAM ទូរសព្ទ​មាន​ទំហំ​ ៤GB និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៦៤GB។ ចំណែក​ឯ​កាមេរ៉ា​​ខាង​ក្រោយ​វិញ​មាន​ទំហំ​ ១២MP និង​​កាមេរ៉ា​ខាង​មុខ​សម្រាប់​ Selfie ទំហំ​ ៥MP។

 

ក្រុម​អ្នក​ជំនាញ​ធ្វើ​តេស្ត​​នេះ​បាន​បញ្ជាក់​ថា​ទូរសព្ទ​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន​ Samsung ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ធ្វើ​តេស្ត​នៅ​ឡើយ​ ដូច​នេះ​ពិន្ទុ​នៃ​ការ​ធ្វើ​តេស្ត​នឹង​បង្ហាញ​ជូន​នៅ​ពេល​ក្រោយ។

 

គួរ​រំលឹក​ថា​កន្លង​មក​ក្រុម​ AnTuTu ក៏​ធ្លាប់​បាន​បង្ហាញ​ឲ្យ​ដឹង​ពី​លក្ខណៈ​សម្បត្តិ​របស់​ Galaxy S7 ដែល​មាន​បំពាក់​បន្ទះ​ Chip ប្រភេទ​ Snapdragon 820 ដោយ​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​ Galaxy S7 ខាង​លើ​ដែរ៕

 

ចុច​អាន៖ ​Samsung​ ​កែ​តម្រូវ​បញ្ហា​ជាប់​គាំង​ប៊ិច​របស់ Note 5 ពេល​ដោត​បញ្ច្រាស

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​​