ភាព​លេច​ធ្លោ​​ត្រកូល​រថយន្ត​​​ Lexus LX 570 ទាក់ចិត្ត​អ្នក​មាន​និង​មន្ត្រី​ធំៗ​

ភាព​លេច​ធ្លោ​​ត្រកូល​រថយន្ត​​​ Lexus LX 570 ទាក់ចិត្ត​អ្នក​មាន​និង​មន្ត្រី​ធំៗ​

Lexus LX 570 ជា​ប្រភេទ​រថយន្ត SUV ពេញ​និយម​នៅ​ស្រុក​ខ្មែរ ដែល​ច្រើន​តែ​​អ្នក​មាន​និង​មន្ត្រី​ធំៗ​ចូលចិត្ត​ទិញ​ជិះ។ មាន​ចំណុច​លេចធ្លោ​អី​ខ្លះ​ធ្វើឲ្យ​រថយន្ត​ត្រកូល Lexus នេះ​ពេញ​និយម​សម្រាប់​អ្នក​មាន​និង​មន្ត្រី​រាជការ​​?

 

ភាព​លេច​ធ្លោ​​ត្រកូល​រថយន្ត​​​ Lexus LX 570 ទាក់ចិត្ត​អ្នក​មាន​និង​មន្ត្រី​ធំៗ​

 

១. អំណាច៖ រូបរាង​ធំ​សម្បើម​និង​កាង​មុខ​កាច​របស់ LX 570 ពិត​ជា​ធ្វើ​ឱ្យ​អ្នក​​ជា​ម្ចាស់​រថយន្ត​មាន​អារម្មណ៍​ថា​មាន​អំណាច​និង​ថ្លៃថ្នូរ​មែនទែន​ពេល​ជិះ​និង​ពេល​ចុះ​ពី​រថយន្ត​ម្តងៗ។

 

២. បច្ចេកវិទ្យា​ទំនើប៖ ស៊េរី Lexus LX 570 តែងតែ​បំពាក់​បច្ចេកវិទ្យា​សុវត្ថិភាព​​ទំនើប​ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​ខ្ពស់​ដល់​អ្នក​ដំណើរ​ខាង​ក្នុង​រថយន្ត។ ជាក់ស្ដែង LX 570 ស៊េរី ០១៦ ដែល​ទើប​មក​ដល់​ទីផ្សារ​ក្នុង​ស្រុក​ពេល​កន្លង​ទៅ បាន​បំពាក់​បច្ចេកវិទ្យា​ពិសេសៗ​ដូចជា ​កាមេរ៉ា​ក្រោយ​ប្រភេទ Panorama (Panoramic Rearview Camera) ដែល​អាច​ឱ្យ​អ្នក​បើកបរ​មើល​ឃើញ​ទិដ្ឋភាព​នៅ​ខាង​ក្រោយ​រថយន្ត​បាន​យ៉ាង​ធំ​ទូលាយ ​និង​ងាយ​ស្រួល និង Driving Mode ពិសេស​ចំនួន ៤ (Eco, Comfort, Sport S និង​ Sport S+ ) សម្រាប់​ពិនិត្យ​មើល​ស្ថានការណ៍​ម៉ាស៊ីន​ ​ក៏ដូចជា​បូម​រថយន្ត​ជា​ដើម។

 

ភាព​លេច​ធ្លោ​​ត្រកូល​រថយន្ត​​​ Lexus LX 570 ទាក់ចិត្ត​អ្នក​មាន​និង​មន្ត្រី​ធំៗ​

 

ប្រព័ន្ធ​សុវត្ថិភាព​ផ្សេង​ទៀត​ដូចជា៖
– Precollision system៖ ប្រព័ន្ធ​គ្រប់គ្រង​និង​បញ្ចៀស​ឧបសគ្គ​ដែល​នៅ​ខាង​មុខ ដោយ​ប្រើ​កាមេរ៉ា​ឬ​រ៉ាដា ដើម្បី​ចាប់​យក​ថា​និង​វិភាគ​ឧបសគ្គ​ទាំង​នោះ ហើយ​ផ្តល់​ដំណឹង​បន្ទាន់​ដល់​អ្នក​បើកបរ​បាន​ទាន់​ពេល ឬ​មិន​ដូច្នោះ​ប្រព័ន្ធ​នេះ​នឹង​ធ្វើ​សកម្មភាព​ខ្លួន​ឯង​ដោយ​ការ​ចាប់​ហ្វ្រាំង​និង​រេ​ចង្កូត​បញ្ចៀស​គ្រោះថា្នក់។

 

– Pedestrian Detection៖ ប្រព័ន្ធ​ចាប់​ការ​សកម្មភាព​របស់​អ្នក​ថ្មើរជើង​លើ​ដង​ផ្លូវ ដើម្បី​អាច​បញ្ចៀស​គ្រោះ​ថ្នាក់​ទាន់​ពេល។ ​
– Adaptive Cruise Control៖ ជា​ប្រព័ន្ធ​ដែល​អាច​គ្រប់គ្រង​ល្បឿន​រថយន្ត​ក្រោយ​ពី​អ្នក​បើកបរ​បាន​កំណត់។ លើស​ពី​នេះ​វា​អាច​បន្ថយ​ល្បឿន​ដោយ​ស្វ័យប្រវត្តិ​តាម​ល្បឿន​រថយន្ត​ខាង​មុខ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

 

ភាព​លេច​ធ្លោ​​ត្រកូល​រថយន្ត​​​ Lexus LX 570 ទាក់ចិត្ត​អ្នក​មាន​និង​មន្ត្រី​ធំៗ​

 

-Lane Keeping System៖ ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​មួយ​ដែល​ជួយ​ផ្តល់​ដំណឹង​ដល់​អ្នន​បើក​បរ នៅ​ពេល​រថយន្ត​បើក​ចេញ​ពី​គំនូស​ផ្លូវ។

 

-Auto High Bean Control (AHBC)៖ ជា​ប្រព័ន្ធ​ដែល​អាច​ចាប់​យក​ពន្លឺ​ភ្លើង​មុខ​និង​ក្រោយ​របស់​រថយន្ត​ដ៏ទៃ​ដែល​នៅ​ខាង​មុខ ហើយ​ប្រព័ន្ធ​នេះ​ក៏​អាច​កំណត់​ពី​កម្រិត​ពន្លឺ​ទាប​ឬ​ខ្ពស់ អាស្រ័យ​ទៅ​លើ​បែប​បទ​នៃ​ការ​ធ្វើ​ដំណើរ​ពេល​យប់​នៃ​អ្នក​បើក​បរ។ AHBC ក៏​អាច​ចាប់​បាន​ផង​ដែរ​ពេល​មាន​អ្នក​ដំណើរ​កំពុង​ធ្វើ​ដំណើរ​ពេល​យប់​នៅ​ខាង​មុខ។​

 

៣. ធំ​ទូលាយ៖ ដោយ​សារ LX 570 ជា​ប្រភេទ​រថយន្ត SUV ដូច្នេះ​វា​អាច​ដាក់​អ្នក​ដំណើរ​បាន​ច្រើន​ពី ៧ទៅ៨នាក់ ដែល​ងាយ​ស្រួល​សម្រាប់​អ្នក​មាន​គ្រួសារ​ធំ​និង​មាន​ចន្លោះ​ទំនេរ​ធំ​នៅ​គូទ​រថយន្ត​អាច​ដាក់​ឥវ៉ាន់​ច្រើន​ពេល​ដើរ​លេង​ឆ្ងាយ។

 

៤. រូបរាង៖ រូបរាង​របស់ LX 570 តែងតែ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ប្លែក​ស្អាត​គ្រប់​ស៊េរី​ធ្វើ​ឱ្យ​វា​លេចធ្លោ​ជាង​ខុស​ពី​ម៉ាក​រថយន្ត​ដទៃ ជា​ពិសេស​នៅ​ផ្នែក​កាង​ខាង​មុខ​នៃ​រថយន្ត​តែង​មាន​មុខ​កាច​ ធ្វើ​ឱ្យ​អ្នក​ជិះ​ហាក់​មាន​អំណាច​មួយ​កម្រិត។

 

៥. ផ្នែក​ក្រោម​ធន់៖ ផ្នែក​ក្រោម​របស់ LX 570 អាច​ស៊ូ​នឹង​ការ​បើកបរ​លើ​ដី​ឬ​ថ្ម​រដិបរដុប​បាន​ដោយ​គ្មាន​បញ្ហា ព្រោះ​បូម​របស់​វា​អាច​បន្ទន់​ឬ​រលាស់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ លើស​ពី​នេះ​កាមេរ៉ា​ខាង​ក្រោម​ផ្នែក​ខាង​មុខ​រថយន្ត​អាច​បង្ហាញ​ថា​មាន​របស់​អ្វី​នៅ​ពី​ក្រោម ដើម្បី​ឱ្យ​បត់បែន​ទៅ​តាម​កាលៈទេសៈ។

 

៦. ឡាន​ស៊ីម៉ាក៖ Lexus LX 570 ជា​​ត្រកូល​រថយន្ត​ស៊ី​ម៉ាក​របស់​ក្រុមហ៊ុន Toyota ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​និង​ពេញ​និយម​ខ្លាំង​ក្នុង​ស្រុក​ខ្មែរ​ ហើយ​អ្នក​ជិះ​តែង​មាន​ភាព​ហ៊ឺហារ។ តម្លៃ LX 570 ស៊េរី​ថ្មី​នីមួយៗ​សុទ្ធ​តែ​ខ្ទង់​ជាង​​ ២០ម៉ឺន​ដុល្លារ ដូច្នេះ​​​អ្នក​ដែល​​​អាច​ទិញ​រថយន្ត​ម៉ាក​នេះ​មក​ប្រើ​ ​​សុទ្ធ​តែ​ជា​អ្នក​​មាន​​​។

 

ភាព​លេច​ធ្លោ​​ត្រកូល​រថយន្ត​​​ Lexus LX 570 ទាក់ចិត្ត​អ្នក​មាន​និង​មន្ត្រី​ធំៗ​

 

៧. គ្រឿង​បន្លាស់​និង​សេវាកម្ម៖ Lexus LX 570 ជា​ម៉ាក​រថយន្ត​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ Toyota ហើយ​បើ​និយាយ​ពី​គ្រឿង​បន្លាស់​និង​សេវាកម្ម​ក្នុង​ស្រុក​គឺ​សម្បូរ​បែប​និង​អាច​ផ្ដល់​តាម​តម្រូវ​ការ​ទាន់​ពេល៕

 

ភាព​លេច​ធ្លោ​​ត្រកូល​រថយន្ត​​​ Lexus LX 570 ទាក់ចិត្ត​អ្នក​មាន​និង​មន្ត្រី​ធំៗ​

 

អត្ថបទ៖ ប៉ែត ផាន់និត