មហិច្ឆតា​ឧកញ៉ា​ គិត​ ម៉េ​ង​ សុំ​កាន់កាប់​ដី​ឆ្នេរ​ចំណី​សមុទ្រ​របស់​រដ្ឋ​ ត្រូវ​បរាជ័យ​

​ខណៈ​ប្រជាពលរដ្ឋ​ និង​អ្នកទេសចរ​បាន​និង​កំពុង​សម្តែង​នូវ​ការ​រិះគន់​ទៅ​លើ​សំណង់​ផែ​របស់​ក្រុមហ៊ុន​ Royal​ Group​ Co.,​ Ltd.​ នៅ​ឆ្នេរ​ខ្សាច់​អូរ​ត្រេះ​ ខេត្ត​ព្រះ​សីហ​នុ​នោះ​ ស្រាប់តែ​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​ថែម​ទៀត​ នៅ​ពេល​ដែល​បែកធ្លាយ​ថា​ លោក​ឧកញ៉ា​ គិត​ ម៉េ​ង​ ជា​អគ្គនាយក​ក្រុមហ៊ុន​ Royal​ Group​ Co.,​ Ltd.​ បាន​ស្នើ​សុំ​កាន់កាប់​ដី​ឆ្នេរ​ចំណី​សមុទ្រ​របស់​រដ្ឋ​ទំហំ​ក្បាលដី​ប្រវែង​៤០​ម៉ែត្រ​ ជម្រៅ​១៥​ម៉ែត្រ​ ដល់​ឆ្នេរ​ខ្សាច់​តាម​បណ្តោយ​ឆ្នេរ​ខ្សាច់​អូរ​ត្រេះ​ ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​សាងសង់​ផែ​បម្រើ​ឲ្យ​ការ​អភិវឌ្ឍន៍​កោះ​រ៉ុ​ង​របស់​ខ្លួន​ ។​ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ​ មហិច្ឆតា​របស់​លោក​ឧកញ៉ា​ គិត​ ម៉េ​ង​ នេះ​ត្រូវ​បរាជ័យ​ ដោយ​ឯកឧត្តម​ អ៊ឹម​ ឈុ​ន​លឹ​ម​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​(​ដ​ន​ស​)​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ធ្វើការ​បដិសេធ​ចោល​ តាម​ស្មារតី​លិខិត​លេខ​០៨៥​ដ​ន​ស​/​គ​អ​ឆក​ ចុះ​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៦​ ជម្រាប​ជូន​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ខេត្ត​ព្រះ​សីហ​នុ​ ។​

​លិខិតផ្លូវការ​របស់​ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ ដ​ន​ស​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ បាន​លើក​ឡើង​ថា​ "​ទីតាំង​ស្នើ​សុំ​នេះ​ពុំ​អាច​អនុញ្ញាត​ជូន​បាន​ទេ​ ពីព្រោះ​រាជរដ្ឋាភិបាល​មាន​គោលការណ៍​ឲ្យ​រៀបចំ​ឆ្នេរ​អូរ​ត្រេះ​ជា​ឆ្នេរ​គំរូ​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​ និង​បរិស្ថាន​តំបន់ឆ្នេរ​ ដោយ​ត្រូវ​ធ្វើការ​បង្កក​រាល់​ការ​សាងសង់​លើ​ដី​ចំណី​សមុទ្រ​នៅ​ទី​នេះ​ ព្រមទាំង​ត្រូវ​សិក្សា​រក​វិធានការ​ដើម្បី​រុះរើ​សំណង់​អនាធិបតេយ្យ​នៅ​តាម​ដី​ចំណី​ឆ្នេរ​នេះ​ចេញ​ ។​ "​ ។​

​ឯកឧត្តម​ អ៊ឹម​ ឈុ​ន​លឹ​ម​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ ដ​ន​ស​ បាន​បង្គាប់​ផង​ដែរ​ឲ្យ​ឯកឧត្តម​ យន្ត​ មីន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ ណែនាំ​ឲ្យ​ក្រុមហ៊ុន​ Royal​ Group​ Co.,​ Ltd.​ បញ្ឈប់​ការ​សាងសង់​ និង​ត្រូវ​រៀបចំ​ទីតាំង​ឲ្យ​មាន​សភាព​ដូច​ដើម​វិញ​ ។​ ក្រុមហ៊ុន​ត្រូវ​សិក្សា​រក​ទីតាំង​ថ្មី​ដែល​មាន​លក្ខណៈ​សម​ស្រប​ មិន​ប៉ះពាល់​ដល់​បរិស្ថាន​តំបន់ឆ្នេរ​ខ្សាច់​កម្សាន្ត​សម្រាប់​ទេសចរ​ និង​ត្រូវ​មានការ​អនុញ្ញាត​ជា​មុន​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ទើប​អាច​ដំណើរការ​សាងសង់​បាន​ ។​

​គួរ​បញ្ជាក់​ជូន​ដែរ​ថា​ កោះ​រ៉ុ​ង​ដែល​ជា​កោះ​មួយ​ធំ​ជាងគេ​ទី​២​របស់​កម្ពុជា​ មាន​ផ្ទៃដី​ប្រមាណ​ជា​៧៨​គីឡូម៉ែត្រ​ក្រឡា​ និង​មាន​ឆ្នេរ​ប្រមាណ​ជា​៤៣​គីឡូម៉ែត្រ​នោះ​ បច្ចុប្បន្ន​ត្រូវ​បាន​វិនិយោគ​រយៈពេល​៩៩​ឆ្នាំ​ដោយ​ក្រុមហ៊ុន​ Royal​ Group​ Co.,​ Ltd.​ របស់​លោក​ឧកញ៉ា​ គិត​ ម៉េ​ង​ ដែល​គេ​ស្គាល់​ថា​ ជា​ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ផង​ដែរ​ ៕​

មហិច្ឆតា​ឧកញ៉ា​ គិត​ ម៉េ​ង​ សុំ​កាន់កាប់​ដី​ឆ្នេរ​ចំណី​សមុទ្រ​របស់​រដ្ឋ​ ត្រូវ​បរាជ័យ​មហិច្ឆតា​ឧកញ៉ា​ គិត​ ម៉េ​ង​ សុំ​កាន់កាប់​ដី​ឆ្នេរ​ចំណី​សមុទ្រ​របស់​រដ្ឋ​ ត្រូវ​បរាជ័យ​មហិច្ឆតា​ឧកញ៉ា​ គិត​ ម៉េ​ង​ សុំ​កាន់កាប់​ដី​ឆ្នេរ​ចំណី​សមុទ្រ​របស់​រដ្ឋ​ ត្រូវ​បរាជ័យ​

Related