នគរបាល​ឃាត់ខ្លួន​ស្រី​ម្នាក់ និង​ថ្នាំ​ញៀន ១៩១​កញ្ចប់​តូច​

ភ្នំពេញ:  នៅ​ល្ងាច​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦​នេះ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក បានឃាត់​ខ្លូន​ស្ត្រី​ម្នាក់ នៅផ្ទះ​ជួល ផ្លូវ​រទេះភ្លើង ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញនិង​ថ្នាំញៀន​១៩១​កញ្ចប់​តូច​។​

 លោក​វរសេនីយ៍ឯក ហួត ចាន់​យ៉ា​រ៉ា​ន់ អធិការនគរបាល​ខ​ណ្ឌ​ដូនពេញបានអោយដឹងថា ស្ត្រី​ដែល​ឃាត់ខ្លួន ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់ នូវសារធាតុ​ញៀន​នេះ​មានឈ្មោះ ឈ្មោះ​លឹម សុភាព  អាយុ ១៩​ឆ្នាំ មុខរបរ​ពុំពិតប្រាកដ មាន​ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ​។​

​ក្នុង​ប្រតិ​ប​ត្ត​ការ​នេះ សមត្ថកិច្ច បាន​ចាប់យក​វត្ថុតាង​ពី​ជនសង្ស័យ​រួមមាន​គ្រឿងញៀនប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​) ចំនួន ១៩១​កញ្ចប់​តូច កាបូបស្ពាយមួយ និង​ប្រាក់រៀល ចំនួន​១០​ម៉ឺន​រៀល​។​

​បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បីកសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕​

នគរបាល​ឃាត់ខ្លួន​ស្រី​ម្នាក់ និង​ថ្នាំ​ញៀន ១៩១​កញ្ចប់​តូច​