អ្នកលេង​ Facebook​ បង្ហាញ​រូបភាព​ស្និទ្ធស្នាល​រវាង​ឧកញ៉ា​ឈ្មួញ​ឈើ​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ខ្នា​ ជាមួយ​ផ្កាយ​៤​ សៅ​ សុខា​ និង​មេ​ប៉េ​អឹ​មរ​ង​ខេត្ត​ត្បូងឃ្មុំ​

​បន្ទាប់​ពី​លោក​ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ខ្នា​ ជា​ឈ្មួញ​ឈើ​ប្រចាំ​ភូមិភាគ​ឦសាន​ និង​នាំ​ឈើ​ចេញ​ទៅ​ស្រុក​យួន​បាន​ល្បីឈ្មោះ​ដល់​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា​បង្កើត​គណៈកម្មការ​ជាតិ​មួយ​ ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ជា​ប្រធាន​ តាម​សេចក្តីសម្រេច​លេខ​០៩​សសរ​ ចុះ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៦​រួច​មក​ មជ្ឈដ្ឋាន​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​មួយ​ចំនួន​ បាន​បង្ហាញ​អំពី​រូបភាព​ស្និទ្ធស្នាល​រវាង​លោក​ឧកញ៉ា​ឈ្មួញ​ឈើ​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ខ្នា​ ជាមួយ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ និង​លោក​វរសេនីយ៍ឯក​ រ័​ត្ន​ ចាន់​ណា​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ ជា​ហូរហែ​ ដោយ​ក្រុម​អ្នកលេង​ Facebook​ ទាំងនោះ​បាន​សម្តែង​នូវ​ការ​មិន​ទុកចិត្ត​ចំពោះ​ប្រសិទ្ធភាព​នៃ​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ ទៅ​លើ​លោក​ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ខ្នា​ និង​បក្ខពួក​ ។​

​ក្រុម​អ្នកលេង​ Facebook​ បាន​អះអាង​ថា​ លោក​ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ខ្នា​ មានការ​រាប់អាន​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ដូច​បងប្អូន​ជាមួយ​លោក​វរសេនីយ៍ឯក​ រ័​ត្ន​ ចាន់​ណា​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ ជា​មនុស្ស​ជំនិត​របស់​ឯកឧត្តម​ផ្កាយ​៤​ សៅ​ សុខា​ និង​អតីត​ជា​ឈ្មួញ​ឈើ​ម្នាក់​ផង​ ប្រៀប​ដូច​ជា​ដៃស្តាំ​របស់​លោក​ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ខ្នា​ ហើយ​អ្នក​ទាំង​អស់នោះ​បាន​ថតរូប​ដ៏​ស្និទ្ធស្នាល​ទុកជា​អនុស្សាវរីយ៍​ជាមួយ​គ្នា​ទៀត​ផង​ ។​ លើស​ពី​នេះ​ លោក​វរសេនីយ៍ឯក​ រ័​ត្ន​ ចាន់​ណា​ ក៏​មាន​ទំនាក់ទំនង​យ៉ាង​ល្អ​ និង​ស្និទ្ធស្នាល​ផង​ដែរ​ជាមួយ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ ត្រូវជា​កូនប្រុស​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ដ៏​មាន​អំណាច​ ។​

​ដូច្នេះ​ហើយ​ ទើប​ក្រុម​អ្នកលេង​ Facebook​ បាន​សម្តែង​នូវ​អារម្មណ៍​មិន​រំពឹង​ទុក​ថា​ ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​រត់ពន្ធ​ទៅ​ស្រុក​យួន​ គឺ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ អាច​ចាត់ការ​ទៅ​លើ​លោក​ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ខ្នា​ ជា​ឈ្មួញ​ឈើ​ប្រចាំ​ភូមិភាគ​ឦសាន​ដ៏​ល្បី​ និង​ស្និទ្ធ​ជាមួយ​ឯកឧត្តម​ ហ៊ុន​ ណេ​ង​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ និង​ត្រូវជា​បងប្រុស​បង្កើត​របស់​បុរស​ខ្លាំង​ផង​ដែរ​នោះ​ និង​បក្ខពួក​បាន​ឡើយ​ ហើយ​អាច​ទំនង​ត្រឹម​ជា​រូបភាព​ "​ឆាកល្ខោន​"​ រួច​ចែក​លុយ​គ្នា​ដាក់​ហោប៉ៅ​រៀងៗ​ខ្លួន​ និង​ជួយ​ទំនុកបម្រុង​គណបក្ស​ប្រជាជន​កម្ពុជា​រួម​គ្នា​តែ​ប៉ុណ្ណោះ​ ៕​

អ្នកលេង​ Facebook​ បង្ហាញ​រូបភាព​ស្និទ្ធស្នាល​រវាង​ឧកញ៉ា​ឈ្មួញ​ឈើ​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ខ្នា​ ជាមួយ​ផ្កាយ​៤​ សៅ​ សុខា​ និង​មេ​ប៉េ​អឹ​មរ​ង​ខេត្ត​ត្បូងឃ្មុំ​អ្នកលេង​ Facebook​ បង្ហាញ​រូបភាព​ស្និទ្ធស្នាល​រវាង​ឧកញ៉ា​ឈ្មួញ​ឈើ​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ខ្នា​ ជាមួយ​ផ្កាយ​៤​ សៅ​ សុខា​ និង​មេ​ប៉េ​អឹ​មរ​ង​ខេត្ត​ត្បូងឃ្មុំ​អ្នកលេង​ Facebook​ បង្ហាញ​រូបភាព​ស្និទ្ធស្នាល​រវាង​ឧកញ៉ា​ឈ្មួញ​ឈើ​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ខ្នា​ ជាមួយ​ផ្កាយ​៤​ សៅ​ សុខា​ និង​មេ​ប៉េ​អឹ​មរ​ង​ខេត្ត​ត្បូងឃ្មុំ​ អ្នកលេង​ Facebook​ បង្ហាញ​រូបភាព​ស្និទ្ធស្នាល​រវាង​ឧកញ៉ា​ឈ្មួញ​ឈើ​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ខ្នា​ ជាមួយ​ផ្កាយ​៤​ សៅ​ សុខា​ និង​មេ​ប៉េ​អឹ​មរ​ង​ខេត្ត​ត្បូងឃ្មុំ​ អ្នកលេង​ Facebook​ បង្ហាញ​រូបភាព​ស្និទ្ធស្នាល​រវាង​ឧកញ៉ា​ឈ្មួញ​ឈើ​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ខ្នា​ ជាមួយ​ផ្កាយ​៤​ សៅ​ សុខា​ និង​មេ​ប៉េ​អឹ​មរ​ង​ខេត្ត​ត្បូងឃ្មុំ​ អ្នកលេង​ Facebook​ បង្ហាញ​រូបភាព​ស្និទ្ធស្នាល​រវាង​ឧកញ៉ា​ឈ្មួញ​ឈើ​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ខ្នា​ ជាមួយ​ផ្កាយ​៤​ សៅ​ សុខា​ និង​មេ​ប៉េ​អឹ​មរ​ង​ខេត្ត​ត្បូងឃ្មុំ​

Related