ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ដោយ​តូយ៉ូតា​ឡិច​ស៊ី​ស RX ៣៣០ បុក​គ្នា ពេញទំហឹង​នឹង​ហាយ​ឡែ​ន​ឌ័​រ នៅ​ប៉ោយប៉ែត​

បន្ទាយមានជ័យ: មនុស្ស​ម្នាក់ ស្លាប់​ភ្លាមៗ ម្នាក់ទៀតរងរបួស​ធ្ងន់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ខ្លាំង និង​តក់ស្លុត​មួយ បង្កដោយ​រថយន្ត២​គ្រឿងបុក​គ្នា​ពេញទំហឹង​។ ហេតុការណ៍​នោះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១០ និង ៣០ នាទី យប់​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​មុខ​សាលារៀន​ខ្មែរ​-​ចិន ក្នុងភូមិ​គីឡូម៉ែត្រ ៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

ប៉ូលិស​ចរាចរណ៍​ក្រុង​ប៉ោយប៉ែត បានអោយដឹង នៅ​ថ្ងៃទី​២០​មករា​ថា នេះ​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ឡានតូច​បុក​ឡានតូចចំ​ពីមុខ​ថ​យន្ត​មួយទៀត ដូច​អំពើ​ចេតនា ជា​លើកដំបូង​ហើយ នៅ​ក្រុង​ប៉ោយប៉ែត ក្នុង ៥​ឆ្នាំកន្លងមកនេះ​។ ពោលគឺ​បង្កហេតុ ដោយ​ម៉ាក​តូយ៉ូតា ឡិច​សី​ស៊ី​ស RX ៣៣០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-0042 បើកបរ​ដោយ​ឈ្មោះ ខន ខិតខំ ភេទប្រុស អាយុ ២៨​ឆ្នាំ របរ​លក់ដូរ រងរបួស​ធ្ងន់ រស់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​/​ក្រុង​ប៉ោយប៉ែត បាន​ទៅបុក​គ្នា​ចំ​ពីមុខ​ដោយ​ចេតនា​នឹង​រថយន្ត១​គ្រឿង​ទៀត ម៉ាក​តូយ៉ូតា ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-2750 បើកបរ​ដោយ​ឈ្មោះ ស្រិ​រ៉ា​ទី អាយុ ២៩​ឆ្នាំ ស្លាប់​ភ្លាមៗ របរ​លក់ដូរ មាន​ទីលំនៅ ក្នុងភូមិ​គីឡូម៉ែត្រ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។​
 
 អ្នកបើកបរ​ឈ្មោះ ខន ខិតខំ ត្រូវគេ​ដឹក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូរី ហើយ​បន្តទៅ​ពេទ្យ​អ៊ី​មើ​ក​ចិ​ស៊ី ខេត្តបាត់ដំបង ទៀត​។ ចំណែក​រថយន្ត​ទាំងសងខាង រង​ការខូចខាត​យ៉ាងដំណំ ត្រូវបាន​ប៉ូលិស នាំទៅ​រក្សាទុករង់ចាំ​ដោះស្រាយ​៕ 