ខឹង​ហៅ​ផឹក ​មិន​ព្រម​ផឹក ទាញ​ដំបង​វាយ​បែក​ខ្ទង់ច្រមុះ​

កណ្តាល: បុរស​ម្នាក់ ​បាន​រងរ​បួស​បែក​ខ្ទង់ច្រមុះ បន្ទាប់ពី​ភាគី​ម្ខាង​ទៀត ​ខឹង​ហៅ​ផឹកស្រា ​មិន​ព្រមផឹក ក៏​យក​ដំបង​វាយ​ កាលពី​វេលា​ម៉ោងជាង​ ៧​យប់ ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ពោធិ​តូច ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ ឈឹម រតនា ហៅ​អេ​ន  មាន​ទីលំនៅ ភូមិ ពោធិ​តូច ឃុំ កំពង់​លួងស្រុក​ពញាឮ ខេត្តកណ្តាល​។​ចំណែក​ជនសង្ស័យ​ឈ្មោះ​ស សុ​ថៃ ភេទ​ប្រុស អាយុ២៨​ឆ្នាំមាន​ទីលំនៅ ភូមិ ពោធិ​តូច ឃុំ​កំពង​លួង ស្រុក​ពញាឮ​ខេត្តកណ្តាល​។​

​នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ផឹកស្រា ជាមួយ​មិត្ត​ភ័​ក្រ នៅ​ចំណុច​យឿ​ត្រីផ្សារ​កំពង់​លួង ពេលនោះ​ជនសង្ស័យ​បាន​ហៅ​ឲ្យ​ជនរងគ្រោះ​ទៅ​ផឹកស្រា​ជាមួយ ប៉ុន្តែ​ជនរងគ្រោះ​ថា មិន​ផឹក​ទេ ស្រាប់តែ​បក្សពួក​របស់​ឈ្មោះ ថៃ បានមកបង្ករឿង​ជាមួយ​ជនរងគ្រោះ ឃើញ​ដូច្នេះ​កូន​របស់​ជនរងគ្រោះ​ឈ្មោះ ឈឹមណាត់ បាន​ស្ទុះ​ទៅ​សួរ ឈ្មោះ​ ថៃ ថា "ម៉េច​បាន​រករឿង ឪពុក​ខ្ញុំ"។ ពេលនោះ ជនរងគ្រោះ​ក៏​ចូលទៅ​ឃាត់​កូន​ខ្លួន​ក៏ត្រូវ ជនសង្ស័យ​យក​ដំបង​ឈើ​វាយជនរងគ្រោះ ចំ​ក្តោងច្រមុះ បណ្តាល​ឲ្យ​រងរបួស​។​

​ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​នគរ​បាយ​យុត្តិធម៌​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បានភ្លាមៗ ដើម្បី​កសាង​សំណុំរឿង​និង​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

ខឹង​ហៅ​ផឹក ​មិន​ព្រម​ផឹក ទាញ​ដំបង​វាយ​បែក​ខ្ទង់ច្រមុះ​