ប៉ូលិសចាប់​ឃាតក រំលោភ​សម្លាប់​ក្មេងស្រី​ នៅពំនូកចំបើង

កំពត: បន្ទាប់ពី​ប្រជាពលរដ្ឋ​ប្រទះឃើញ​សាកសព​ក្មេងស្រី​ម្នាក់​ នៅវេលា​ម៉ោង​ ៧​ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ​២០១៦​ ​ស្ថិតនៅ​ចំណុច​គំនរ​ចំបើង​ កន្លែង​ដាច់ស្រយាល​មួយ ក្នុងភូមិ​ត្រពាំង​គុយ ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត រួចមក​ កម្លាំង​សមត្ថកិច្ច បាន​បើក​ការស្រាវជ្រាវ រហូតដល់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ នា​រសៀល​ថ្ងៃ​ដដែល​។​

​កុមារី​រងគ្រោះ ឈ្មោះ ឃុន ណាន អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ ឃុំ​-​កើតហេតុ​ខាងលើ​។ចំណែក​ជនសង្ស័យ​ឈ្មោះ ថន រ៉ាត់ អាយុ​ ១៧​ឆ្នាំ ហើយ​នៅពេលនេះ កម្លាំង​សមត្ថកិច្ច កំពុងតាម​ចាប់​បក្សពួក​ជនដៃដល់ជាច្រើននាក់​​បន្តទៀត​។​

​មុនពេល​កើតហេតុ ​កុមារី​ស្រី​រងគ្រោះ ​បាន​ចេញពីផ្ទះ​ទៅ​រៀន​ តាំងពីព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ ​រហូតដល់​ល្ងាច​បងប្អូន​កុមារី​រងគ្រោះ ​មិនបាន​ឃើញត្រឡប់​មក​ផ្ទះ​​វិញ ក៏បាន​បបួលគ្នា ​ចេញទៅ​ដើររក តែ​មិនឃើញ​ទេ​។ លុះ​ព្រឹកឡើង​ថ្ងៃទី​២០ ខែមករា ទើប​ប្រជាពលរដ្ឋ​ដើរ​ប្រទះឃើញ​សាកសព នៅចំណុចកើតហេតុ​ខាងលើ ហើយ​ក៏បាន​ទំនាក់ទំនង​មក​កម្លាំង​នគរបាល​ភ្លាម ឲ្យចុះទៅ​ជួយ​អន្តរាគមន៍ និង​ពិនិត្យ​សព​។​

​សូមបញ្ជាក់ថា កុមារី​រងគ្រោះ​ មាន​ឪពុក​ កំព្រាម្តាយ ​រស់នៅ​ជាមួយ​បងប្អូន ដោយ​ឪពុក​ មិនបាន​នៅផ្ទះ​ទេ​ គឺ​ចេញ​ទៅលេង​បងប្អូន ​នៅឯ​ខេត្តបាត់ដំបង ​ឯណោះ​។​

​ក្រោយពី​មាន​ករណីនេះភ្លាម ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស បាន​ចុះមក​ពិនិត្យ​លើ​ខ្លួនប្រាណ​សាកសព រួច​ដាក់​ការសង្ស័យ​ជាបឋម ជា​រឿង​រំលោភ​សេ​ពសន្ថ​វៈ រួច​សម្លាប់ចោល ​ដើម្បី​បំបិតមាត់​។ ប៉ុន្តែ​ទោះជា​យ៉ាងណា នៅពេលនេះ​ កម្លាំងសមត្ថកិច្ច ក្រោម​ការបញ្ជា​ដោយផ្ទាល់​ពី​សំណាក់​ស្នងការ​នគរបាល​ខេត្ត​ លោកឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ធ្វើយ៉ាងណា​ស្រាវជ្រាវ​ និង​ចាប់ខ្លួន​ជនដៃដល់យកមក​ចាត់​ការ​តាមផ្លូវ​ច្បាប់​៕​

ប៉ូលិសចាប់​ឃាតក រំលោភ​សម្លាប់​ក្មេងស្រី​ នៅពំនូកចំបើង

ប៉ូលិសចាប់​ឃាតក រំលោភ​សម្លាប់​ក្មេងស្រី​ នៅពំនូកចំបើង